យុវបុរសរៀបរាប់ថា៖ «ពេលកើតហេតុការណ៍នោះ ខ្ញុំក៏ស្ថិតនៅលើភ្នំគីលបោដែរ។ ខ្ញុំបានឃើញស្តេចសូលច្រត់នៅលើលំពែងរបស់គាត់ ហើយមានរទេះចំបាំង និងទ័ពសេះរបស់សត្រូវដេញតាមយ៉ាងប្រកិត។
លូកា 10:31 - អាល់គីតាប ពេលនោះ មានអ៊ីម៉ាំម្នាក់ធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ ព្រះគម្ពីរខ្មែរសាកល ជួនជាមានបូជាចារ្យម្នាក់ចុះមកតាមផ្លូវនោះ នៅពេលឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងដើរហួសទៅ។ Khmer Christian Bible ជួនជាមានសង្ឃម្នាក់ចុះមកតាមផ្លូវនោះ ពេលឃើញបុរសនោះ គាត់ក៏ចៀសទៅម្ខាងបង្ហួសទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជួនជាមានសង្ឃមួយអង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានបូជាចារ្យ*មួយរូបធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចួនជាមានសង្ឃ១អង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ |
យុវបុរសរៀបរាប់ថា៖ «ពេលកើតហេតុការណ៍នោះ ខ្ញុំក៏ស្ថិតនៅលើភ្នំគីលបោដែរ។ ខ្ញុំបានឃើញស្តេចសូលច្រត់នៅលើលំពែងរបស់គាត់ ហើយមានរទេះចំបាំង និងទ័ពសេះរបស់សត្រូវដេញតាមយ៉ាងប្រកិត។
សូមមើលជុំវិញខ្ញុំមើល៍ គ្មាននរណាម្នាក់អើពើនឹងខ្ញុំទេ ខ្ញុំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងខ្ញុំដែរ។
ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើឲ្យ ខ្ញុំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា ខ្ញុំសង្ឃឹមថានឹងមានគេអាណិតខ្ញុំ តែគ្មាននរណាម្នាក់អាណិតសោះ! ខ្ញុំសង្ឃឹមថានឹងមានគេរំលែកទុក្ខខ្ញុំ តែរកមិនបានឡើយ!
អ្នកណាធ្វើជាថ្លង់ មិនឮសំរែករបស់មនុស្សទុគ៌ត លុះពេលមានអាសន្នស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាអើពើឡើយ។
នៅលើផែនដីនេះ ខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះ អ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។
ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជំរក ឲ្យស្នាក់នៅជាមួយ។ បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។
គឺពួកណាពីនាំគ្នាថ្លែងពាក្យក្លែងក្លាយ ក្នុងនាមអុលឡោះ ក្រុមអ៊ីមុាំគិតតែរកប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រជារាស្ត្ររបស់យើងពេញចិត្តនឹង អំពើទាំងនោះណាស់! ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើ យ៉ាងណាទៀត?»។
អ៊ីមុាំអើយ ចូរស្ដាប់សេចក្ដីនេះ! ពូជពង្សអ៊ីស្រអែលអើយ ចូរផ្ចង់ចិត្ត! ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់! គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌ ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ
ក្រុមអ៊ីមុាំប្រហារជីវិតមនុស្ស នៅតាមផ្លូវទៅស៊ីគែម ដូចពួកចោរលបចាំប្លន់មនុស្សដែរ ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត!
បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារម៉ាស្ជិទ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលជំនូនពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
អ៊ីសាមានប្រសាសន៍ថា៖ «មានបុរសម្នាក់ ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឲ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។
នាងរស់ក៏ចេញទៅរើសស្រូវតាមក្រោយពួកអ្នកច្រូតនៅក្នុងស្រែមួយ គាប់ជួនប៉ះចំលើស្រែរបស់លោកបូអូស ដែលត្រូវជាសាច់ញាតិរបស់លោកអេលីម៉ាឡេក។