នេះជាហ៊ូកុំស្តីអំពីស្នាមដុះផ្សិត នៅលើសម្លៀកបំពាក់ធ្វើពីរោមចៀម ឬពីអំបោះធ្មៃនៅលើក្រណាត់ លើអំបោះរោមចៀម ឬលើវត្ថុធ្វើអំពីស្បែក។ ហ៊ូកុំនេះអាចជួយឲ្យគេសន្មតបានថា វត្ថុដែលដុះផ្សិតនោះបរិសុទ្ធ ឬមិនបរិសុទ្ធ»។
លេវីវិន័យ 14:1 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា |
នេះជាហ៊ូកុំស្តីអំពីស្នាមដុះផ្សិត នៅលើសម្លៀកបំពាក់ធ្វើពីរោមចៀម ឬពីអំបោះធ្មៃនៅលើក្រណាត់ លើអំបោះរោមចៀម ឬលើវត្ថុធ្វើអំពីស្បែក។ ហ៊ូកុំនេះអាចជួយឲ្យគេសន្មតបានថា វត្ថុដែលដុះផ្សិតនោះបរិសុទ្ធ ឬមិនបរិសុទ្ធ»។
«នេះជាហ៊ូកុំសម្រាប់ពិធីជម្រះកាយមនុស្សឃ្លង់ឲ្យបានបរិសុទ្ធ: នៅថ្ងៃធ្វើពិធីជម្រះកាយ គេត្រូវនាំមនុស្សឃ្លង់មកជួបអ៊ីមុាំ។
ក្នុងចំណោមពូជពង្សរបស់ហារូន អ្នកកើតឃ្លង់ ឬជំងឺកាមរោគមិនអាចបរិភោគអាហារហាឡាល់បានទេ គឺលុះត្រាណាតែគេបានជាបរិសុទ្ធឡើងវិញ។ រីឯអ្នកដែលប៉ះពាល់នឹងមនុស្សសៅហ្មងដោយសារពាល់សាកសព ឬមនុស្សដែលហូរទឹកកាម ក៏មិនអាចបរិភោគបានដែរ។
«ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយហេតុការណ៍នេះប្រាប់ឲ្យនរណាដឹងឡើយ! ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំរួចជូនជំនូន ដូចណាពីម៉ូសាបានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតមែន»។
អ៊ីសាមើលគេហើយមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឲ្យអ៊ីម៉ាំឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតទាំងអស់គ្នា។