អុលឡោះជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏រឹងមាំរបស់ខ្ញុំ។ ទ្រង់សង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
លូកា 1:69 - អាល់គីតាប ទ្រង់បានប្រទានអ្នកសង្គ្រោះ ដ៏មានអំណាចម្នាក់ពីក្នុងចំណោម ញាតិវង្សរបស់ទត ជាអ្នកបម្រើទ្រង់មកឲ្យយើង។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានលើកស្នែងនៃសេចក្ដីសង្គ្រោះឡើងសម្រាប់យើង ក្នុងពូជពង្សរបស់ដាវីឌអ្នកបម្រើរបស់ព្រះអង្គ Khmer Christian Bible ព្រមទាំងបានលើកស្នែងនៃសេចក្ដីសង្គ្រោះឡើងសម្រាប់យើងនៅក្នុងពូជពង្សរបស់ដាវីឌ ជាបាវបម្រើរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រទានព្រះសង្រ្គោះ ដ៏មានឥទ្ធិឫទ្ធិមួយអង្គដល់យើង ក្នុងពូជពង្សព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រទានព្រះសង្គ្រោះ ដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោម ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គមកឲ្យយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងបង្កើតព្រះដ៏មានឥទ្ធិឫទ្ធិ នៅក្នុងពូជហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ សំរាប់នឹងជួយសង្គ្រោះយើងផង |
អុលឡោះជាថ្មដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏រឹងមាំរបស់ខ្ញុំ។ ទ្រង់សង្គ្រោះខ្ញុំឲ្យរួចពីជនឃោរឃៅ។
សូមឲ្យនាមរបស់ទ្រង់បានឧត្តុង្គឧត្តមជានិច្ច ហើយសូមឲ្យគេនៅតែពោលថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល”។ សូមប្រោសប្រទានឲ្យពូជពង្សរបស់ទត ជាអ្នកបម្រើរបស់ទ្រង់ បានស្ថិតស្ថេរនៅចំពោះទ្រង់ រហូតតទៅផង។
យើងនឹងមិនដកហូតយករាជាណាចក្រទាំងមូលទេ គឺយើងនឹងទុកកុលសម្ព័ន្ធមួយឲ្យកូនរបស់អ្នកគ្រប់គ្រង ដោយយល់ដល់ទតជាបិតារបស់អ្នក និងយល់ដល់យេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស»។
អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលជួយរំដោះខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ជាថ្មដាសម្រាប់ខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏មាំមួនរបស់ខ្ញុំ។
ដ្បិតទ្រង់ប្រទានឲ្យគេមានសិរីជោគជ័យ។ យើងខ្ញុំបានថ្កុំថ្កើង ដោយសារទ្រង់ប្រោសប្រទានឲ្យ។
អុលឡោះតាអាឡាមានបន្ទូលថា «យើងបានចងសម្ពន្ធមេត្រីជាមួយអ្នក ដែលយើងបានជ្រើសរើស យើងបានចុះខសន្យាជាមួយស្តេចទត ជាអ្នកបម្រើរបស់យើងថា:
ពួកគេនឹងគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ ហើយគោរពបម្រើពូជពង្សរបស់ទត ដែលយើងនឹងតែងតាំងឲ្យ គ្រងរាជ្យលើពួកគេ។
នៅថ្ងៃនោះយើងនឹងពង្រឹងកម្លាំងជនជាតិអ៊ីស្រអែល។ រីឯអ្នកវិញ កូនមនុស្សអើយ យើងនឹងឲ្យអ្នកនិយាយបាន ពួកគេនឹងឮពាក្យអ្នក ហើយទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
«នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ទត ដែលជិតរលំទៅហើយនោះឡើងវិញ យើងនឹងជួសជុលកន្លែងធ្លុះធ្លាយ យើងនឹងលើកកន្លែងដែលរលំបាក់បែក ហើយសង់ខ្ទមនោះឲ្យបានល្អដូចដើមវិញ
នេះជាបញ្ជីរាយនាមវង្សត្រកូលរបស់អ៊ីសាអាល់ម៉ាហ្សៀស ជាពូជពង្សរបស់ទត ដែលត្រូវជាពូជពង្សរបស់ណាពីអ៊ីព្រហ៊ីម។
សូមអុលឡោះប្រទានពរដល់នគរដែលកំពុងតែមកដល់ គឺនគររបស់ទត ជាឪពុករបស់យើង! ជយោ! អុលឡោះនៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
យើងអ៊ីសា យើងបានចាត់ម៉ាឡាអ៊ីកាត់របស់យើង ឲ្យមកបញ្ជាក់សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នានៅក្នុងក្រុមជំអះនានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ទត យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង”»។
ពេលនោះ នាងហាណាទូរអាដូចតទៅ៖ «អុលឡោះតាអាឡាប្រោសប្រទានឲ្យខ្ញុំមានចិត្ត ត្រេកអរសប្បាយយ៉ាងខ្លាំង អុលឡោះតាអាឡាលើកខ្ញុំឡើងឲ្យបានខ្ពស់មុខ ខ្ញុំអាចហាមាត់និយាយតទល់នឹងខ្មាំងសត្រូវវិញ ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះទ្រង់សង្គ្រោះខ្ញុំ។
អស់អ្នកដែលប្រឆាំងនឹងអុលឡោះតាអាឡា មុខជាត្រូវអន្តរាយ ទ្រង់ធ្វើឲ្យមានរន្ទះពីលើមេឃ បាញ់ចំពួកគេ។ អុលឡោះតាអាឡានឹងវិនិច្ឆ័យទោសផែនដីទាំងមូល ទ្រង់ប្រទានកម្លាំងដល់ស្តេច ដែលទ្រង់ជ្រើសរើស ព្រមទាំងប្រទានអំណាចដល់ស្តេច ដែលទ្រង់បានតែងតាំង»។