ហេតុការណ៍នេះកើតមាន ស្របតាមបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់ស្តេចយេហ៊ូវថា៖ «កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើជនជាតិអ៊ីស្រអែលបានបួនតំណ»។
យ៉ូហាន 19:36 - អាល់គីតាប ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមកថា៖ «គ្មានឆ្អឹងណាមួយរបស់គាត់ត្រូវបាក់បែកឡើយ»។ ព្រះគម្ពីរខ្មែរសាកល ជាការពិត ការទាំងនេះបានកើតឡើង ដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:“គ្មានឆ្អឹងណាមួយរបស់ព្រះអង្គនឹងត្រូវបានបំបាក់ឡើយ” Khmer Christian Bible ដ្បិតហេតុការណ៍ទាំងនេះបានកើតឡើងដើម្បីឲ្យសម្រេចបទគម្ពីរដែលចែងថា គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបាក់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុការណ៍ទាំងនោះបានកើតមក ដើម្បីឲ្យបទគម្ពីរបានសម្រេច ដែលថា «គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបាក់ឡើយ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គ្មានឆ្អឹងណាមួយរបស់លោកត្រូវបាក់បែកឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតការទាំងនោះបានកើតមក ដើម្បីឲ្យបទគម្ពីរបានសំរេច ដែលថា «គ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះ» |
ហេតុការណ៍នេះកើតមាន ស្របតាមបន្ទូលដែលអុលឡោះតាអាឡាថ្លែងមកកាន់ស្តេចយេហ៊ូវថា៖ «កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើជនជាតិអ៊ីស្រអែលបានបួនតំណ»។
កម្លាំងរបស់ខ្ញុំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងខ្ញុំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ខ្ញុំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
ខ្ញុំនឹងជម្រាបទ្រង់យ៉ាងស្មោះ អស់ពីដួងចិត្តថា: អុលឡោះតាអាឡាអើយ គ្មាននរណាដូចទ្រង់ឡើយ ទ្រង់បានរំដោះអ្នកទន់ខ្សោយ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់អ្នកខ្លាំងពូកែ ទ្រង់រំដោះជនកំសត់ទុគ៌តឲ្យរួចផុត ពីកណ្ដាប់ដៃរបស់ពួកអ្នកសង្កត់សង្កិន។
ត្រូវបរិភោគនៅក្នុងផ្ទះ គឺមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយមិនត្រូវបំបាក់ឆ្អឹងសត្វឡើយ។
គេមិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ព្រឹក ហើយក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ។ គេត្រូវប្រព្រឹត្តតាមហ៊ូកុំទាំងអស់ដែលមានចែងទុកអំពីបុណ្យរំលង។
ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលអុលឡោះជាអម្ចាស់មានបន្ទូល តាមរយៈណាពីថា៖
ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបថាៈ “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។
«កុំហែកអាវនេះធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមកថា៖ «គេបានយកសម្លៀកបំពាក់របស់ខ្ញុំចែកគ្នា ហើយចាប់ឆ្នោតយកអាវវែងរបស់ខ្ញុំ»។
បន្ទាប់មក អ៊ីសាជ្រាបថា គាត់បានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ គាត់មានប្រសាសន៍ថា៖ «ខ្ញុំស្រេកទឹក» ដើម្បីឲ្យបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគីតាប។