តើមានការអ្វីអស្ចារ្យពេក ដែលអុលឡោះតាអាឡាធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។
លូកា 5:12 - អាល់គីតាប អ៊ីសានៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញអ៊ីសា គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ អោនមុខដល់ដី អង្វរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យបានជាស្អាតផង»។ ព្រះគម្ពីរខ្មែរសាកល កាលមួយ ពេលព្រះយេស៊ូវគង់នៅទីក្រុងមួយ មើល៍! មានបុរសម្នាក់កើតឃ្លង់ពេញខ្លួននៅទីនោះ។ គាត់ឃើញព្រះយេស៊ូវ ក៏ក្រាបមុខដល់ដី ទូលអង្វរព្រះអង្គថា៖ “ព្រះអម្ចាស់អើយ បើសិនព្រះអង្គសុខចិត្ត ព្រះអង្គអាចប្រោសទូលបង្គំឲ្យបរិសុទ្ធបាន”។ Khmer Christian Bible នៅពេលព្រះអង្គគង់នៅក្នុងក្រុងមួយ នោះមានបុរសម្នាក់កើតឃ្លង់ពេញខ្លួន ហើយកាលបានឃើញព្រះយេស៊ូ គាត់ក៏ក្រាបផ្កាប់មុខទូលអង្វរព្រះអង្គថា៖ «លោកម្ចាស់អើយ! លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់ធ្វើ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលមួយ កាលព្រះយេស៊ូវគង់នៅក្នុងក្រុងមួយ មានមនុស្សម្នាក់កើតឃ្លង់ពេញខ្លួនបានចូលមក។ ពេលគាត់ឃើញព្រះអង្គ គាត់ក្រាបចុះមុខដល់ដី ទូលអង្វរថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ ឱនមុខដល់ដី ទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវគង់នៅក្នុងទីក្រុង១ នោះមានមនុស្សម្នាក់កើតឃ្លង់ពេញទាំងខ្លួន គាត់ឃើញទ្រង់ ក៏ទំលាក់ខ្លួនផ្កាប់មុខទូលអង្វរថា ព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ នោះទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន |
តើមានការអ្វីអស្ចារ្យពេក ដែលអុលឡោះតាអាឡាធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។
កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ អោនមុខដល់ដី ហើយពោលថា៖ «គឺអុលឡោះតាអាឡាហើយជាម្ចាស់ដ៏ពិតប្រាកដ!»។
មានបុរសម្នាក់ឈ្មោះលោកណាម៉ាន់ ជាមេទ័ពរបស់ស្តេចស្រុកស៊ីរី។ ស្តេចពេញចិត្តនឹងគាត់ណាស់ ដ្បិតអុលឡោះតាអាឡាប្រទានជ័យជំនះដល់ស្រុកស៊ីរី ព្រោះតែគាត់។ ប៉ុន្តែ មេទ័ពដ៏ខ្លាំងពូកែនេះកើតរោគឃ្លង់។
ដូច្នេះ រោគឃ្លង់របស់លោកណាម៉ាន់នឹងកើតដល់ឯង ព្រមទាំងកូនចៅឯងរហូតតទៅ!»។ កាលកេហាស៊ី ចាកចេញពីណាពីអេលីយ៉ាសាក់ទៅ គាត់ក៏កើតរោគឃ្លង់ ហើយខ្លួនប្រាណរបស់គាត់ឡើងសដូចសំឡី។
នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្តេចបានជាយើងនាំគ្នាអង្គុយរង់ចាំសេចក្តីស្លាប់នៅទីនេះ?
ស្តេចទតងើបមុខឡើងឃើញម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឈរនៅចន្លោះសូរ៉កា និងផែនដី ដោយកាន់ដាវដែលហូតចេញពីស្រោមជាស្រេច ហើយបែរមុខតម្រង់ទៅក្រុងយេរូសាឡឹម។ ស្តេចទត និងអះលីជំអះដែលស្លៀកបាវកាន់ទុក្ខ ក៏ក្រាបចុះអោនមុខដល់ដី។
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញ នៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកទៅ»។ ម៉ូសាក៏ដាក់ដៃលើទ្រូង រួចពេលដកដៃមកវិញ គាត់ឃើញដៃគាត់កើតឃ្លង់ ឡើងសដូចកប្បាស។
គឺមានភ្លើងចេញពីអុលឡោះតាអាឡា ឆេះគូរបានដុត និងដុំខ្លាញ់នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញ ដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះអោនមុខដល់ដី។
ពេលអ៊ីសាទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតគាត់។ អ៊ីសាសួរទៅអ្នកទាំងពីរថា៖ «តើអ្នកជឿថាខ្ញុំអាចធ្វើឲ្យភ្នែកអ្នកភ្លឺបានឬ?»។ គេឆ្លើយថា៖ «យើងខ្ញុំជឿហើយអ៊ីសាជាអម្ចាស់អើយ»។
ហើយទទូចអង្វរអ៊ីសាថា៖ «កូនស្រីរបស់ខ្ញុំឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្ដាអញ្ជើញទៅដាក់ដៃលើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។
គាត់ក្រាបដល់ជើងអ៊ីសា អោនក្បាលដល់ដី ហើយអរគុណអ៊ីសា អ្នកនោះជាអ្នកស្រុកសាម៉ារី។
អ៊ីសាលូកដៃទៅពាល់គាត់ទាំងមានប្រសាសន៍ថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏បានជាស្អាតភ្លាម។
ចូរប្រយ័ត្នអំពីករណីរោគឃ្លង់។ ចូរធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវីបង្រៀនអ្នករាល់គ្នា។ ត្រូវកាន់ និងប្រតិបត្តិតាមពាក្យដែលខ្ញុំបង្គាប់ដល់អ៊ីមុាំទាំងនោះ។
ហេតុនេះហើយបានជាអ៊ីសាក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតអុលឡោះ តាមរយៈគាត់បានជាស្ថាពរ ដ្បិតគាត់មានជីវិតរស់រហូត ដើម្បីសូមអង្វរអុលឡោះឲ្យពួកគេ។
បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពរបស់អុលឡោះតាអាឡា ខ្ញុំទើបនឹងមកដល់»។ ពេលនោះ យ៉ូស្វេអោនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់និយាយអ្វីមកខ្ញុំ?»។