ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 9:22 - អាល់គីតាប

រីឯ​អុលឡោះ​វិញ ទ្រង់​ពេញ​ចិត្ត​បង្ហាញ​កំហឹង និង​សំដែង​អំណាច​របស់​ទ្រង់។ ដូច្នេះ អុលឡោះ​អត់‌ធ្មត់​យ៉ាង​ខ្លាំង ទ្រង់​ស៊ូ​ទ្រាំ​នឹង​អស់​អ្នក​ដែល​ត្រូវ​រង​កំហឹងហើយ​ត្រូវ​វិនាស​អន្ដរាយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចុះ​បើ​ព្រះ​បាន​ទ្រាំទ្រ​ដោយ​ការអត់ធ្មត់​យ៉ាងខ្លាំង ចំពោះ​ភាជនៈ​នៃ​ព្រះពិរោធ​ដែល​ត្រូវបាន​រៀបចំ​ទុក​សម្រាប់​ការបំផ្លាញ ទោះបីជា​ព្រះអង្គ​មានព្រះហឫទ័យ​ចង់​សម្ដែង​ព្រះពិរោធ ហើយ​បើកឲ្យស្គាល់​ព្រះចេស្ដា​របស់​ព្រះអង្គ​ក៏ដោយ តើយ៉ាងណាទៅ​!

សូមមើលជំពូក

Khmer Christian Bible

ចុះ​បើ​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​បង្ហាញ​កំហឹង​ និង​ឲ្យ​គេ​ស្គាល់​ព្រះ​ចេស្ដា​របស់​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់​ចំពោះរបស់​ដែល​ត្រូវ​រង​កំហឹង​ ដែល​រៀបចំ​សម្រាប់​បំផ្លាញ​នោះ​យ៉ាង​ដូចម្ដេច​ដែរ?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចុះ​បើ​ព្រះ​ចង់​បង្ហាញ​សេចក្តី‌ក្រោធ ហើយ​សម្ដែង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ចំពោះ​វត្ថុ​ដែល​គួរ​ទទួល​សេចក្ដី​ក្រោធ ដែល​រៀប​ចំ​ឡើង​សម្រាប់​បំផ្លាញ តែ​ទ្រង់​បាន​អត់​ធ្មត់​ជា​ខ្លាំង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ព្រះ‌ជា‌ម្ចាស់​វិញ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​ព្រះ‌ពិរោធ និង​សម្តែង​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ដូច្នេះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​យ៉ាង​ខ្លាំង ព្រះអង្គ​ស៊ូ​ទ្រាំ​នឹង​អស់​អ្នក​ដែល​ត្រូវ​រង​ព្រះ‌ពិរោធ​ ហើយ​ត្រូវ​វិនាស​អន្តរាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចុះ​បើ​សិន​ជា​ព្រះ‌ទ្រង់​ចង់​សំដែង​សេចក្ដី​ក្រោធ ព្រម​ទាំង​បើក​ឲ្យ​ស្គាល់​ព្រះ‌ចេស្តា ដល់​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​រៀបចំ​ឡើង​សំរាប់​តែ​ត្រូវ​បំផ្លាញ​ដូច្នេះ ដែល​ទ្រង់​ទ្រាំ‌ទ្រ​ដោយ​អំណត់​ជា​យូរ​មក​ហើយ

សូមមើលជំពូក



រ៉ូម 9:22
27 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​តំណ​ទី​បួន ទើប​ពូជ‌ពង្ស​របស់​អ្នក​វិល​ត្រឡប់​មក​ទី​នេះ​វិញ ដ្បិត​ជន‌ជាតិ​អាម៉ូ‌រី​ប្រព្រឹត្ត​បទ​ល្មើស​មិន​ទាន់​ដល់​កំរិត​នៅ​ឡើយ»។


តើ​នរណា​អាច​ស្គាល់​កម្លាំង នៃ​កំហឹង​របស់​ទ្រង់​បាន? តើ​នរណា​អាច​ស្គាល់​កំហឹង​នេះ ដើម្បី​គោរព​កោត​ខ្លាច ទ្រង់​យ៉ាង​ត្រឹម​ត្រូវ​បាន?


យើង​បាន​តាំង​អ្នក​ជា​ស្តេច ដើម្បី​ឲ្យ​អ្នក​ឃើញ​អំណាច​របស់​យើង ហើយ​ឲ្យ​កិត្តិនាម​របស់​យើង បាន​ឮ​ខ្ចូរ‌ខ្ចាយ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល។


អ្វីៗ​ដែលអុលឡោះ‌តាអាឡា​ធ្វើ​សុទ្ធ​តែ​មាន​គោល‌ដៅ គឺ​សូម្បី​តែ​មនុស្ស​អាក្រក់​ក៏​ទ្រង់​បាន​គ្រោង​ទុក​សម្រាប់​ទទួល​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ទ្រង់​វិនិច្ឆ័យ​ទោស​ដែរ។


គឺ​ខ្ញុំ​នឹក​ដល់​ចិត្ត​សប្បុរស របស់អុលឡោះ‌តាអាឡា ដែល​មិន​ចេះ​រលត់។ ទ្រង់​មាន​ចិត្ត​អាណិត​អាសូរ ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «តើ​ប្រជា‌ជន​នេះ​នៅ​តែ​មើល​ងាយ​យើង​ដល់​កាល​ណា? យើង​បាន​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​ពួក​គេ តើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជឿ​លើ​យើង​ដល់​កាល​ណា​ទៀត?។


