អេម៉ុស 7:1 - អាល់គីតាប1 អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ: កាលណាគេកាត់ស្មៅយកទៅជូនស្ដេចរួចហើយ ពេលស្មៅចាប់ផ្ដើមលូតឡើងសាជាថ្មី ស្រាប់តែមានកណ្ដូបមួយហ្វូងហើរមក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះអម្ចាស់ព្រះយេហូវ៉ាបានបង្ហាញឲ្យខ្ញុំឃើញហេតុការណ៍ដូចតទៅ៖ មើល៍ ព្រះអង្គបានបង្កើតកណ្តូបនៅពេលដែលស្មៅកំពុងលូតឡើងសាជាថ្មី (គឺក្រោយដែលបានច្រូតម្តងថ្វាយស្តេចរួចហើយ)។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ: កាលណាគេកាត់ស្មៅយកទៅថ្វាយស្ដេចរួចហើយ ពេលស្មៅចាប់ផ្ដើមលូតឡើងសាជាថ្មី ស្រាប់តែមានកណ្ដូបមួយហ្វូងហើរមក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 គឺការយ៉ាងនោះ ដែលព្រះអម្ចាស់យេហូវ៉ាទ្រង់បានបង្ហាញដល់ខ្ញុំ ហើយមើល ទ្រង់ក៏បង្កើតកណ្តូបនៅវេលាដែលស្មៅកំពុងឡើងជាថ្មី គឺកាលស្មៅកំពុងលាស់ឡើង ក្រោយដែលបានច្រូតម្តងថ្វាយស្តេចហើយ សូមមើលជំពូក |
ក្រោយពេលដែលស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន កៀរស្តេចយេកូនាស ជាបុត្ររបស់ស្តេចយេហូយ៉ាគីម ស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រីរបស់ជនជាតិយូដា ពួកជាងឈើ និងជាងដែក ពីក្រុងយេរូសាឡឹមយកទៅក្រុងបាប៊ីឡូន អុលឡោះតាអាឡាបានបង្ហាញឲ្យខ្ញុំឃើញឧទុម្ពរពីរល្អី ដែលគេដាក់នៅខាងមុខម៉ាស្ជិទរបស់អុលឡោះតាអាឡា។