Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 2:1 - អាល់គីតាប

1 ពេល​នោះ នាង​ហា‌ណា​ទូរអា​ដូច​ត​ទៅ៖ «អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង អុលឡោះ‌តាអាឡា​លើក​ខ្ញុំ​ឡើង​ឲ្យ​បាន​ខ្ពស់​មុខ ខ្ញុំ​អាច​ហា​មាត់​និយាយ​តទល់​នឹង​ខ្មាំង​សត្រូវ​វិញ ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ទ្រង់​សង្គ្រោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នាង​ហា‌ណា​អធិស្ឋាន​ថា៖ «ចិត្ត​ខ្ញុំ​ម្ចាស់​រីក‌រាយ​នឹង​ព្រះ‌យេហូវ៉ា កម្លាំង​ខ្ញុំ​ម្ចាស់​បាន​ថ្កើង​ឡើង​ក្នុង​ព្រះ​របស់​ខ្ញុំ មាត់​ខ្ញុំ​ម្ចាស់​បាន​បង្គ្រប​លើ​គូ​វិវាទ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ម្ចាស់​មាន​អំណរ​នឹង​សេចក្ដី​សង្គ្រោះ របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​នោះ នាង​ហាណា​អធិស្ឋាន​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ឲ្យ​បាន​ខ្ពស់​មុខ ខ្ញុំ​អាច​ហា​មាត់​និយាយ​តទល់​នឹង​ខ្មាំង​សត្រូវ​វិញ ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លំដាប់​នោះ ហាណា​ក៏​អធិស្ឋាន​ថា ចិត្ត​ខ្ញុំ​ម្ចាស់​រីក‌រាយ​សាទរ​ចំពោះ​ព្រះ‌អង្គ ស្នែង​ខ្ញុំ​ម្ចាស់​បាន​ថ្កើង​ឡើង​ដោយ​នូវ​ព្រះ‌យេហូវ៉ា មាត់​ខ្ញុំ​ម្ចាស់​បាន​បង្គ្រប​លើ​គូ​វិវាទ​របស់​ខ្ញុំ​ម្ចាស់ ដោយ​ព្រោះ​ខ្ញុំ​ម្ចាស់​មាន​សេចក្ដី​អំណរ​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 2:1
37 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ​យ៉ាង​សប្បាយ ដោយ​មាន​ស្តេច​យ៉ូសា‌ផាត​នាំ​មុខ​ពួក​គេ។ អុលឡោះ‌តាអាឡា​ប្រទាន​អំណរ​ដ៏​លើស‌លប់​ដល់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បរា‌ជ័យ។


លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាប‌ឌី ជា​កូន​របស់​លោក​អេសាភ ជា​មេ​ដឹក​នាំ​ក្រុម​ចំរៀង​សរសើរ​តម្កើង សម្រាប់​ពេល​ទូរអា លោក​បាក‌ប៊ូគា ដែល​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​អាប់‌ដា ជា​កូន​របស់​លោក​សាំមួរ ដែល​ត្រូវ​ជា​កូន​របស់​លោក​កាឡាល ជា​កូន​របស់​លោក​យេឌូ‌ថិន។


ខ្ញុំ​បាន​ដេរ​បាវ​យក​មក​ស្លៀក ខ្ញុំ​ជាន់​ឈ្លី​កិត្តិយស​របស់​ខ្ញុំ​ក្នុង​ធូលី​ដី។


អុលឡោះ‌តាអាឡា​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​ច្រៀង​ជូន​ទ្រង់ ទ្រង់​សង្គ្រោះ​ខ្ញុំ។​


ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ទុក​ចិត្ត លើ​ចិត្ត​ស្មោះ‌ត្រង់​របស់​ទ្រង់ ចិត្ត​ខ្ញុំ​ត្រេក​អរ​សប្បាយ ព្រោះ​ទ្រង់​សង្គ្រោះ​ខ្ញុំ។


ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ របស់​ទ្រង់​មាន​កម្លាំង​ឡើង​វិញ ហើយ​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ គឺ​ប្រជា‌រាស្ត្រ​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ស្និទ្ធ‌ស្នាល​នឹង​ទ្រង់ បាន​ខ្ពស់​មុខ​ឡើង! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!


