ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច នៅពេលពួកគេកាន់តែខិតចូលជិតអុលឡោះ នៅលើភ្នំស៊ីយ៉ូន។
រ៉ូម 3:3 - អាល់គីតាប បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងអុលឡោះ តើចិត្ដមិនស្មោះត្រង់របស់គេនឹងនាំឲ្យអុលឡោះលែងស្មោះត្រង់ដែរឬ? ព្រះគម្ពីរខ្មែរសាកល ចុះតើជាអ្វីទៅ បើមានអ្នកខ្លះក្នុងពួកគេមិនជឿ? តើភាពឥតជំនឿរបស់ពួកគេ នឹងធ្វើឲ្យភាពស្មោះត្រង់របស់ព្រះទៅជាមោឃៈឬ? Khmer Christian Bible ចុះបើមានអ្នកខ្លះក្នុងចំណោមពួកគេមិនជឿ តើយ៉ាងដូចម្ដេចដែរ? តើភាពគ្មានជំនឿរបស់ពួកគេនឹងបំផ្លាញភាពស្មោះត្រង់របស់ព្រះជាម្ចាស់ឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើមានអ្នកខ្លះមិនស្មោះត្រង់ តើដូចម្តេចទៅវិញ? តើចិត្តមិនស្មោះត្រង់របស់គេ នឹងធ្វើឲ្យព្រះហឫទ័យស្មោះត្រង់របស់ព្រះ ទៅជាមិនកើតការឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងព្រះអង្គ តើចិត្តមិនស្មោះត្រង់របស់គេនឹងនាំឲ្យព្រះជាម្ចាស់លែងមានព្រះហឫទ័យស្មោះត្រង់ដែរឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្ដីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្ដីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី |
ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច នៅពេលពួកគេកាន់តែខិតចូលជិតអុលឡោះ នៅលើភ្នំស៊ីយ៉ូន។
រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើរួចរាល់សព្វគ្រប់។
អុលឡោះមិនមែនដូចមនុស្សលោកទេ ទ្រង់មិនចេះកុហកឡើយ ទ្រង់ក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់អាដាមដែរ! ទ្រង់មានបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ទ្រង់តែងតែសម្រេចតាមពាក្យ ដែលទ្រង់បានថ្លែង។
យើងទាំងអស់គ្នាបានទទួលអំណរមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់គាត់
ប៉ុន្ដែ មិនមែនមនុស្សគ្រប់គ្នាទេដែលព្រមស្ដាប់តាមដំណឹងល្អ ដូចណាពីអេសាយបានថ្លែងទុកមកថាៈ «ឱអុលឡោះជាអម្ចាស់អើយ តើនរណាជឿសេចក្ដីដែលយើងនិយាយឲ្យស្ដាប់?»។
កាលណាអុលឡោះប្រទានអំណោយទានហើយ អុលឡោះមិនដកហូតវិញទេ ហើយកាលណាអុលឡោះត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ។
ក៏ប៉ុន្ដែ មិនមែនមានន័យថា បន្ទូលរបស់អុលឡោះបែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សអ៊ីស្រអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រអែលពិតប្រាកដឡើយ
យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចអ៊ីសា គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាដៃរបស់រសនៃអ៊ីសាជាអម្ចាស់។
បងប្អូនអើយ យើងត្រូវតែអរគុណអុលឡោះស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចំរើនឡើង ហើយបងប្អូនក៏មានចិត្ដស្រឡាញ់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងៗដែរ។
ប្រសិនបើយើងមិនស្មោះត្រង់ អ៊ីសានៅតែស្មោះត្រង់ដដែល ដ្បិតគាត់ពុំអាចបដិសេធគាត់ផ្ទាល់ បានឡើយ។
ដ្បិតយើងក៏បានទទួលដំណឹងល្អដូចពួកគេដែរ។ ក៏ប៉ុន្ដែ បន្ទូលនៃអុលឡោះដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះបន្ទូលដែលគេបានឮនោះ ពុំបានជ្រួតជ្រាបចូលក្នុងចិត្ដគេដោយជំនឿឡើយ។
អុលឡោះដែលជាសិរីរុងរឿងរបស់ជនជាតិអ៊ីស្រអែលមិនចេះកុហក មិនក្រឡាស់ពាក្យសំដី ហើយមិនចេះស្តាយក្រោយដូចមនុស្សលោកទេ»។