ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានសំដែងឲ្យខ្ញុំដឹងថា រហូតដល់អ្នករាល់គ្នាស្លាប់ ក៏ទ្រង់មិនលើកលែងទោសអ្នករាល់គ្នាទេ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
លេវីវិន័យ 11:24 - អាល់គីតាប សត្វទាំងនោះនឹងបណ្តាលឲ្យអ្នករាល់គ្នាទៅជាមិនបរិសុទ្ធ។ អ្នកណាប៉ះពាល់ខ្មោចរបស់វា អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតសត្វទាំងនោះនឹងនាំឲ្យអ្នករាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វទាំងនោះនឹងបណ្ដាលឲ្យអ្នករាល់គ្នាទៅជាមិនបរិសុទ្ធ។ អ្នកណាប៉ះពាល់ខ្មោចរបស់វា អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតសត្វទាំងនោះនឹងនាំឲ្យឯងរាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់នឹងខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច |
ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានសំដែងឲ្យខ្ញុំដឹងថា រហូតដល់អ្នករាល់គ្នាស្លាប់ ក៏ទ្រង់មិនលើកលែងទោសអ្នករាល់គ្នាទេ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
រីឯសត្វល្អិតផ្សេងទៀតដែលមានស្លាប និងជើងនោះអ្នករាល់គ្នាត្រូវតែចាត់ទុកវាជាសត្វគួរស្អប់ខ្ពើមវិញ។
អ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នករាល់គ្នាត្រូវចាត់ទុកសត្វទាំងនោះជាសត្វមិនហាឡាល់ ហើយអ្នកដែលប៉ះពាល់ខ្មោចវា នឹងក្លាយទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះឡើយ ហើយក៏មិនត្រូវប៉ះពាល់ខ្មោចវាដែរ គឺត្រូវចាត់ទុកវាជាសត្វមិនហាឡាល់។
អ្នកណាចូលផ្ទះនេះក្នុងអំឡុងពេលដែលគេបិទទ្វារ អ្នកនោះនឹងក្លាយទៅជាមនុស្សមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នកណាប៉ះពាល់វត្ថុដែលគេដាក់នៅក្រោមអ្នកជំងឺ អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ អ្នកដែលកាន់វត្ថុនេះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
បើអ្នកជំងឺពុំបានលាងដៃ ហើយទៅពាល់នរណាម្នាក់ អ្នកនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
អ៊ីមុាំយកសត្វមួយធ្វើជាគូរបានរំដោះបាប និងសត្វមួយទៀតធ្វើជាគូរបានដុត។ បន្ទាប់មក អ៊ីមុាំធ្វើពិធីជម្រះបាបឲ្យបុរសដែលមានកាមរោគនោះ នៅចំពោះមុខអុលឡោះតាអាឡា។
អ្នកដែលប៉ះនឹងគ្រែនោះ ត្រូវតែបោកសម្លៀកបំពាក់ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នកដែលប៉ះនឹងកៅអីដែលនាងបានអង្គុយត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
ប្រសិនបើមាននរណាម្នាក់ប៉ះនឹងវត្ថុអ្វីមួយនៅលើគ្រែ ឬកៅអីដែលនាងអង្គុយអ្នកនោះត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នកដែលប៉ះនឹងគ្រែនោះ ត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នកដែលប៉ះនឹងគ្រែនោះ ត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
អ្នកដែលអង្គុយលើកៅអីដែលអ្នកជំងឺបានអង្គុយត្រូវបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
អ្នកដែលប៉ះអ្នកជំងឺ ត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
