ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នក មកឲ្យយើងកុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។
លេវីវិន័យ 23:10 - អាល់គីតាប «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ពេលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាច្រូតស្រូវ ត្រូវយកកណ្តាប់ស្រូវដែលអ្នករាល់គ្នាច្រូតមុនគេបង្អស់ មកជូនអ៊ីមុាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «កាលណាអ្នករាល់គ្នាបានចូលទៅក្នុងស្រុកដែលយើងឲ្យដល់អ្នក ហើយបានចូលទៅក្នុងស្រុកនោះ នោះត្រូវយកកណ្ដាប់ដែលជាផលដំបូងពីចម្រូតអ្នកមកឲ្យសង្ឃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ពេលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាច្រូតស្រូវ ត្រូវយកកណ្ដាប់ស្រូវដែលអ្នករាល់គ្នាច្រូតមុនគេបង្អស់ មកជូនបូជាចារ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកដែលអញឲ្យដល់ឯង ហើយបានច្រូតចំរូតនៅស្រុកនោះ នោះត្រូវយកកណ្តាប់ដែលជាផលដំបូងពីចំរូតឯងមកឯសង្ឃ |
ត្រូវយកភោគផលដំបូងនៃស្រែចម្ការរបស់អ្នក មកឲ្យយើងកុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសម្រាប់យើង។
បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្តើមច្រូតកាត់ផលដំបូង ពីស្រែចម្ការដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផលនៅពេលដែលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។
ចូរនាំយកភោគផលដំបូងបង្អស់ នៃដំណាំរបស់អ្នករាល់គ្នាមកឲ្យ ក្នុងដំណាក់នៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
អ្នកត្រូវធ្វើពិធីបុណ្យថ្ងៃទីហាសិប នៅពេលចាប់ផ្តើមច្រូតស្រូវ ហើយធ្វើពិធីបុណ្យប្រមូលភោគផលនៅចុងឆ្នាំ។
ចូរនាំយកភោគផលដំបូងបង្អស់នៃដំណាំរបស់អ្នករាល់គ្នា មកឲ្យក្នុងដំណាក់នៃអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
ផលដំបូងបង្អស់នៃដំណាំទាំងឡាយ និងអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាញែកទុកដោយឡែកនោះ ជាចំណែករបស់ពួកអ៊ីមុាំ។ ត្រូវយកម្សៅដំបូងបង្អស់មកជូនពួកអ៊ីមុាំ ដើម្បីឲ្យផ្ទះរបស់អ្នកបានទទួលពរ។
«ពេលអ្នករាល់គ្នាចូលទៅដល់ទឹកដីកាណាន ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទុកជាកម្មសិទ្ធិ ប្រសិនបើយើងធ្វើឲ្យមានស្លែនៅតាមផ្ទះ ក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់
នៅថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាក អ៊ីមុាំត្រូវលើកកណ្តាប់ស្រូវនេះជូនអុលឡោះតាអាឡា ដើម្បីឲ្យទ្រង់ពេញចិត្តទទួលយកពីអ្នករាល់គ្នា។
អ្នករាល់គ្នាត្រូវយកនំបុ័ងពីរដុំ ពីផ្ទះរបស់អ្នករាល់គ្នា មកជូនអុលឡោះតាអាឡា។ ត្រូវប្រើម្សៅម៉ដ្តពីរភាគដប់នៃអេផា ដុតជាមួយមេនំបុ័ង សម្រាប់ធ្វើជានំបុ័ងដំបូងបង្អស់ ជូនអុលឡោះតាអាឡា។
«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលអុលឡោះតាអាឡាប្រគល់ឲ្យអ្នករាល់គ្នាតាំងទីលំនៅ
«នៅថ្ងៃបុណ្យផលដំបូង ជាថ្ងៃអ្នករាល់គ្នាយកស្រូវទើបនឹងច្រូតមកជូនអុលឡោះតាអាឡា ក្នុងឱកាសបុណ្យថ្ងៃទីហាសិប ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា គឺអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
ប្រសិនបើយើងយកផលដំបូងជូនអុលឡោះ ម្សៅនំបុ័ងទាំងមូលក៏ជារបស់ទ្រង់ដែរ ហើយប្រសិនបើឫសជារបស់អុលឡោះ មែកក៏ជារបស់ទ្រង់ដែរ។
អុលឡោះពេញចិត្តបង្កើតយើងមក ដោយសារបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាង នៃអ្វីៗទាំងអស់ដែលទ្រង់បង្កើតមក។
ពេលនោះជារដូវចម្រូត ហើយទឹកទន្លេយ័រដាន់ជន់លិចដល់មាត់ច្រាំង។ កាលក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីទៅដល់ទន្លេយ័រដាន់ ហើយពេលពួកគេដាក់ជើងក្នុងទឹកនៅមាត់ច្រាំង
អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលពុំបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ដ្រីៗឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមគាត់ដែរ។ គាត់បានលោះគេចេញពីចំណោមមនុស្សលោកមក ទុកជាផលដំបូងជូនអុលឡោះ និងជូនកូនចៀម
បែបដូច្នេះហើយ ដែលនាងណាអូមីវិលត្រឡប់មកភូមិកំណើតវិញ ទាំងនាំនាងរស់សាសន៍ម៉ូអាប់ ជាកូនប្រសាមកជាមួយផង។ អ្នកទាំងពីរបានមកដល់ភូមិបេថ្លេហិម នៅដើមរដូវចម្រូត។