គេយកសពស្តេចអាប់សាឡុម ទៅបោះចោលក្នុងរណ្តៅមួយដ៏ធំ នៅកណ្តាលព្រៃ ហើយយកថ្មយ៉ាងច្រើនមកគរពីលើផង។ ពេលនោះ ពលទាហានអ៊ីស្រអែលរត់ទៅជំរំរបស់គេរៀងៗខ្លួនវិញ។
យ៉ូស្វេ 8:29 - អាល់គីតាប រីឯស្តេចក្រុងអៃវិញ យ៉ូស្វេបានយកទៅព្យួរកនៅនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះដល់ថ្ងៃលិច លោកបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅចោលនៅមាត់ទ្វារក្រុង។ គេយកដុំថ្មមកគរពីលើជាគំនរយ៉ាងធំ ដែលនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯស្តេចក្រុងអៃយ លោកបានព្យួរនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះពេលថ្ងៃលិច លោកយ៉ូស្វេបង្គាប់ឲ្យគេដាក់សាកសពចុះពីដើមឈើ យកទៅបោះចោលនៅមាត់ទ្វារក្រុង ហើយគេយកថ្មមកបង្គរជាគំនរមួយយ៉ាងធំពីលើសាកសពនោះ ដែលនៅរហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្ដេចក្រុងអៃវិញ លោកយ៉ូស្វេបានយកទៅព្យួរ-កនៅនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះដល់ថ្ងៃលិច លោកបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅចោលនៅមាត់ទ្វារក្រុង។ គេយកដុំថ្មមកគរពីលើជាគំនរយ៉ាងធំ ដែលនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេចនៃក្រុងអៃយនោះ លោកបានព្យួរនឹងដើមឈើទាល់តែល្ងាច រួចដល់ថ្ងៃលិច លោកបង្គាប់ឲ្យគេដាក់ខ្មោចចុះពីដើមឈើមក យកទៅបោះចោលនៅមាត់ទ្វារទីក្រុង ហើយក៏ប្រគរគំនរថ្មយ៉ាងធំនៅពីលើ ដែលនៅដរាបដល់សព្វថ្ងៃនេះ។ |
គេយកសពស្តេចអាប់សាឡុម ទៅបោះចោលក្នុងរណ្តៅមួយដ៏ធំ នៅកណ្តាលព្រៃ ហើយយកថ្មយ៉ាងច្រើនមកគរពីលើផង។ ពេលនោះ ពលទាហានអ៊ីស្រអែលរត់ទៅជំរំរបស់គេរៀងៗខ្លួនវិញ។
គេក៏ព្យួរកលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ស្តេចក៏ស្ងប់កំហឹង។
ទ្រង់ធ្វើឲ្យពួកអ្នកធំធ្លាក់ទៅក្នុងសភាព ថោកទាប ហើយវង្វេងនៅក្នុងផ្លូវអន្តរាយ។
ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ជនជាតិយូដាមិនចង់ឲ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃជំអាត់ឡើយ ព្រោះថ្ងៃជំអាត់នោះ ជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឲ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។
រំពេចនោះ ស្រាប់តែមានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះស្តេចពុំបានផ្តល់សិរីរុងរឿងទៅអុលឡោះ។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។
អុលឡោះតាអាឡាក៏បានប្រគល់ក្រុងលីបណា និងស្តេចរបស់គេមកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែលដែរ។ កងទ័ពអ៊ីស្រអែលប្រហារជីវិតអ្នកក្រុងនោះដោយមុខដាវ ឥតទុកនរណាម្នាក់ឲ្យរួចជីវិតទេ។ យ៉ូស្វេប្រព្រឹត្តចំពោះស្តេចក្រុងលីបណា ដូចគាត់បានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូដែរ។
ពេលនោះស្តេចហោរ៉ាម ជាស្តេចក្រុងកេស៊ើរបានឡើងទៅជួយក្រុងឡាគីស ប៉ុន្តែ យ៉ូស្វេវាយប្រហារទាំងស្តេច ទាំងប្រជាជនរបស់ស្តេចនោះ ឥតទុកឲ្យអ្នកណាម្នាក់រួចជីវិតឡើយ។
រីឯស្តេចដែលច្បាំងចាញ់ជនជាតិអ៊ីស្រអែលមានៈ ស្តេចក្រុងយេរីខូ ស្តេចក្រុងអៃ ដែលស្ថិតនៅជិតក្រុងបេតអែល
បន្ទាប់មក គេយកដុំថ្មមកគរជាគំនរយ៉ាងធំពីលើគាត់ (គំនរថ្មនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ)។ ពេលនោះ អុលឡោះតាអាឡាឈប់ខឹង។ ហេតុនេះហើយ បានជាគេហៅកន្លែងនោះថា «ជ្រលងភ្នំអាគ័រ» រហូតមកដល់សព្វថ្ងៃ។