អុលឡោះមានបន្ទូល ទៅកាន់មនុស្សអាក្រក់ថា៖ ហេតុដូចម្ដេចបានជាអ្នកចេះតែសូត្រ ហ៊ូកុំរបស់យើង ហើយចេះតែទន្ទេញថា បានចងសម្ពន្ធមេត្រីជាមួយយើងដូច្នេះ?
លូកា 4:35 - អាល់គីតាប អ៊ីសា គំរាមអ៊ីព្លេសនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អ៊ីព្លេសក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជនរួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ស្ដីឲ្យវិញ្ញាណអសោចថា៖“ស្ងៀម! ចេញពីអ្នកនេះទៅ!”។ អារក្សក៏ផ្ដួលបុរសនោះនៅកណ្ដាលចំណោមពួកគេ ហើយចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់រងរបួសអ្វីឡើយ។ Khmer Christian Bible ព្រះយេស៊ូបន្ទោសវាថា៖ «ស្ងៀម ហើយចេញពីបុរសនេះទៅ!» កាលអារក្សផ្ដួលបុរសនោះទៅកណ្ដាលចំណោមហើយ វាក៏ចេញពីគាត់ដោយមិនបានធ្វើឲ្យគាត់ឈឺចាប់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវបន្ទោសវាថា៖ «ចូរស្ងៀម ហើយចេញពីបុរសនេះទៅ!»។ កាលអារក្សបានផ្តួលបុរសនោះក្នុងចំណោមពួកគេ វាក៏ចេញទៅ ឥតមានធ្វើឲ្យគាត់ឈឺអ្វីឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូគំរាមវិញ្ញាណរបស់អារក្សអសោចនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អារក្សក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជន រួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវក៏កំហែងវាថា ចូរស្ងៀមចុះ ហើយចេញពីមនុស្សនេះទៅ លុះអារក្សបានផ្តួលអ្នកនោះទៅកណ្តាលពួកគេ នោះក៏ចេញទៅឥតមានធ្វើឲ្យឈឺអ្វីឡើយ |
អុលឡោះមានបន្ទូល ទៅកាន់មនុស្សអាក្រក់ថា៖ ហេតុដូចម្ដេចបានជាអ្នកចេះតែសូត្រ ហ៊ូកុំរបស់យើង ហើយចេះតែទន្ទេញថា បានចងសម្ពន្ធមេត្រីជាមួយយើងដូច្នេះ?
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ពោលទៅកាន់អ៊ីព្លេសហ្សៃតនថា៖ «សូមអុលឡោះតាអាឡាផ្ដន្ទាទោសអ្នក! អ៊ីព្លេសហ្សៃតនអើយ សូមអុលឡោះតាអាឡាផ្ដន្ទាទោសអ្នក! ទ្រង់ពេញចិត្តជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយេសួរវិញ គាត់ប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។
បន្ទាប់មក អ៊ីសាគំរាមអ៊ីព្លេស អ៊ីព្លេសក៏ចេញ ហើយក្មេងនោះបានជាតាំងពីពេលនោះមក។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ គាត់ក្រោកឈរឡើង គំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។
អ៊ីព្លេសក៏ធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅទាំងស្រែកយ៉ាងខ្លាំងផង។
អ៊ីសាក្រោកឡើងហើយគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។
វាក៏ស្រែកឡើង ព្រមទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើឲ្យមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។
ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាង មកវាយយកជ័យជំនះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ យកទៅចែកឲ្យអ្នកផ្សេងថែមទៀតផង។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថា “គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងឮគេនិយាយអំពីកិច្ចការទាំងអស់ ដែលអ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើការដដែលនៅទីនេះជាស្រុកកំណើតរបស់អ្នក ឲ្យយើងឃើញផង!”»។
អ៊ីសាអោនទៅលើអ្នកជំងឺ អ៊ីសាគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ហើយម្ដាយក្មេករបស់លោកស៊ីម៉ូនក៏បានជា។ រំពេចនោះ គាត់ក្រោកឡើងបម្រើភ្ញៀវ។
មានអ៊ីព្លេសចេញពីមនុស្សជាច្រើនទាំងស្រែកថា៖ «អ្នកជាបុត្រារបស់អុលឡោះ»។ ប៉ុន្តែ អ៊ីសាគំរាមអ៊ីព្លេសទាំងនោះ មិនឲ្យនិយាយជាដាច់ខាត ព្រោះពួកវាដឹងថា អ៊ីសាជាអាល់ម៉ាហ្សៀស។
ពួកសិស្សចូលទៅជិតអ៊ីសាដាស់គាត់ថា៖ «តួន! តួន! យើងស្លាប់ឥឡូវហើយ»។ អ៊ីសាក្រោកឡើង គំរាមខ្យល់ព្យុះ និងរលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និងរលកក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។
ពេលអ៊ីព្លេសចូលម្ដងៗវាស្រែករើបំរះ ប្រកាច់ប្រកិន បែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយ អ៊ីព្លេសក៏ចេញទៅ ទុកឲ្យកូនខ្ញុំនៅគ្រាំគ្រា។
ពេលក្មេងនោះដើរចូលមកជិតអ៊ីសា ស្រាប់តែអ៊ីព្លេសផ្ដួលវាធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ អ៊ីសាគំរាមទៅអ៊ីព្លេស គាត់ប្រោសក្មេងនោះឲ្យបានជា ហើយប្រគល់ទៅឲ្យឪពុកវាវិញ។
ហេតុនេះសូរ៉កា និងអស់អ្នកដែលរស់នៅក្នុងសូរ៉កាអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតអ៊ីព្លេសបានចុះទៅរកអ្នករាល់គ្នាទាំងមានកំហឹងយ៉ាងខ្លាំងផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្ដិចប៉ុណ្ណោះ»។