ប្រសិនបើគូរបាននោះជាសត្វស្លាប ដែលត្រូវធ្វើគូរបានដុតជូនអុលឡោះតាអាឡា គេត្រូវយកលលក ឬព្រាបជំទើរមកជូន។
លេវីវិន័យ 12:8 - អាល់គីតាប ប្រសិនបើនាងគ្មានលទ្ធភាពធ្វើកូនចៀមទេ នោះនាងអាចនាំយកលលកមួយគូ ឬព្រាបជំទើរមួយគូ គឺមួយសម្រាប់ធ្វើជាគូរបានដុត និងមួយទៀតសម្រាប់ធ្វើជាគូរបានរំដោះបាប។ ក្រោយអ៊ីមុាំធ្វើពិធីជម្រះកាយឲ្យនាងរួចហើយ នាងនឹងបានបរិសុទ្ធវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើនាងគ្មានលទ្ធភាពថ្វាយកូនចៀមមួយបាន នោះត្រូវយកលលកពីរ ឬព្រាបជំទើរពីរ គឺមួយសម្រាប់ជាតង្វាយដុត ហើយមួយសម្រាប់ជាតង្វាយលោះបាប សង្ឃត្រូវថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើនាងគ្មានលទ្ធភាពថ្វាយកូនចៀមទេ នោះនាងអាចនាំយកលលកមួយគូ ឬព្រាបជំទើរមួយគូ គឺមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល និងមួយទៀតសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប។ ក្រោយពីបូជាចារ្យធ្វើពិធីជម្រះកាយឲ្យនាងរួចហើយ នាងនឹងបានបរិសុទ្ធវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើនាងខ្វះខាតមិនល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ គឺ១សំរាប់ជាដង្វាយដុត ហើយ១សំរាប់ជាដង្វាយលោះបាប ត្រូវឲ្យសង្ឃថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ។ |
ប្រសិនបើគូរបាននោះជាសត្វស្លាប ដែលត្រូវធ្វើគូរបានដុតជូនអុលឡោះតាអាឡា គេត្រូវយកលលក ឬព្រាបជំទើរមកជូន។
អ៊ីមុាំជូនសត្វទាំងនេះចំពោះអុលឡោះតាអាឡា រួចធ្វើពិធីជម្រះកាយឲ្យនាងបានរួចពីបាប។ ដូច្នេះ នាងបានបរិសុទ្ធរួចពីភាពសៅហ្មងដោយសារការធ្លាក់ឈាម នៅពេលសំរាលកូន។ នេះជាក្រិត្យវិន័យសម្រាប់ស្ត្រីដែលសំរាលកូនប្រុស ឬកូនស្រី។
ប្រសិនបើសាម៉ីខ្លួនជាអ្នកក្រ គ្មានលទ្ធភាពនឹងជូនជំនូនគ្រប់ចំនួនទេ គាត់ត្រូវយកកូនចៀមមួយធ្វើជាគូរបានលោះបាប ដើម្បីឲ្យអ៊ីមុាំលើកជូនអុលឡោះតាអាឡាសម្រាប់លោះបាបគាត់។ គាត់ត្រូវយកម្សៅម៉ដ្តតែមួយរង្វាល់លាយជាមួយប្រេងទុកជាជំនូនម្សៅ និងយកប្រេងកន្លះលីត្រទៀត។
គាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរ តាមលទ្ធភាពរបស់គាត់ គឺមួយសម្រាប់ធ្វើជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត។
នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរឬព្រាបជំទើរពីរ ទៅជូននៅចំពោះអុលឡោះតាអាឡា។ គាត់ត្រូវជូនសត្វនោះទៅអ៊ីមុាំត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
អ៊ីមុាំយកសត្វមួយធ្វើជាគូរបានរំដោះបាប និងសត្វមួយទៀតធ្វើជាគូរបានដុត។ បន្ទាប់មក អ៊ីមុាំធ្វើពិធីជម្រះបាបឲ្យបុរសដែលមានកាមរោគនោះ នៅចំពោះមុខអុលឡោះតាអាឡា។
នៅថ្ងៃទីប្រាំបី នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរទៅជូនអ៊ីមុាំនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
គាត់ដុតខ្លាញ់ទាំងអស់នៅលើអាសនៈ ដូចលោកដុតខ្លាញ់របស់សត្វដែលធ្វើជាគូរបានមេត្រីភាពដែរ។ អ៊ីមុាំធ្វើពិធីនេះ ដើម្បីរំដោះបាបមេដឹកនាំ ហើយគាត់ក៏បានរួចពីបាប»។
ប្រសិនបើនរណាម្នាក់ គ្មានលទ្ធភាពនឹងជូនលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្តមួយភាគដប់នៃអេផាមកធ្វើជាគូរបានរំដោះបាប។ ប៉ុន្តែ គេមិនត្រូវចាក់ប្រេង ឬដាក់គ្រឿងក្រអូបពីលើម្សៅនោះទេ ព្រោះជាគូរបានរំដោះបាប។
«ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងជូនចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកជូនអុលឡោះតាអាឡា ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយធ្វើជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត។
បន្ទាប់មក អ៊ីសាចូលម៉ាស្ជិទ ហើយគាត់ដេញអ្នកលក់ដូរចេញពីទីនោះ។ គាត់ផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។
ដ្បិតបងប្អូនស្គាល់គុណរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ស្រាប់ហើយ គឺគាត់មានសម្បត្តិដ៏ច្រើន គាត់បានដាក់ខ្លួនមកជាអ្នកក្រព្រោះតែបងប្អូន ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់គាត់។