Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:12 - អាល់គីតាប

12 បន្ទាប់​មក អ៊ីសា​ចូល​ម៉ាស្ជិទ ហើយ​គាត់​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ។ គាត់​ផ្ដួល​តុ​អ្នក​ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 បន្ទាប់មក ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​ព្រះវិហារ ហើយ​ដេញ​អស់ទាំង​អ្នកលក់ និង​អ្នក​ទិញ​ឲ្យចេញ​ពី​ព្រះវិហារ​។ ព្រះអង្គ​បាន​ផ្កាប់​តុ​របស់​ពួក​អ្នកដូរលុយ និង​កៅអី​របស់​ពួក​អ្នកលក់​ព្រាប

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ព្រះយេស៊ូ​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ ហើយ​បណ្ដេញ​មនុស្ស​ទាំង​អស់​ដែល​លក់​ដូរ​នៅ​ក្នុង​ព្រះ​វិហារ​ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ដូរ​លុយ​ និង​កៅអី​ពួក​អ្នក​លក់​សត្វ​ព្រាប​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​បណ្តេញ​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ព្រះ‌អង្គ​ផ្កាប់​តុ​របស់​ពួក​អ្នក​ដូរ​ប្រាក់ និង​កៅអី​របស់​ពួក​អ្នក​លក់​ព្រាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បន្ទាប់​មក ព្រះ‌យេស៊ូ​ចូល​ព្រះ‌វិហារ ហើយ​ព្រះអង្គ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ។ ព្រះអង្គ​ផ្ដួល​តុ​អ្នក​ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ព្រះ‌យេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ក៏​បណ្តេញ​អស់​ទាំង​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​នៃ​ពួក​អ្នក​ដូរ​ប្រាក់ នឹង​ជើងម៉ា​របស់​ពួក​អ្នក​លក់​ព្រាប

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន ម្នាក់ៗ​ត្រូវ​បង់​ប្រាក់​ពីរ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​សក្ការៈ គឺ​ស្មើ​នឹង​ដប់​កេរ៉ា ទុក​ជា​ជំនូន​ជូនអុលឡោះ‌តាអាឡា។


ប្រសិន​បើ​គូរបាន​នោះ​ជា​សត្វ​ស្លាប ដែល​ត្រូវ​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា គេ​ត្រូវ​យក​លលក ឬ​ព្រាប​ជំទើរ​មក​ជូន។


លុះ​ផុត​ពេល​កំណត់ ដែល​នាង​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ព្រោះ​តែ​ការ​សំរាល​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ហើយ នោះ​នាង​ត្រូវ​ទៅ​ជួប​អ៊ីមុាំ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដោយ​នាំ​កូន​ចៀម​អាយុ​មួយ​ខួប​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត និង​ព្រាប​ជំទើរ​មួយ ឬ​លលក​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប។


ប្រសិន​បើ​នាង​គ្មាន​លទ្ធភាព​ធ្វើ​កូន​ចៀម​ទេ នោះ​នាង​អាច​នាំ​យក​លលក​មួយ​គូ ឬ​ព្រាប​ជំទើរ​មួយ​គូ គឺ​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត និង​មួយ​ទៀត​សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប។ ក្រោយ​អ៊ីមុាំ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​នាង​រួច​ហើយ នាង​នឹង​បាន​បរិសុទ្ធ​វិញ»។


គាត់​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ តាម​លទ្ធ​ភាព​របស់​គាត់ គឺ​មួយ​សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​មួយ​ទៀត​ជា​គូរបាន​ដុត។


បន្ទាប់​មក អ៊ីមុាំ​យក​លលក​មួយ ឬ​ព្រាប​ជំទើរ​មួយ​តាម​លទ្ធ​ភាព​ដែល​សាម៉ី​ខ្លួន​អាច​រក​បាន


នៅ​ថ្ងៃ​ទី​ប្រាំ‌បី គាត់​ត្រូវ​យក​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ជូន​នៅ​ចំពោះអុលឡោះ‌តាអាឡា។ គាត់​ត្រូវ​ជូន​សត្វ​នោះទៅ​អ៊ីមុាំ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


នៅ​ថ្ងៃ​ទី​ប្រាំ‌បី នាង​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​ទៅ​ជូន​អ៊ីមុាំ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ប្រសិន​បើ​នរណា​ម្នាក់ គ្មាន​លទ្ធ‌ភាព​នឹង​ជូន​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​ទេ​នោះ គេ​អាច​យក​ម្សៅ​ម៉ដ្ត​មួយ​ភាគ​ដប់​នៃ​អេផា​មក​ធ្វើ​ជា​គូរបាន​រំដោះ​បាប។ ប៉ុន្តែ គេមិន​ត្រូវ​ចាក់​ប្រេង ឬ​ដាក់​គ្រឿង​ក្រអូប​ពី​លើ​ម្សៅ​នោះ​ទេ ព្រោះ​ជា​គូរបាន​រំដោះ​បាប។


«ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​លទ្ធ​ភាព​នឹង​ជូន​ចៀម​ញី​មួយ ឬ​ពពែ​ញី​មួយ​ទេ​នោះ គេ​អាច​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ជូនអុលឡោះ‌តាអាឡា ដើម្បី​រំដោះ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​សត្វ​មួយ​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​មួយ​ទៀត​ជា​គូរបាន​ដុត។


កាល​អ៊ីសា​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម គាត់​ក៏​ចូល​ក្នុង​ម៉ាស្ជិទ។ ក្រោយ​ពី​បាន​មើល​សព្វ​គ្រប់​អស់​ហើយ អ៊ីសា​ទៅ​ភូមិ​បេថានី​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​នាក់ ដ្បិត​ល្ងាច​ណាស់​ហើយ។


អ្នក​ទាំង​ពីរ​ធ្វើ​គូរបាន ស្រប​តាម​ហ៊ូកុំ​របស់​អុលឡោះ‌ជាអម្ចាស់ ដែល​តំរូវ​ឲ្យ​ជូន “លលក​មួយ​គូ ឬ​ព្រាប​ស្ទាវ​ពីរ”។


បុណ្យ​រំលង​របស់​ជន‌ជាតិ​យូដា​ជិត​មក​ដល់​ហើយ អ៊ីសា​ក៏​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម