រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងដំណាក់ របស់អុលឡោះ ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចី ខ្ញុំពឹងផ្អែកលើចិត្តមេត្តាករុណា របស់អុលឡោះរហូតតទៅ។
រ៉ូម 11:17 - អាល់គីតាប សាសន៍អ៊ីស្រអែលប្រៀបបីដូចជាដើមអូលីវ ដែលគេកាត់មែកខ្លះចោល រីឯអ្នកវិញ អ្នកប្រៀបបីដូចជាមែកអូលីវព្រៃ ត្រូវគេយកមកផ្សាំជំនួសមែក ដែលគេកាត់ចោលនោះ។ ឥឡូវនេះ អ្នកស្រូបយកជីជាតិពីឫសរួមជាមួយមែកឯទៀតៗដែរ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើមែកខ្លះត្រូវបានកាច់ចេញ ហើយអ្នកដែលជាមែកអូលីវព្រៃត្រូវបានបំបៅនៅកណ្ដាលមែកទាំងនោះ ព្រមទាំងរួមចំណែកទទួលជីជាតិពីឫសរបស់ដើមអូលីវស្រុក Khmer Christian Bible យ៉ាងណាក្ដី បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកដែលជាដើមអូលីវព្រៃត្រូវបានផ្សាំក្នុងចំណោមមែកទាំងនោះ ព្រមទាំងស្រូបយកជីវជាតិពីឫសដើមអូលីវស្រុកជាមួយមែកផ្សេងទៀតទៅហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ឯអ្នកវិញ ដែលជាពន្លកអូលីវព្រៃ ត្រូវគេយកមកបំបៅនៅកណ្តាល មែកទាំងនោះ ដើម្បីស្រូបយកជីជាតិពីដើមអូលីវស្រុក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាសន៍អ៊ីស្រាអែលប្រៀបបីដូចជាដើមអូលីវ ដែលគេកាត់មែកខ្លះចោល រីឯអ្នកវិញ អ្នកប្រៀបបីដូចជាមែកអូលីវព្រៃ ត្រូវគេយកមកផ្សាំជំនួសមែក ដែលគេកាត់ចោលនោះ។ ឥឡូវនេះ អ្នកស្រូបយកជីជាតិពីឫសរួមជាមួយមែកឯទៀតៗដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកឯងដែលជាដើមអូលីវព្រៃ បានត្រូវបំបៅកណ្តាលមែកទាំងនោះ ទាំងត្រឡប់ទៅជាស្រូបជាតិឫសនៃដើមអូលីវស្រុក ជាមួយនឹងមែកឯទៀត |
រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងដំណាក់ របស់អុលឡោះ ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចី ខ្ញុំពឹងផ្អែកលើចិត្តមេត្តាករុណា របស់អុលឡោះរហូតតទៅ។
ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម ស្រីៗមកប្រមូលយកទៅដុត។ ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ ហេតុនេះហើយបានជាអុលឡោះជាម្ចាស់របស់ពួកគេ លែងអាណិតមេត្តាពួកគេ ម្ចាស់ដែលបានបង្កើតពួកគេមក លែងអត់អោនដល់ពួកគេទៀតហើយ។
ទោះបីនៅសល់ប្រជាជនតែមួយភាគដប់ ក៏ពួកគេនឹងត្រូវភ្លើងឆេះដែរ ដូចដើមពោធិ និងដើមជ្រៃដែលគេកាប់ចោល នៅសល់តែគល់។ ប៉ុន្តែ នឹងមានពន្លកដ៏វិសុទ្ធ ដុះចេញពីគល់នោះ។
អុលឡោះតាអាឡាបានដាក់ឈ្មោះឲ្យអ្នកថា “ដើមអូលីវស្រស់បំព្រង មានផ្លែដ៏ល្អ” ប៉ុន្តែ ទ្រង់នឹងដុតបំផ្លាញដើមអូលីវនេះ ដោយស្នូរសន្ធឹកលាន់ឮឡើងយ៉ាងខ្លាំង ហើយមែករបស់វាត្រូវហិនហោចខ្ទេចខ្ទីអស់។
អ្នកទាំងនោះកោតស្ញប់ស្ញែងអុលឡោះតាអាឡាយ៉ាងខ្លាំង ពួកគេនាំគ្នាធ្វើគូរបានជូនអុលឡោះតាអាឡា ព្រមទាំងបន់ស្រន់ទៀតផង។
នៅក្បែរជើងចង្កៀងនោះមានអូលីវពីរដើម មួយនៅខាងស្ដាំកន្លែងដាក់ប្រេង មួយទៀតនៅខាងឆ្វេង»។
ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះនឹងដកនគរចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងនគរ។
«ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯអុលឡោះជាបិតាខ្ញុំ ជាម្ចាស់ចម្ការ។
មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែអុលឡោះជាបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែទ្រង់លួសមែកនោះ ដើម្បីឲ្យមានផ្លែកាន់តែច្រើនឡើងទៀត។
អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែក ដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។
ដ្បិតអុលឡោះមានបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែអុលឡោះតាអាឡាជាម្ចាស់របស់យើងត្រាស់ហៅ»។
រីឯអ្នកបើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវអុលឡោះកាត់យកមកផ្សាំនឹងដើមអូលីវស្រុកដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើពួកគេវិញ អុលឡោះនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។
រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។
គឺថា ដោយសារដំណឹងល្អ សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងរូបកាយតែមួយ និងមានសិទ្ធិទទួលពរ តាមបន្ទូលសន្យានៃអុលឡោះរួមជាមួយសាសន៍អ៊ីស្រអែល ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដែរ។
ស្រុកនោះក៏សម្បូណ៌ស្រូវ ពោត ទំពាំងបាយជូរ ឧទុម្ពរ និងទទឹម ព្រមទាំងដើមអូលីវ និងទឹកឃ្មុំ។
ពីដើមបងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីខតាន់ខាងរូបកាយមែន តែឥឡូវនេះ អុលឡោះបានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយអាល់ម៉ាហ្សៀស។ ទ្រង់បានលើកលែងទោសទាំងប៉ុន្មានរបស់យើង។
អ្នកទាំងពីរនេះ គឺជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខអុលឡោះជាអម្ចាស់នៃផែនដី។