Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 17:18 - អាល់គីតាប

18 បន្ទាប់​មក អ៊ីសា​គំរាម​អ៊ីព្លេស អ៊ីព្លេស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ព្រះយេស៊ូវ​ទ្រង់​ស្ដីឲ្យ​អារក្ស វា​ក៏​ចេញ​ពី​ក្មេងនោះ ហើយ​ក្មេង​នោះ​ក៏​ជាសះស្បើយ​នៅ​វេលា​នោះ​ឯង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ព្រះយេស៊ូ​បាន​បន្ទោស​អារក្ស​ ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ ក្មេង​នោះ​ក៏​បាន​ជាសះស្បើយ​ចាប់​តាំង​ពី​ពេល​នោះ​មក‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ‌យេស៊ូវ​បាន​បន្ទោស​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា​ភ្លាម​មួយ​រំពេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​គំរាម​អារក្ស អារក្ស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​បន្ទោស​ដល់​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​មក។

សូមមើលជំពូក ចម្លង




ម៉ាថាយ 17:18
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​គេ​នាំ​បុរស​អ៊ីព្លេស​ចូល​ម្នាក់​មក​ជួប​អ៊ីសា។ អ៊ីព្លេស​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ផង ថ្លង់​ផង។ អ៊ីសា​ប្រោស​គាត់​ឲ្យ​ជា​គាត់​ក៏​និយាយ​បាន និង​ឃើញ​ទៀត​ផង។


អ៊ីសា​ក៏​បាន​ឆ្លើយ​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​មាំ‌មួន​ណាស់ ដូច្នេះ សូម​ឲ្យ​បាន​សម្រេច​តាម​ចិត្ដ​នាង​ប្រាថ្នា​ចុះ!»។ កូន​ស្រី​របស់​នាង​បាន​ជា​តាំង​ពី​ពេល​នោះ​មក។


អ៊ីសា​មាន​ប្រសាសន៍​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់​មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត! ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។


ពេល​នោះ ពួក​សិស្ស​ចូល​មក​ជួប​អ៊ីសា​ដាច់​ឡែក​ពី​គេ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​អ៊ីព្លេស​នោះ​បាន?»។


អ៊ីសា​បែរ​ទៅ​ក្រោយ ឃើញ​នាង ក៏​មាន​ប្រសាសន៍​ថា៖ «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ»។ ស្ដ្រី​ធ្លាក់​ឈាម​បាន​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។


អ៊ីសា​ប្រោស​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា​សះ‌ស្បើយ ហើយ​អ៊ីសា​ដេញ​អ៊ីព្លេស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង អ៊ីសា​មិន​អនុញ្ញាត​ឲ្យ​អ៊ីព្លេស​និយាយ​ជា​ដាច់​ខាត ពី‌ព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​អ៊ីសា។


អ៊ីព្លេស​និយាយ​ដូច្នេះ ព្រោះ​អ៊ីសា​បាន​បញ្ជា​វា​ថា៖ «នែ៎​អ៊ីព្លេស ចូរ​ចេញ​ពី​អ្នក​នេះ​ទៅ!»។


មាន​អ៊ីព្លេស​ចេញ​ពី​មនុស្ស​ជា​ច្រើន​ទាំង​ស្រែក​ថា៖ «អ្នក​ជា​បុត្រា​របស់​អុលឡោះ»។ ប៉ុន្តែ អ៊ីសា​គំរាម​អ៊ីព្លេស​ទាំង​នោះ មិន​ឲ្យ​និយាយ​ជា​ដាច់​ខាត ព្រោះ​ពួក​វា​ដឹង​ថា អ៊ីសា​ជា​អាល់ម៉ា‌ហ្សៀស។


អ៊ីព្លេស​សូម‌អង្វរ​ដូច្នេះ ព្រោះ​អ៊ីសា​បាន​បញ្ជា​វា​ឲ្យ​ចេញ​ពី​បុរស​នោះ វា​ចូល​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ គេ​បាន​យក​ច្រវាក់ ចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​អ៊ីព្លេស​នាំ​គាត់​ទៅ​ទី​ស្ម‌សាន។


ពេល​ក្មេង​នោះ​ដើរ​ចូល​មក​ជិត​អ៊ីសា ស្រាប់​តែ​អ៊ីព្លេស​ផ្ដួល​វា​ធ្វើ​ឲ្យ​វា​ប្រកាច់​ប្រកិន​យ៉ាង​ខ្លាំង។ អ៊ីសា​គំរាម​ទៅ​អ៊ីព្លេស គាត់​ប្រោស​ក្មេង​នោះ​ឲ្យ​បាន​ជា ហើយ​ប្រគល់​ទៅ​ឲ្យ​ឪពុក​វា​វិញ។


នាង​ធ្វើ​បែប​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ដោយ​លោក​ប៉ូល​ទាស់​ចិត្ដ​ជា​ខ្លាំង ក៏​ងាក​ទៅ​ក្រោយ បញ្ជា​អ៊ីព្លេស​ថា៖ «ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ចូរ​ចេញ​ពី​នាង​ទៅ!»។ អ៊ីព្លេស​ក៏​ចេញ​ពី​នាង​ភ្លាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម