កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាតស្រូវស្កកមានក្រា កណ្ដូប និងចង្រិតស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រ នៅក្នុងស្រុក និងតាមទ្វារក្រុងរបស់គេ ហើយកាលណាមានគ្រោះកាច និងមានជំងឺផ្សេងៗ
យ៉ូអែល 1:4 - អាល់គីតាប អ្វីៗដែលដង្កូវទុកឲ្យនៅសល់ នោះមានកណ្ដូបស៊ីបង្ហិន អ្វីៗដែលកណ្ដូបទុកឲ្យនៅសល់ នោះមានចង្រិតស៊ីបង្ហិន ហើយអ្វីៗដែលចង្រិតទុកឲ្យនៅសល់ នោះមានក្រាស៊ីបង្ហិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្វីៗដែលនៅសល់ពីក្រា នោះកណ្តូបបានស៊ី អ្វីៗដែលសល់ពីកណ្តូប នោះចង្រិតបានកាត់ រួចអ្វីៗដែលសល់ពីចង្រិត នោះដង្កូវបានស៊ីទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលដង្កូវទុកឲ្យនៅសល់ នោះមានកណ្ដូបស៊ីបង្ហិន អ្វីៗដែលកណ្ដូបទុកឲ្យនៅសល់ នោះមានចង្រិតស៊ីបង្ហិន ហើយអ្វីៗដែលចង្រិតទុកឲ្យនៅសល់ នោះមានក្រាស៊ីបង្ហិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺថា របស់អ្វីដែលសល់ពីក្រា នោះកណ្តូបបានស៊ី ហើយអ្វីដែលសល់ពីកណ្តូប នោះចង្រិតបានកាត់ រួចអ្វីដែលសល់ពីចង្រិត នោះដង្កូវបានស៊ីទៅ។ |
កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាតស្រូវស្កកមានក្រា កណ្ដូប និងចង្រិតស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រ នៅក្នុងស្រុក និងតាមទ្វារក្រុងរបស់គេ ហើយកាលណាមានគ្រោះកាច និងមានជំងឺផ្សេងៗ
កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាត ស្រូវស្កក មានក្រា កណ្ដូប និងចង្រិត ស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រនៅក្នុងស្រុក និងតាមក្រុងដ៏រឹងមាំរបស់គេ ហើយកាលណាមានគ្រោះកាច និងជំងឺផ្សេងៗ
កាលណាយើងធ្វើឲ្យមេឃរាំង គ្មានភ្លៀង កាលណាយើងបញ្ជាឲ្យកណ្ដូបមកស៊ីបំផ្លាញស្រុក ឬចាត់ជំងឺរាតត្បាតមកប្រហារប្រជារាស្ត្ររបស់យើង
ទ្រង់ធ្វើឲ្យមានចង្រិត ទៅស៊ីបង្ហិនភោគផលរបស់ពួកគេ ហើយឲ្យកណ្ដូបទៅស៊ីបង្ហិនដំណាំរបស់គេ។
បើអ្នកមិនព្រមបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ ថ្ងៃស្អែក យើងនឹងប្រើហ្វូងកណ្តូបឲ្យចូលមករាតត្បាតដែនដីរបស់អ្នក។
វានឹងមកទំពាសពេញក្នុងស្រុក រហូតដល់មើលដីលែងឃើញទៀត។ វានឹងស៊ីផលដំណាំដែលនៅសេសសល់ពីព្រឹល វានឹងស៊ីបង្ហិនដើមឈើទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដែលដុះនៅតាមទីវាល។
ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូប នាំគ្នាប្រមូលយកជយភ័ណ្ឌ គេលើកគ្នាដូចស្រមោច ទៅដណ្ដើមយកជយភ័ណ្ឌនោះ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូល យ៉ាងម៉ឺងម៉ាត់ ក្នុងនាមទ្រង់ផ្ទាល់ថា៖ «យើងនឹងនាំកងទ័ពដ៏ច្រើនដូចហ្វូងកណ្ដូប មកវាយលុកអ្នក ពួកគេស្រែកយកជ័យជំនះលើអ្នក»។
ចូរលើកទង់សញ្ញាវាយលុកស្រុកនេះ! ចូរផ្លុំស្នែងក្នុងចំណោមប្រជាជាតិទាំងឡាយ! ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ! ចូរហៅនគរទាំងឡាយ គឺនគរអារ៉ារ៉ាត មិនី និងអ័សក្នាស មកច្បាំងនឹងក្រុងនេះ! ចូរតែងតាំងឲ្យមានអ្នកកេណ្ឌទ័ព ចូរបញ្ជូនទ័ពសេះយ៉ាងច្រើនកុះករដូចកណ្ដូប!
រីឯភោគផលរបស់អ្នករាល់គ្នា ខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែល យើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រា ដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិន យើងនឹងសងអ្នករាល់គ្នាវិញ។
យើងបានធ្វើឲ្យស្រូវរបស់អ្នករាល់គ្នា ស្កក និងមានក្រាស៊ី ហើយចម្ការដំណាំ ចម្ការទំពាំងបាយជូរ ចម្ការឧទុម្ពរ និងចម្ការអូលីវរបស់អ្នករាល់គ្នា ក៏ត្រូវដង្កូវស៊ីបង្ហិនអស់ដែរ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ: កាលណាគេកាត់ស្មៅយកទៅជូនស្ដេចរួចហើយ ពេលស្មៅចាប់ផ្ដើមលូតឡើងសាជាថ្មី ស្រាប់តែមានកណ្ដូបមួយហ្វូងហើរមក។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងរារាំងសត្វល្អិតមិនឲ្យបំផ្លាញ ដំណាំរបស់អ្នករាល់គ្នា ហើយចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា នឹងផ្តល់ភោគផលបរិបូណ៌»។
អ្នកនឹងយកគ្រាប់ពូជជាច្រើន ទៅព្រោះនៅក្នុងស្រែចម្ការរបស់អ្នក តែអ្នកច្រូតផលបានតិច ព្រោះមានកណ្តូបស៊ី។