អុលឡោះ‌តាអាឡា​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​ជួយ​រំដោះ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ជា​ថ្ម‌ដា​សម្រាប់​ខ្ញុំ​ពឹង​ជ្រក ទ្រង់​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ​ និង​ជា​ជំរក​ដ៏​មាំ‌មួន​របស់​ខ្ញុំ។


យើង​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ ព្រោះ​តែ​ស្ដេច​មាន​ជ័យ‌ជំនះ យើង​នឹង​លើក​ទង់​ជ័យ​ឡើង ក្នុង​នាម​អុលឡោះ​ជា​ម្ចាស់​របស់​យើង។ សូម​អុលឡោះ‌តាអាឡា​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ស្តេច​ទូរអា​សូម។


ទ្រង់​ប្រទាន​ឲ្យ​ស្តេច បាន​ទទួល​អ្វីៗ​ដែល​ស្តេច​ប្រាថ្នា​ចង់​បាន គឺ​ទ្រង់​ពុំ​បាន​បដិសេធ​ពាក្យ​សូម‌អង្វរ របស់​ស្តេច​ឡើយ។ - សម្រាក


ពេល​នោះ ខ្ញុំ​នឹង​បាន​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ចំពោះ​កិច្ចការ​ដែល​អុលឡោះ‌តាអាឡា​បាន​ធ្វើ ខ្ញុំ​មាន​អំណរ​សប្បាយ មក​ពី​ទ្រង់​សង្គ្រោះ​ខ្ញុំ។


អុលឡោះ‌តាអាឡា​អើយ សូម​ជួយ​ខ្ញុំ​ឲ្យ​បន្លឺ​សំឡេង ពោល​ពាក្យ​សរសើរ​តម្កើង​ទ្រង់​ផង។


សូម​ឲ្យ​ខ្ញុំ​ពោល​ពាក្យ សរសើរ​តម្កើង​ទ្រង់​ជា‌និច្ច ខ្ញុំ​ចង់​លើក​តម្កើង​សិរី‌រុង‌រឿង របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ!


ទ្រង់​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ពាល តែ​ទ្រង់​នឹង​លើក​មុខ​មនុស្ស​សុចរិត​ឡើង​ ។


ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​សិរី​ជោគ‌ជ័យ។ យើង​ខ្ញុំ​បាន​ថ្កុំ‌ថ្កើង ដោយ‌សារ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​ជ្រើស​រើស​ស្តេច ឲ្យ​ធ្វើ​ជា​ខែល​ការពារ​យើង​ខ្ញុំ​ ។


យើង​នឹង​សំដែង​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គាត់​ជា‌និច្ច គាត់​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើង ដោយ‌សារ​នាម​របស់​យើង។


ដើម្បី​ឲ្យ​ខ្ញុំ​ថ្លែង​គ្រប់​ពាក្យ សរសើរ​តម្កើង​ទ្រង់​នៅ​មាត់​ទ្វារ​ក្រុង​ស៊ីយ៉ូន និង​ឲ្យ​ខ្ញុំ​ត្រេក​អរ​សប្បាយ​បំផុត ព្រោះ​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ។


ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង​ដូច​ដំរី​ ទ្រង់​បាន​ចាក់​ប្រេង​ថ្មី​មក​លើ​ខ្ញុំ។


ម៉ូសា និង​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ច្រៀង​ជូនអុលឡោះ‌តាអាឡា​ដូច​តទៅ៖ ខ្ញុំ​ច្រៀង​ជូនអុលឡោះ‌តាអាឡា ទ្រង់​មាន​ជ័យ​ជំនះ​ដ៏​ត្រចះ‌ត្រចង់ ទ្រង់​បាន​ធ្វើ​ឲ្យ​សេះ និង​ទាហាន​ដែល​ជិះ​លើ​វា លិច​លង់​ទៅ​ក្នុង​សមុទ្រ!