ប្រសិនបើអ្នកជំងឺស្តោះទឹកមាត់ទៅលើមនុស្សបរិសុទ្ធ អ្នកដែលបរិសុទ្ធនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
រីឯបុរសដែលដេញពពែត្រូវដោះលែងនៅវាលរហោស្ថាននោះ ក៏ត្រូវយកទឹកលាងជម្រះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនដែរ។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញបាន។
អ្នកដែលដុតវាត្រូវយកទឹកលាងជម្រះសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន។ បន្ទាប់មក ទើបគាត់អាចចូលមកក្នុងជំរំវិញបាន។
ក្នុងចំណោមពូជពង្សរបស់ហារូន អ្នកកើតឃ្លង់ ឬជំងឺកាមរោគមិនអាចបរិភោគអាហារហាឡាល់បានទេ គឺលុះត្រាណាតែគេបានជាបរិសុទ្ធឡើងវិញ។ រីឯអ្នកដែលប៉ះពាល់នឹងមនុស្សសៅហ្មងដោយសារពាល់សាកសព ឬមនុស្សដែលហូរទឹកកាម ក៏មិនអាចបរិភោគបានដែរ។
អ្នកប៉ះពាល់សត្វលូនវារ ដែលបណ្តាលឲ្យខ្លួនទៅជាសៅហ្មង ឬប៉ះពាល់មនុស្សណាម្នាក់ដែលមិនបរិសុទ្ធដោយប្រការណាក៏ដោយ ជាហេតុបណ្តាលឲ្យខ្លួនសៅហ្មងដែរនោះ ក៏មិនអាចបរិភោគបានទេ។
អ្នកដែលប៉ះពាល់មនុស្ស ឬសត្វមិនហាឡាល់បែបនេះ ត្រូវនៅមិនបរិសុទ្ធរហូតដល់ល្ងាច។ គេគ្មានសិទ្ធិបរិភោគអាហារហាឡាល់ទេ លុះត្រាតែយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។
ប្រសិនបើនរណាម្នាក់ប៉ះពាល់អ្វីមួយដែលមិនបរិសុទ្ធ ដូចជាប៉ះពាល់ខ្មោចសត្វព្រៃ ឬសត្វស្រុកដែលមិនហាឡាល់ ឬខ្មោចសត្វលូនវារដែលមិនហាឡាល់ ទោះបីគេប៉ះពាល់ដោយអចេតនាក្តី ក៏គេត្រូវសៅហ្មង បណ្តាលឲ្យខ្លួនមានទោសដែរ។
រីឯអ្នកដែលប៉ះពាល់វត្ថុមិនបរិសុទ្ធ មនុស្សមិនបរិសុទ្ធ ឬសត្វមិនហាឡាល់ ឬអ្វីៗមិនបរិសុទ្ធ គួរស្អប់ខ្ពើមរួចបរិភោគសាច់របស់គូរបានមេត្រីភាពដែលគេជូនអុលឡោះតាអាឡា ក៏ត្រូវតែបណ្តេញចេញពីកុលសម្ព័ន្ធរបស់ខ្លួនដែរ»។
អ៊ីមុាំត្រូវបោកសម្លៀកបំពាក់ និងយកទឹកមកលុបលាងកាយរបស់ខ្លួន។ បន្ទាប់មក អ៊ីមុាំវិលចូលជំរំវិញ តែគាត់នៅសៅហ្មងរហូតទល់ល្ងាច។
ហេតុនេះហើយបានជាអុលឡោះជាអម្ចាស់មានបន្ទូលថាៈ «ចូរចេញពីចំណោមអ្នកទាំងនោះ ហើយញែកខ្លួនចេញឲ្យដាច់ពីពួកគេ កុំប៉ះពាល់អ្វីដែលមិនបរិសុទ្ធឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា
ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្ដអំពើឥតផលប្រយោជន៍ ដែលមកពីសេចក្ដីងងឹតនោះឡើយ សូវបើកមុខអំពើទាំងនោះឲ្យគេឃើញ។
បងប្អូនបានស្លាប់រួមជាមួយអាល់ម៉ាហ្សៀស ហើយក៏រួចពីអ្វីៗជាអរូបដែលមានឥទ្ធិពលក្នុងលោកីយ៍ដែរ ចុះហេតុដូចម្ដេចបានជាបងប្អូននៅតែធ្វើតាមក្បួនតម្រាផ្សេងៗ ហាក់បីដូចជាបងប្អូននៅតែពឹងផ្អែកលើលោកីយ៍នេះទៀត?
បើអាល់ម៉ាហ្សៀសលះបង់ជីវិតច្រើនដង គាត់មុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ អ៊ីសាបានមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយគាត់បានលះបង់ជីវិត។
ប៉ុន្ដែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចទ្រង់ផ្ទាល់ដែលនៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយឈាមរបស់អ៊ីសា ជាបុត្រារបស់ទ្រង់ជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។