Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 7:26 - អាល់គីតាប

26 សូម​ឲ្យ​នាម​របស់​ទ្រង់​បាន​ឧត្តុង្គ‌ឧត្តម​ជា‌និច្ច ហើយ​សូម​ឲ្យ​គេ​នៅ​តែ​ពោល​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល”។ សូម​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់ រហូត​ត​ទៅ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ថ្កុំ‌ថ្កើង​ឡើង​ជា‌និច្ច ដោយ​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​សូម​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 សូម​ឲ្យ​ព្រះ‌នាម​របស់​ព្រះអង្គ​បាន​ឧត្តុង្គ‌ឧត្ដម​ជានិច្ច ហើយ​សូម​ឲ្យ​គេ​នៅ​តែ​ពោល​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល”។ សូម​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ រហូត​ត​ទៅ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​ជានិច្ច ដោយ​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​សូម​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​បាវ​បំរើ​ទ្រង់ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 7:26
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម មាន​ប្រសាសន៍​ទៅ​កាន់​អុលឡោះ​ថា៖ «បើ​អុលឡោះ​ទុក​ឲ្យ​អ៊ីស្មា‌អែល​មាន​ជីវិត​រស់​នោះ ក៏​គ្រប់​គ្រាន់​ហើយ!»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ឥឡូវ​នេះ សូម​ឲ្យ​បន្ទូល​ដែល​ទ្រង់​សន្យា​ចំពោះ​ខ្ញុំ និង​កូន​ចៅ​របស់​ខ្ញុំ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​សូម​ទ្រង់​សម្រេច​តាម​បន្ទូល​នេះ​ផង។


លុះ​ដល់​ពេល​ធ្វើ​គូរបាន​វេលា​ល្ងាច អេលី‌យ៉េស​ចូល​មក​ជិត​អាសនៈ ហើយ​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​អ៊ីស្រ‌អែល នៅ​ថ្ងៃ​នេះ សូម​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដឹង​ថា ទ្រង់​ពិត​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់។ សូម​ឲ្យ​ពួក​គេ​ឃើញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ តាម​បញ្ជា​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មេត្តា​ឆ្លើយ​តប​មក​ខ្ញុំ​ផង ដើម្បី​ឲ្យ​ប្រជា‌ជន​នេះ​ទទួល​ស្គាល់​ថា ទ្រង់​ពិត​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ មាន​តែ​ទ្រង់​ទេ ដែល​អាច​នាំ​ចិត្ត​ពួក​គេ ឲ្យ​វិល​មក​រក​ទ្រង់​វិញ​បាន»។


អុលឡោះ‌តាអាឡា​អើយ យើង​ខ្ញុំ​មិន​សម​នឹង​ទទួល ការ​លើក​តម្កើង​ទេ គឺ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​ត្រូវ ទទួល​ការ​លើក​តម្កើង​ប្រកប​ដោយ​សិរី‌រុង‌រឿង ដ្បិត​ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ដ៏​ស្មោះ‌ស្ម័គ្រ!។


សូម​ឲ្យ​ស្តេច​បាន​គ្រង​រាជ្យ នៅ​ចំពោះ​អុលឡោះ​រហូត​ត​ទៅ! អុលឡោះ‌តាអាឡា​អើយ សូម​ថែ‌រក្សា​ស្តេច ដោយ​ចិត្ត​មេត្តា‌ករុណា ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់!


ពូជ‌ពង្ស​របស់​គាត់​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ រាជ្យ​របស់​គាត់​នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង ដូច​ព្រះ‌អាទិត្យ


អ្នក​រាល់​គ្នា​ត្រូវ​សុំ​ទ្រង់​ដូច​ត​ទៅៈ ឱ​អុលឡោះ​ជា​បិតា​នៃ​យើង​ខ្ញុំ ដែល​នៅ​សូរ៉កា​អើយ!


អុលឡោះ​ជា​បិតា​អើយ សំដែង​សិរី‌រុង‌រឿង នាម​របស់​ទ្រង់​ឡើង»។ ពេល​នោះ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «យើង​បាន​សំដែង​សិរី‌រុង‌រឿង​របស់​យើង​ហើយ យើង​ក៏​នឹង​សំដែង​សិរី‌រុង‌រឿង​ជា​ថ្មី​ទៀត»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម