ស្តេចទតសន្តោសប្រណីដល់លោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល ព្រោះតែពាក្យដែលគាត់បានស្បថ ជាមួយសម្តេចយ៉ូណាថាន នៅចំពោះអុលឡោះតាអាឡា។
យ៉ូស្វេ 9:18 - អាល់គីតាប ជនជាតិអ៊ីស្រអែលពុំបានប្រហារជីវិតពួកគេទេ ព្រោះអ្នកដឹកនាំសហគមន៍សច្ចាជាមួយពួកគេ ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ជ្រុលហួសទៅហើយ ប៉ុន្តែ សហគមន៍អ៊ីស្រអែលទាំងមូលនាំគ្នារអ៊ូរទាំរិះគន់ពួកអ្នកដឹកនាំរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ប្រជាជនអ៊ីស្រាអែលមិនបានវាយពួកគេទេ ដ្បិតពួកមេដឹកនាំក្រុមជំនុំបានស្បថនឹងពួកគេ ក្នុងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ជ្រុលទៅហើយ។ ពេលនោះ ក្រុមជំនុំទាំងអស់ នាំគ្នារទូរទាំនឹងពួកមេដឹកនាំរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលពុំបានប្រហារជីវិតពួកគេទេ ព្រោះអ្នកដឹកនាំសហគមន៍សច្ចាជាមួយពួកគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ជ្រុលហួសទៅហើយ ប៉ុន្តែ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំរិះគន់ពួកអ្នកដឹកនាំរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមិនបានវាយគេទេ ដ្បិតពួកអ្នកដែលជាកំពូលលើពួកជំនុំបានស្បថនឹងគេហើយ ដោយនូវព្រះនាមផងព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នោះពួកជំនុំទាំងអស់គ្នាក៏រទូរទាំ ទាស់នឹងពួកអ្នកដែលជាកំពូលនោះ |
ស្តេចទតសន្តោសប្រណីដល់លោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល ព្រោះតែពាក្យដែលគាត់បានស្បថ ជាមួយសម្តេចយ៉ូណាថាន នៅចំពោះអុលឡោះតាអាឡា។
គេមិនរាប់រកអស់អ្នកដែលអុលឡោះ មិនពេញចិត្តនោះឡើយ តែគេលើកកិត្តិយសអស់អ្នកដែលគោរព កោតខ្លាចអុលឡោះតាអាឡា។ បើគេសន្យាអ្វីមួយ ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ ក៏គេនៅតែគោរពតាមពាក្យសំដីរបស់ខ្លួនជានិច្ច។
កុំឆាប់បើកមាត់និយាយពេក ហើយក៏មិនត្រូវប្រញាប់ពោលពាក្យសន្យានឹងអុលឡោះលឿនពេកដែរ ដ្បិតអុលឡោះនៅសូរ៉កា រីឯអ្នកវិញ អ្នកស្ថិតនៅលើផែនដី។ ដូច្នេះ ត្រូវចេះប្រមាណពាក្យសំដីរបស់ខ្លួន។
កុំបណ្តោយឲ្យមាត់របស់អ្នក នាំខ្លួនអ្នកទាំងមូលឲ្យមានទោស ហើយដោះសាជាមួយអ៊ីមុាំថាអ្នកបានសន្យាដោយច្រឡំឡើយ។ ធ្វើដូច្នេះអុលឡោះខឹង ព្រោះតែពាក្យសំដីរបស់អ្នក ហើយទ្រង់រំលាយកិច្ចការដែលអ្នកបានធ្វើ។
ពួកគេត្រូវរងនូវវាសនាតែមួយ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សបរិសុទ្ធ និងមនុស្សមិនបរិសុទ្ធ ទាំងអ្នកធ្វើគូរបាន និងអ្នកមិនធ្វើ។ រីឯអ្នកដែលមានចិត្តល្អ និងមនុស្សបាប អ្នកស្បថ និងអ្នកមិនហ៊ានស្បថ ក៏មិនខុសគ្នាដែរ។
ប្រសិនបើស្ត្រីណាម្នាក់បន់អុលឡោះតាអាឡា ឬសន្យាអំពីរឿងអ្វីមួយ ក្នុងគ្រាដែលនាងនៅក្មេង ហើយរស់នៅជាមួយឪពុករបស់ខ្លួន
ប៉ុន្តែ បើអ្នកបន់អ្វីមួយ ចូរធ្វើតាមបំណន់ដែលអ្នកបានបន់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដោយស្ម័គ្រចិត្តនោះទៅ»។
«ប្រសិនបើអ្នកដើរកាត់ចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកអាចបេះផ្លែបរិភោគតាមចិត្ត រហូតដល់ឆ្អែត តែអ្នកមិនអាចបេះដាក់ថង់យកទៅជាមួយបានឡើយ។
ជនជាតិអ៊ីស្រអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះ គឺក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។
អ្នកដឹកនាំទាំងអស់ បានប្រកាសប្រាប់សហគមន៍ទាំងមូលថា៖ «យើងបានសច្ចាជាមួយគេ ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលរួចហើយ ឥឡូវនេះ យើងមិនអាចប៉ះពាល់ពួកគេបានឡើយ។