ដ្បិតស្តេចពេញចិត្ត នឹងសម្ផស្សរបស់នាងខ្លាំងណាស់ ចូរគោរពស្តេចទៅ គាត់ជាម្ចាស់របស់នាងហើយ។
យ៉ូហាន 20:28 - អាល់គីតាប លោកថូម៉ាសនិយាយទៅអ៊ីសាថា៖ «តួនពិតជាម្ចាស់ និងជាអម្ចាស់របស់ខ្ញុំមែន!»។ ព្រះគម្ពីរខ្មែរសាកល ថូម៉ាសទូលតបនឹងព្រះអង្គថា៖ “ព្រះអម្ចាស់របស់ទូលបង្គំ! ព្រះរបស់ទូលបង្គំ!”។ Khmer Christian Bible ពេលនោះលោកថូម៉ាសទូលឆ្លើយទៅព្រះអង្គថា៖ «ឱ ព្រះអម្ចាស់របស់ខ្ញុំ និងជាព្រះរបស់ខ្ញុំអើយ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់របស់ទូលបង្គំ ទ្រង់ពិតជាព្រះរបស់ទូលបង្គំមែន!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះថូម៉ាសទូលឆ្លើយថា ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ |
ដ្បិតស្តេចពេញចិត្ត នឹងសម្ផស្សរបស់នាងខ្លាំងណាស់ ចូរគោរពស្តេចទៅ គាត់ជាម្ចាស់របស់នាងហើយ។
អុលឡោះអើយ បល្ល័ង្ករបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយទ្រង់គ្រងរាជ្យដោយយុត្តិធម៌
នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃយើង យើងបានផ្ញើជីវិតលើទ្រង់ ហើយទ្រង់សង្គ្រោះយើង យើងបានផ្ញើជីវិតលើអុលឡោះតាអាឡាមែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតទ្រង់សង្គ្រោះយើង!»។
ហេតុនេះ អុលឡោះតាអាឡាផ្ទាល់នឹងប្រទាន ទីសំគាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយ ហើយឲ្យឈ្មោះថា «អេម៉ាញូអែល»។
ដ្បិតមានបុត្រមួយនាក់ប្រសូតមក សម្រាប់យើង អុលឡោះបានប្រទានបុត្រាមួយនាក់ មកឲ្យយើងហើយ។ បុត្រានោះទទួលអំណាចគ្រប់គ្រង គេនឹងឲ្យនាមថា: “ម្ចាស់ដ៏គួរស្ងើចសរសើរ ម្ចាស់ប្រកបដោយប្រាជ្ញាញាណ ម្ចាស់ដ៏មានអំណាច បិតាដ៏នៅអស់កល្បអស់កល្បជានិច្ច ម្ចាស់នៃសេចក្ដីសុខសាន្ត”។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «យើងចាត់អ្នកនាំសាររបស់យើងឲ្យទៅមុន ដើម្បីរៀបចំផ្លូវសម្រាប់យើង។ រំពេចនោះ អុលឡោះជាអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងចូលក្នុងម៉ាស្ជិទរបស់ទ្រង់។ រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំ កំពុងតែមកហើយ»។
អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំអ៊ីសា ទាំងពោលថា៖ «អ៊ីសាពិតជាបុត្រារបស់អុលឡោះមែន!»។
ក្រោយពីបានថ្វាយបង្គំអ៊ីសារួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។
កាលពីដើមដំបូងបង្អស់ មានបន្ទូលនៃអុលឡោះ។ បន្ទូលនៃអុលឡោះនៅជាមួយអុលឡោះហើយបន្ទូលនៃអុលឡោះជាអុលឡោះ
អ៊ីសាបានហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកអ៊ីសា ហើយឆ្លើយអ៊ីសាជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា“តួន!”។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គលហើយ!»។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស និងពិតជាបុត្រារបស់អុលឡោះ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយគាត់។
ដើម្បីឲ្យមនុស្សគ្រប់ៗគ្នាគោរពបុត្រា ដូចគេគោរពអុលឡោះជាបិតា។ អ្នកណាមិនគោរពបុត្រាទេអ្នកនោះក៏មិនគោរពអុលឡោះជាបិតា ដែលបានចាត់បុត្រាឲ្យមកនោះដែរ។
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍អុលឡោះនោះធំណាស់ គឺថាៈ អុលឡោះបានបង្ហាញឲ្យយើង ស្គាល់អាល់ម៉ាហ្សៀសក្នុងឋានៈជាមនុស្ស អុលឡោះបានរាប់គាត់ឲ្យសុចរិត ដោយរសអុលឡោះ ពួកម៉ាឡាអ៊ីកាត់បានឃើញគាត់ គេប្រកាសអំពីគាត់ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើអាល់ម៉ាហ្សៀស អុលឡោះបានលើកគាត់ឡើង ឲ្យមានសិរីរុងរឿង។