“អុលឡោះ‌តាអាឡា​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ពោរ​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា។ ទ្រង់​លើក​លែង​ទោស និង​កំហុស ប៉ុន្តែ ទ្រង់​មិន​ចាត់​ទុក​អ្នក​ដែល​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ ពេល​ឪពុក​ធ្វើ​ខុស​អុលឡោះ​ដាក់​ទោស​គេ រហូត​ដល់​កូន​ចៅ​បី​បួន​តំណ”។


អុលឡោះ​សំដែង​កំហឹង​ពី​សូរ៉កា​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍ ទ្រង់​ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ដ ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក


ដ្បិត​ក្នុង​គីតាប អុលឡោះ​មាន​បន្ទូល​ទៅ​កាន់​ស្ដេច​ហ្វៀរ៉អ៊ូន​ថា «យើង​បាន​តាំង​អ្នក​ជា​ស្ដេច ដើម្បី​បង្ហាញ​អំណាច​របស់​យើង​តាម​រយៈ​អ្នក។


ឱ​មនុស្ស​អើយ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ជជែក​តវ៉ា​នឹង​អុលឡោះ​បែប​នេះ? តើ​ដី​ឥដ្ឋ​មាន​ដែល​និយាយ​ទៅ​កាន់​ជាង​ស្មូន​ថា «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​យ៉ាង​នេះ»ដែរ​ឬ​ទេ?។


ជាង​ស្មូន​យក​ដី​ទៅ​សូន​ធ្វើ​អ្វី​ក៏​បាន គឺ​ដី​ឥដ្ឋ​ដដែល គាត់​អាច​យក​ទៅ​សូន​ធ្វើ​ជា​របស់​ថ្លៃ‌ថ្នូរ​ផង ហើយ​សូន​ធ្វើ​ជា​របស់​ធម្មតា​ផង។


ពួក​គេ​បាន​រា‌រាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​ដល់​ជាតិ​សាសន៍​ដទៃ​ទេ ដើម្បី​កុំ​ឲ្យ​ជាតិ​សាសន៍​ទាំង​នោះ​ទទួល​ការ​សង្គ្រោះ ធ្វើ​ដូច្នេះ អំពើ​បាប​របស់​ពួក​គេ​ចេះ​តែ​កើន​ឡើងៗ​ដល់​កំរិត ហើយ​នៅ​ទី​បំផុត​ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​ខាន។


ដ្បិត​អុលឡោះ​មិន​បាន​តំរូវ​ឲ្យ​យើង​ទទួល​ទោស​ឡើយ គឺ​ទ្រង់​ឲ្យ​យើង​ទទួល​ការ​សង្គ្រោះ ដោយ‌សារ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង


នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ធំ មិន​មែន​មាន​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ និង​ធ្វើ​ពី​ដី​ដែរ មួយ​ផ្នែក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ឱកាស​ពិសេស មួយ​ផ្នែក​ទៀត​សម្រាប់​ប្រើ​ប្រាស់​ជា​ធម្មតា។


ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ដ បាត់​ជំនឿ»។ អ្នក​ទាំង​នោះ​ជំពប់​ដួល ដូច​អុលឡោះ​បាន​គ្រោង​ទុក​មក​ស្រាប់ មក​ពី​គេ​ពុំ​ព្រម​ជឿ​បន្ទូល​របស់​អុលឡោះ


ជា​ព្រលឹង​របស់​អ្នក​បះ‌បោរ​ប្រឆាំង​នឹង​អុលឡោះ កាល​ពី​សម័យ​ដើម ក្នុង​ពេល​ដែល​ទ្រង់​អត់‌ធ្មត់​នៅ​សម័យ​ណាពី​ណុះហ៍​សង់​ទូក​ធំ។ មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​បាន​ចូល​ទៅ​ក្នុង​ទូក និង​បាន​រួច​ជីវិត​ដោយ‌សារ​ទឹក គឺ​មាន​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ។


ពួក​គេ​នឹង​បោក​ប្រាស់​បង​ប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្ដែ អុលឡោះ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ទ្រង់​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ


យ៉ាង​នេះ​ហើយ ដែល​អុលឡោះ‌ជាអម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ទ្រង់ ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ទ្រង់​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក


តោង​យល់​ថា អ៊ីសា‌ជាអម្ចាស់​នៃ​យើង​អត់‌ធ្មត់ មក​ពី​គាត់​ចង់​សង្គ្រោះ​បង​ប្អូន ដូច​លោក​ប៉ូល​ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង បាន​សរសេរ​មក​ជូន​បង​ប្អូន តាម​ប្រាជ្ញា​ដែល​អុលឡោះ​ប្រទាន​ឲ្យ​គាត់​ស្រាប់​ហើយ។


ដ្បិត​មាន​អ្នក​ខ្លះ​បាន​បន្លំ​ខ្លួន​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ ពួក​គេ​បាន​បង្ខូច​ក្តី​មេត្តា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ឲ្យ​ក្លាយ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​ចៅហ្វាយ និង​ជា​អម្ចាស់​តែ​មួយ​គត់​របស់​យើង​ដែរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស ដូច​មាន​ចែង​ទុក​ជា​មុន តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ។