ខ្ញុំមិនអង្វរអុលឡោះ ឲ្យយកគេចេញពីលោកនេះឡើយ គឺសូមទ្រង់មេត្ដាការពារគេពីអំណាចអ៊ីព្លេសកំណាចវិញ។
ទូលបង្គំទូលអង្វរមិនមែនដើម្បីឲ្យព្រះអង្គយកពួកគេចេញពីពិភពលោកទេ គឺដើម្បីឲ្យព្រះអង្គការពារពួកគេពីមេអាក្រក់វិញ។
ហើយខ្ញុំមិនសុំព្រះអង្គឲ្យដកយកពួកគេចេញពីលោកិយនេះទេ គឺសុំព្រះអង្គរក្សាពួកគេឲ្យរួចផុតពីអារក្សសាតាំង
ទូលបង្គំមិនទូលសូមឲ្យព្រះអង្គយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យព្រះអង្គការពារគេពីអាកំណាចវិញ។
ទូលបង្គំមិនអង្វរព្រះអង្គឲ្យយកគេចេញពីលោកនេះឡើយ គឺសូមព្រះអង្គមេត្តាការពារគេពីអំណាចមារ*កំណាចវិញ។
ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្ដីអាក្រក់វិញ
សូមម៉ាឡាអ៊ីកាត់ ដែលបានរំដោះពុកឲ្យរួចផុត ពីគ្រោះថ្នាក់គ្រប់យ៉ាង ប្រទានពរកូនប្រុសទាំងពីរ! សូមឲ្យគេរំលឹកឈ្មោះពុក ឈ្មោះរបស់អ៊ីព្រហ៊ីមជាជីតា និង ឈ្មោះរបស់អ៊ីសាហាក់ ជាឪពុករបស់ពុក តាមរយៈកូនទាំងពីរ។ សូមឲ្យកូនទាំងពីរមានកូនចៅ ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។
លោកយ៉ាបេសបានទូរអាអង្វររកអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលថា «សូមប្រទានពរខ្ញុំ សូមពង្រីកទឹកដីរបស់ខ្ញុំ ហើយដាក់ដៃលើខ្ញុំកុំឲ្យខ្ញុំ ជួបប្រទះទុក្ខវេទនា និងការឈឺចាប់ឡើយ!»។ អុលឡោះក៏ប្រោសប្រទានតាមសំណូមពររបស់គាត់។
អុលឡោះតាអាឡានឹងថែរក្សាការពារជីវិតអ្នក កុំឲ្យការអាក្រក់ណាមួយ កើតមានដល់អ្នកឡើយ។
បើទ្រង់ទុកឲ្យខ្ញុំស្លាប់ តើបានប្រយោជន៍អ្វី? បើទ្រង់ឲ្យខ្ញុំធ្លាក់ទៅ ក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី? តើមនុស្សស្លាប់អាចសរសើរទ្រង់កើតឬ? តើគេអាចថ្លែងពីចិត្តស្មោះត្រង់ របស់ទ្រង់កើតឬ?
ការអ្វីដែលអ្នកអាចធ្វើ ចូរធ្វើឲ្យអស់ពីកម្លាំងកាយទៅ ដ្បិតនៅក្នុងផ្នូរខ្មោចដែលអ្នកនឹងទៅនៅ គ្មានសកម្មភាពការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។
មនុស្សសុចរិតកំពុងតែវិនាស តែគ្មាននរណាយកចិត្តទុកដាក់ មនុស្សល្អបាត់បង់ជីវិត តែគ្មាននរណាចាប់អារម្មណ៍សោះ មនុស្សសុចរិតអន្តរាយ ដោយមនុស្សអាក្រក់ធ្វើបាប។
ត្រូវនិយាយឲ្យទៀងទាត់ បើ “មែន” ឲ្យប្រាកដជា “មែន” បើ “ទេ”ឲ្យប្រាកដជា“ទេ”។ រីឯពាក្យពន្លើស សុទ្ធតែមកពីអ៊ីព្លេសកំណាចទាំងអស់»។
សូមកុំនាំយើងខ្ញុំឲ្យជួបការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីអ៊ីព្លេសកំណាច [ដ្បិតទ្រង់គ្រងរាជ្យ ទ្រង់មានអំណាច និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។]
សូមអត់ទោសយើងខ្ញុំឲ្យរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសឲ្យអស់អ្នកដែល បានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។ សូមកុំនាំយើងខ្ញុំឲ្យជួប ការល្បួងឡើយ»។
ប៉ុន្តែ ខ្ញុំបានអង្វរអុលឡោះ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្ដមកវិញ ចូរជួយបងប្អូនរបស់អ្នកឲ្យមានជំនឿមាំមួនផង»។
អ៊ីសាជាអម្ចាស់បានលះបង់ជីវិតរបស់គាត់ផ្ទាល់ ព្រោះតែបាបរបស់យើង គាត់បានរំដោះយើងឲ្យរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមបំណងរបស់អុលឡោះ ជាបិតារបស់យើង។
អ៊ីសាជាអម្ចាស់ស្មោះត្រង់ គាត់នឹងប្រោសប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង និងការពារបងប្អូនកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ៊ីព្លេសកំណាច។
ឥឡូវនេះ អ៊ីសាជាអម្ចាស់ជាចៅក្រមដ៏សុចរិត បានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយគាត់នឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលគាត់មក គាត់មិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្ដស្រឡាញ់ ទន្ទឹងរង់ចាំគាត់មកយ៉ាងឱឡារិកនោះដែរ។
យើងដឹងហើយថា អ្នកកើតមកពីអុលឡោះ មិនប្រព្រឹត្ដអំពើបាបឡើយ ដ្បិតបុត្រាដែលកើតពីអុលឡោះមក ការពារអ្នកនោះ ហើយអ៊ីព្លេសកំណាចពុំអាចយាយីគេបានឡើយ។
យើងដឹងថា យើងកើតមកពីអុលឡោះ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់អ៊ីព្លេសកំណាច។