Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:59 - អាល់គីតាប

59 នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​ស្នាម​ដុះ​ផ្សិត នៅ​លើ​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​ចៀម ឬ​ពី​អំបោះ​ធ្មៃ​នៅ​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម ឬ​លើ​វត្ថុ​ធ្វើ​អំពី​ស្បែក។ ហ៊ូកុំ​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​បាន​ថា វត្ថុ​ដែល​ដុះ​ផ្សិត​នោះ​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

59 នេះ​ហើយ​ជា​ច្បាប់​ខាង​រោគ​ឃ្លង់ នៅ​ក្នុង​សម្លៀក‌បំពាក់ ដែល​ធ្វើ​ពី​រោម​ចៀម ឬ​ខ្លូត‌ទេស ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី ដើម្បី​ឲ្យ​ចេះ​សម្រេច​ថា នេះ​ស្អាត នេះ​មិន​ស្អាត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

59 នេះ​ជា​ច្បាប់​ស្ដី​អំពី​ស្នាម​ដុះ​ផ្សិត​នៅ​លើ​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​ចៀម ឬ​ពី​អំបោះ​ធ្មៃ នៅ​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម ឬ​លើ​វត្ថុ​ធ្វើ​អំពី​ស្បែក។ ច្បាប់​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​បាន​ថា វត្ថុ​ដែល​ដុះ​ផ្សិត​នោះ​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

59 នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​រោគ​ឃ្លង់ នៅ​ក្នុង​សំលៀក‌បំពាក់​ដែល​ធ្វើ​ពី​រោម​ចៀម ឬ​ខ្លូត‌ទេស ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី ដើម្បី​ឲ្យ​ចេះ​សំរេច​ថា នេះ​ស្អាត នេះ​មិន​ស្អាត។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:59
12 ការដាក់ឲ្យឆ្លើយតបគ្នា  

«ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត កើត​ឡើង​នៅ​លើ​សម្លៀក​បំពាក់ ទោះ​បី​សម្លៀក​បំពាក់​ធ្វើ​ពី​ក្រណាត់​រោម​ចៀម​ក្តី សំពត់​ទេស​ឯក​ក្តី


ឬ​ស្នាម​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម អំបោះ​ឆៅ​សម្លៀក​បំពាក់ និង​វត្ថុ​ធ្វើ​អំពី​ស្បែក


ពេល​ណា​គេ​បោក​សម្លៀក​បំពាក់ ក្រណាត់​អំបោះ ឬ​វត្ថុ​ធ្វើ​អំពី​ស្បែក​ដែល​មាន​ដុះ​ផ្សិត ហើយ​ស្នាម​ដុះ​ផ្សិត​នោះ​រលុប​បាត់ គេ​ត្រូវ​យក​វត្ថុ​នោះ​ទៅ​បោក​ម្តង​ទៀត ទើប​វត្ថុ​នោះ​ទៅ​ជា​បរិសុទ្ធ។


អុលឡោះ‌តាអាឡា​មាន​‌បន្ទូល​មក​កាន់​ម៉ូសា​ថា៖


«នេះ​ជា​ហ៊ូកុំ​សម្រាប់​ពិធី​ជម្រះ​កាយ​មនុស្ស​ឃ្លង់​ឲ្យ​បាន​បរិសុទ្ធ: នៅ​ថ្ងៃ​ធ្វើ​ពិធី​ជម្រះ​កាយ គេ​ត្រូវ​នាំ​មនុស្ស​ឃ្លង់​មក​ជួប​អ៊ីមុាំ។


នេះ​ជា​ហ៊ូកុំ​សម្រាប់ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​អ្នក​ដែល​មាន​រោគ​ឃ្លង់ ហើយ​គ្មាន​លទ្ធ​ភាព​គ្រប់​គ្រាន់»។


ហ៊ូ​នេះ​អាច​ជួយ​ឲ្យ​គេ​សន្មត​អំពី​មនុស្ស ឬ​វត្ថុ​ដែល​បរិសុទ្ធ ឬ​មិន​បរិសុទ្ធ។ នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​រោគ​ឃ្លង់»។


ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​យើង ក្នុង​ពេល​ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រួច​ផុត​ពី​ស្លាប់ ព្រោះ​តែ​ភាព​មិន​បរិសុទ្ធ គឺ​ពួក​គេ​មិន​ធ្វើ​ឲ្យ​ដំណាក់​របស់​យើង​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ទៅ​ជា​សៅ‌ហ្មង​ឡើយ។


នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​បុរស ដែល​មាន​ជំងឺ​កាម​រោគ ឬ​ហូរ​ទឹក​កាម​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​មិន​បរិសុទ្ធ


នេះ​ជា​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា​ប្រគល់​មក​ម៉ូសា ស្តី​អំពី​ទំនាក់​ទំនង​រវាង​ប្ដី និង​ប្រពន្ធ រវាង​ឪពុក និង​កូន​ស្រី​មិន​ទាន់​រៀប​ការ ដែល​រស់​នៅ​ជា​មួយ​ឪពុក​នៅ​ឡើយ។


នេះ​ជា​បទ​បញ្ជា និង​ហ៊ូកុំ​ផ្សេងៗ​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ជន‌ជាតិ​អ៊ីស្រ‌អែល​តាម​រយៈ​ម៉ូសា​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេយ័រ​ដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។


នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​ការ​ប្រច័ណ្ឌ ក្នុង​ករណី​ស្ត្រី​ដែល​នៅ​រួម​រស់​ជា​មួយ​ប្ដី ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម