Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:31 - ព្រះគម្ពីរខ្មែរសាកល

31 ជួនជា​មាន​បូជាចារ្យ​ម្នាក់​ចុះមក​តាមផ្លូវ​នោះ នៅពេល​ឃើញ​បុរសនោះ គាត់​ក៏​ចៀសទៅម្ខាងដើរហួស​ទៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ជួនជា​មាន​សង្ឃ​ម្នាក់​ចុះ​មក​តាម​ផ្លូវ​នោះ​ ពេល​ឃើញ​បុរស​នោះ គាត់​ក៏​ចៀស​ទៅ​ម្ខាង​បង្ហួស​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ជួន​ជា​មាន​សង្ឃ​មួយ​អង្គ ចុះ​មក​តាម​ផ្លូវ​នោះ កាល​បាន​ឃើញ​គាត់ នោះ​ក៏​វាង​តាម​ម្ខាង​ហួស​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពេល​នោះ មាន​បូជា‌ចារ្យ*​មួយ​រូប​ធ្វើ​ដំណើរ​ចុះ​តាម​ផ្លូវ​នោះ។ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ចួន​ជា​មាន​សង្ឃ​១​អង្គ ចុះ​មក​តាម​ផ្លូវ​នោះ កាល​បាន​ឃើញ​គាត់ នោះ​ក៏​វាង​តាម​ម្ខាង​ហួស​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ពេល​នោះ មាន​អ៊ីម៉ាំ​ម្នាក់​ធ្វើ​ដំណើរ​ចុះ​តាម​ផ្លូវ​នោះ។ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។

សូមមើលជំពូក ចម្លង




លូកា 10:31
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​សង្កេតមើល​ខាងស្ដាំ​ផង គ្មានអ្នកណា​ចាប់អារម្មណ៍​នឹង​ទូលបង្គំ​ឡើយ​; ជម្រក​បាន​បាត់​ពី​ទូលបង្គំ គ្មានអ្នកណា​ខ្វល់ខ្វាយ​នឹង​ព្រលឹង​របស់ទូលបង្គំ​ឡើយ​!


ការត្មះតិះដៀល​បាន​ធ្វើឲ្យ​ចិត្ត​ទូលបង្គំ​បែកខ្ទេច នោះ​ទូលបង្គំ​ពេញដោយភាពអស់សង្ឃឹម​។ ទូលបង្គំ​ទន្ទឹងរង់ចាំ​ការ​អាណិតអាសូរ ប៉ុន្តែ​គ្មានសោះឡើយ ក៏​ទន្ទឹងរង់ចាំ​អ្នក​សម្រាលទុក្ខ ប៉ុន្តែ​រកមិនឃើញ​ដែរ​។


អ្នកដែល​ខ្ទប់​ត្រចៀក​របស់ខ្លួន​ចំពោះ​សម្រែក​អ្នកក្រខ្សត់ អ្នកនោះ​ក៏​នឹង​ស្រែកហៅ​ដែរ ប៉ុន្តែ​គ្មាន​អ្នកណា​ឆ្លើយ​ឡើយ​។


ខ្ញុំ​បាន​បែរមកទៀត ហើយ​ឃើញ​នៅក្រោម​ថ្ងៃ​ថា មនុស្ស​រត់លឿន​មិនមែន​តែងតែ​រត់ឈ្នះ​ទេ មនុស្ស​ខ្លាំងពូកែ​មិនមែន​តែងតែ​ឈ្នះសង្គ្រាម​ទេ មនុស្ស​មានប្រាជ្ញា​មិនមែន​តែងតែ​មាន​អាហារ​ទេ មនុស្ស​មានការយល់ច្បាស់​មិនមែន​តែងតែ​មាន​ទ្រព្យសម្បត្តិ​ទេ ហើយ​មនុស្ស​ឈ្លាសវៃ​ក៏​មិនមែន​តែងតែរកបាន​សេចក្ដីសន្ដោស​ដែរ​; ផ្ទុយទៅវិញ មាន​ពេល និង​ឱកាស​កើតមាន​ដល់​ពួកគេ​ទាំងអស់គ្នា​។


តើ​មិនមែន​ជា​ការ​ចែក​អាហារ​របស់អ្នក​ឲ្យ​មនុស្ស​អត់ឃ្លាន ហើយ​នាំ​មនុស្ស​ទ័លក្រ​ដែល​សាត់អណ្ដែត​មក​ផ្ទះ​អ្នក​ទេ​ឬ​? តើ​មិនមែន​ជា​ការ​ដណ្ដប់​ឲ្យ​គេ កាលណា​អ្នក​ឃើញ​គេនៅ​ខ្លួនទទេ ហើយ​ឥត​លាក់​ខ្លួន​ពី​សាច់សាលោហិត​របស់អ្នក​ទេ​ឬ​?


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ឱបើ​មានម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​បិទ​ទ្វារ​ដំណាក់របស់យើង ដើម្បីកុំឲ្យ​បង្កាត់ភ្លើង​លើ​អាសនា​របស់យើង​ជាឥតប្រយោជន៍​ទៅអេះ! យើង​មិន​ពេញចិត្ត​នឹង​អ្នករាល់គ្នា​ទេ ហើយក៏​មិន​ទទួល​តង្វាយ​ពី​ដៃ​របស់អ្នករាល់គ្នា​ដែរ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“មាន​មនុស្ស​ម្នាក់​ចុះ​ពី​យេរូសាឡិម​ទៅ​យេរីខូរ ក៏​ជួបប្រទះ​នឹង​ពួក​ចោរប្លន់​។ ពួកគេ​សម្រាត​យកសម្លៀក​បំពាក់​គាត់ ព្រមទាំង​វាយ​គាត់ រួច​ចេញបាត់ទៅ​ដោយ​ទុក​គាត់​ចោល​ឲ្យ​ស្ទើរតែស្លាប់​។


ដូចគ្នាដែរ មាន​ពួកលេវី​ម្នាក់​មក​ដល់​កន្លែង​កើតហេតុ ហើយ​ឃើញ​បុរសនោះ គាត់​ក៏​ចៀសទៅម្ខាងដើរហួស​ទៅ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម