អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
លូកា 3:1 - អាល់គីតាប នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលស្តេចអធិរាជរ៉ូម៉ាំង ឈ្មោះទីប៊ើរ លោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ស្តេចហេរ៉ូដជាអ្នកគ្រប់គ្រងស្រុកកាលីឡេ ស្តេចភីលីពជាប្អូនរបស់ស្តេចហេរ៉ូដ ជាអ្នកគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ស្តេចលីសានាសជាអ្នកគ្រប់គ្រងស្រុកអាប៊ីឡែន ព្រះគម្ពីរខ្មែរសាកល នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលសេសារទីប៊ើរ កាលប៉ុនទាសពីឡាត់ធ្វើជាអភិបាលនៃយូឌា ហេរ៉ូឌធ្វើជាស្ដេចត្រាញ់នៃកាលីឡេ ភីលីពអនុជរបស់ហេរ៉ូឌធ្វើជាស្ដេចត្រាញ់នៃតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាសធ្វើជាស្ដេចត្រាញ់នៃអាប៊ីលេន Khmer Christian Bible នៅឆ្នាំទីដប់ប្រាំនៃរាជ្យព្រះចៅអធិរាជទីប៊ើរ កាលលោកប៉ុនទាសពីឡាត់គ្រប់គ្រងស្រុកយូដា ហេរ៉ូឌជាស្ដេចត្រាញ់នៃស្រុកកាលីឡេ ឯភីលីពត្រូវជាប្អូន ជាស្ដេចត្រាញ់នៃស្រុកអ៊ីទូរេ និងស្រុកត្រាខូនីត រីឯលីសានាស ជាស្ដេចត្រាញ់នៃស្រុកអាប៊ីលេន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីដប់ប្រាំ ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាទេសាភិបាលនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីលេន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមទីប៊ើរ លោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ*គ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដជាស្ដេចអនុរាជគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ព្រះបាទលីសាណាសជាស្ដេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី១៥ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាចៅហ្វាយនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅស្រុកអ៊ីទូរេ នឹងនៅក្រវល់ស្រុកត្រាខូនីត លីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីលេន |
អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
ស្តេចហេរ៉ូដបានចាប់យ៉ះយ៉ាដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្តេចជឿតាមពាក្យនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ស្ដេចភីលីពជាប្អូន
នៅថ្ងៃបុណ្យខួបចំរើនអាយុរបស់ស្តេចហេរ៉ូដ កូនរបស់នាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្ដយ៉ាងខ្លាំង
ហេតុនេះ សូមតួនឲ្យយោបល់យើងខ្ញុំមើល៍ តើហ៊ូកុំរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារ ជូនស្តេចអធិរាជរ៉ូម៉ាំងឬទេ?»។
ស្តេចហេរ៉ូដបានបញ្ជាឲ្យគេចាប់យ៉ះយ៉ាដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្តេចជឿតាមនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ស្ដេចភីលីព ជាប្អូន ហើយស្តេចហេរ៉ូដយកមកធ្វើជាប្រពន្ធ។
មានថ្ងៃមួយ ក្នុងឱកាសបុណ្យចំរើនអាយុរបស់ស្តេចហេរ៉ូដ ស្តេចបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ដ្រី មេទ័ព និងនាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះ ជាឱកាសល្អដល់នាងហេរ៉ូឌាស។
នៅពេលនោះ មានពួកខាងគណៈផារីស៊ខ្លះមកជម្រាបអ៊ីសាថា៖ «សូមអ្នកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់អ្នក»។
នៅគ្រានោះ ស្តេចអធិរាជរ៉ូម៉ាំង ឈ្មោះអូគូស្ដ បានបញ្ជាឲ្យជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។
យ៉ះយ៉ាស្ដីបន្ទោសស្តេចហេរ៉ូដថែមទៀត ព្រោះស្តេចបានយកនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ប្អូនមកធ្វើជាប្រពន្ធរបស់ស្តេចផ្ទាល់។ មិនតែប៉ុណ្ណោះសោត យ៉ះយ៉ាស្ដីបន្ទោសស្តេចហេរ៉ូដ ព្រោះស្តេចបានធ្វើអំពើអាក្រក់ជាច្រើនផង។
កាលស្តេចហេរ៉ូដ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្តេចមិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញហើយ”។
ពីរឆ្នាំក្រោយមក លោកពរគាស-ភេស្ទុស ចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្ដសាសន៍យូដា លោកបានទុកលោកប៉ូលឲ្យនៅជាប់ឃុំឃាំងដដែល។
ស្តេច លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រីយ៍បេរេនីស និងអ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង
ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនទាស-ពីឡាត់ បានរួមគ្នាប្រឆាំងនឹងអ៊ីសាជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះ ដែលទ្រង់បានតែងតាំងទាំងមានសាសន៍ដទៃទៀត និងប្រជារាស្ដ្រអ៊ីស្រអែលសមគំនិតផង។