សាទី​ម៉ារៀម​បន្លឺ​សំឡេង​ច្រៀង​ថា៖ «ចូរ​ច្រៀង​ជូនអុលឡោះ‌តាអាឡា ទ្រង់​មាន​ជ័យ​ជំនះ​ដ៏​ត្រចះ‌ត្រចង់ ទ្រង់​បាន​ធ្វើ​ឲ្យ​សេះ និង​ទាហាន​ដែល​ជិះ​លើ​វា លិច​លង់​ទៅ​ក្នុង​សមុទ្រ!»។


ពាក្យ​ទូរអា​របស់​ហាបា‌គូក​ជា​ណាពី​នៃ​អុលឡោះ​ ច្រៀង​ជា​ទំនុក​សោក​សង្រេង:


រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សប្បាយ​រីក‌រាយ ហើយ​មាន​អំណរ​ដ៏​លើស‌លប់ ដោយ​អុលឡោះ​សង្គ្រោះ​ខ្ញុំ។


ទ្រង់​បាន​ប្រទាន​អ្នក​សង្គ្រោះ ដ៏​មាន​អំណាច​ម្នាក់​ពី​ក្នុង​ចំណោម ញាតិ​វង្ស​របស់​ទត ជា​អ្នក​បម្រើ​ទ្រង់​មក​ឲ្យ​យើង។


មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​សំរុះ‌សំរួល​ឲ្យ​យើង​ជា​នា​នឹង​អុលឡោះ​វិញ​នៅ​ពេល​នេះ។


កុល‌សម្ព័ន្ធ​យូសុះ​ប្រៀប​ដូច​ជា​គោ​បា ដែល​មាន​កម្លាំង និង​ភាព​ថ្កុំ‌ថ្កើង អំណាច​របស់​គេ​ខ្លាំង​ក្លា​ដូច​ស្នែង​ក្របី ដែល​ប្រហារ​ជាតិ​សាសន៍​ទាំង​ឡាយ ហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះ រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ស្នែង​ម្ខាង គឺ​អេប្រា‌អ៊ីម ដែល​មាន​គ្នា​ច្រើន​អនេក‌អនន្ត ស្នែង​ម្ខាង​ទៀត គឺ​ម៉ាណា‌សេ ដែល​មាន​គ្នា​ច្រើន​ឥត​គណនា។


ដ្បិត​យើង​ឯ​ណេះ​វិញ​ទេ ដែល​ជា​អ្នក​ខតាន់​ពិត​ប្រាកដ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយ‌បង្គំ​អុលឡោះ តាម​រស‌អុលឡោះ យើង​អួត‌អាង​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។


ចូរ​បង​ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!


សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ត្រូវ​ជម្រាប​អុលឡោះ​ឲ្យ​ជ្រាប​ពី​សំណូម​ពរ​របស់​បង​ប្អូន ដោយ​ទូរអា និង​សូម‌អង្វរ​ទាំង​អរ​គុណ​ទ្រង់​ផង។


បង​ប្អូន​មិន​ដែល​បាន​ឃើញ​អ៊ីសា​ទេ តែ​បង​ប្អូន​ស្រឡាញ់​គាត់ ទោះ​បី​បង​ប្អូន​នៅ​តែ​ពុំ​ទាន់​ឃើញ​គាត់​ក្ដី ក៏​បង​ប្អូន​ជឿ​លើ​គាត់ ហើយ​មាន​អំណរ​សប្បាយ​ដ៏​រុង‌រឿង​រក​ថ្លែង​ពុំ​បាន


សូរ៉កា​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ សាវ័ក និង​ណាពី ចូរ​អរ​សប្បាយ​ដែរ ដ្បិត​អុលឡោះ​បាន​រក​យុត្ដិធម៌​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។


នាង​ពេនី‌ណា​ជា​គូ​វិវាទ តែងតែ​រុក​គួន​បញ្ឈឺ​ចិត្ត​នាង​ហា‌ណា ក្នុង​គោល​បំណង​ឲ្យ​នាង​ខឹង​នឹងអុលឡោះ‌តាអាឡា ដែល​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ។


នាង​ពេនី‌ណា​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ពេល​ដែល​នាង​ហា‌ណា​ឡើង​ទៅ​ម៉ាស្ចិទ​របស់អុលឡោះ‌តាអាឡា​នៅ​ស៊ីឡូ នាង​ពេនី‌ណា​តែងតែ​រុក​គួន​នាង​ជា‌និច្ច ធ្វើ​ឲ្យ​នាង​ហា‌ណា​យំ មិន​ព្រម​បរិភោគ​អ្វី​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម