នៅពេលពួកអ្នកសែងហិបរបស់អុលឡោះតាអាឡា ដើរបានប្រាំមួយជំហាន ស្តេចទតយកគោឈ្មោលមួយ និងកូនគោធាត់មួយមកធ្វើជាគូរបាន។
យ៉ូស្វេ 3:3 - អាល់គីតាប ហើយបញ្ជាប្រជាជនថា៖ «ពេលណាអ្នករាល់គ្នាឃើញក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវីសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ពេលនោះ ត្រូវនាំគ្នាចាកចេញពីកន្លែងដែលអ្នករាល់គ្នាស្នាក់នៅ ហើយដើរតាមហិបនោះទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបង្គាប់ប្រជាជនថា៖ «កាលណាអ្នករាល់គ្នាឃើញហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលពួកលេវីជាសង្ឃសែងទៅ អ្នករាល់គ្នាត្រូវចេញពីទីកន្លែងរបស់អ្នក ហើយដើរទៅតាមហិបនោះទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយបញ្ជាប្រជាជនថា៖ «ពេលណាអ្នករាល់គ្នាឃើញក្រុមបូជាចារ្យលេវី*សែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ពេលនោះ ត្រូវនាំគ្នាចាកចេញពីកន្លែងដែលអ្នករាល់គ្នាស្នាក់នៅ ហើយដើរតាមហិបនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងរាល់គ្នាឃើញហឹបនៃសេចក្ដីសញ្ញា ផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលពួកលេវីដ៏ជាសង្ឃសែងទៅ នោះត្រូវឲ្យឯងរាល់គ្នាចេញ ពីទីកន្លែងរបស់ឯងដើរទៅតាម |
នៅពេលពួកអ្នកសែងហិបរបស់អុលឡោះតាអាឡា ដើរបានប្រាំមួយជំហាន ស្តេចទតយកគោឈ្មោលមួយ និងកូនគោធាត់មួយមកធ្វើជាគូរបាន។
គេបានដាក់ហិបរបស់អុលឡោះនៅលើរទេះថ្មីមួយ ហើយដឹកចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាកូនរបស់លោកអប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
ពួកអ៊ីមុាំ និងពួកលេវី ក៏មិនខ្វះពូជពង្សឈរនៅចំពោះមុខយើង ដើម្បីធ្វើគូរបានដុត និងដុតគ្រឿងក្រអូបជាមួយជំនូនផ្សេងៗ ហើយធ្វើគូរបានជារៀងរាល់ថ្ងៃដែរ»។
ជនជាតិអ៊ីស្រអែលនាំគ្នាចាកចេញពីភ្នំរបស់អុលឡោះតាអាឡា ធ្វើដំណើរអស់រយៈពេលបីថ្ងៃ។ ក្នុងពេលធ្វើដំណើរបីថ្ងៃនោះ គេសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡានៅខាងមុខ ដើម្បីស្វែងរកកន្លែងស្រួលឈប់សម្រាក។
នៅពេលលើកជំរំ កាលហារូន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ ហើយកូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងជំរំជួបអុលឡោះតាអាឡា។
បន្ទាប់មក អ៊ីសាបានប្រាប់ទៅកាន់ពួកសិស្សថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ
ពេលនោះ មានតួនម្នាក់ចូលមកជិតគាត់និយាយថា៖ «តួន! ខ្ញុំសុខចិត្ដទៅតាមតួន ទោះបីតួនអញ្ជើញទៅទីណាក៏ដោយ»។
ម៉ូសាបានសរសេរហ៊ូកុំនេះប្រគល់ជូនពួកអ៊ីមុាំ ជាកូនចៅលេវី ដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ហើយគាត់ក៏ប្រគល់ជូនអះលីជំអះទាំងអស់ នៃជនជាតិអ៊ីស្រអែលដែរ។
ដូច្នេះ អ្នករាល់គ្នានឹងស្គាល់ផ្លូវដែលអ្នករាល់គ្នាត្រូវដើរ ដ្បិតតាំងពីដើមរៀងមក អ្នករាល់គ្នាមិនដែលបានដើរតាមផ្លូវនេះឡើយ។ ប៉ុន្តែ មិនត្រូវចូលទៅជិតហិបជាដាច់ខាត អ្នករាល់គ្នាត្រូវស្ថិតនៅចម្ងាយប្រមាណពីរពាន់ហត្ថពីហិបនោះ»។
យ៉ូស្វេមានប្រសាសន៍ទៅកាន់អស់លោកជាអ៊ីមុាំថា៖ «ចូរសែងហិបនៃសម្ពន្ធមេត្រី ឆ្លងទៅមុនប្រជាជនទៅ!»។ គេក៏សែងហិបឆ្លងទៅមុនប្រជាជន។
រីឯអ្នកត្រូវបង្គាប់ឲ្យក្រុមអ៊ីមុាំ ដែលសែងហិបនៃសម្ពន្ធមេត្រីថា “កាលណាអ្នករាល់គ្នាទៅដល់មាត់ទន្លេយ័រដាន់ ត្រូវចុះទៅឈរនៅក្នុងទន្លេតែម្តង”»។
ក្រុមអ៊ីមុាំដែលសែងហិប នាំគ្នាឈប់នៅចំកណ្តាលទន្លេយ័រដាន់ រហូតដល់ប្រជាជនធ្វើតាមបន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបង្គាប់មកយ៉ូស្វេ គឺស្របតាមសេចក្តីទាំងប៉ុន្មានដែលម៉ូសាបានផ្តែផ្តាំយ៉ូស្វេ។ ប្រជាជនក៏ប្រញាប់ប្រញាល់នាំគ្នាឆ្លងទៅ។
យ៉ូស្វេ ជាកូនរបស់លោកនូន ហៅក្រុមអ៊ីមុាំមកនិយាយទៅពួកគេថា៖ «សុំសែងហិបនៃសម្ពន្ធមេត្រី ហើយឲ្យអ៊ីមុាំប្រាំពីរនាក់កាន់ស្នែងចៀមប្រាំពីរ ដើរខាងមុខហិបរបស់អុលឡោះតាអាឡា»។
អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលពុំបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ដ្រីៗឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមគាត់ដែរ។ គាត់បានលោះគេចេញពីចំណោមមនុស្សលោកមក ទុកជាផលដំបូងជូនអុលឡោះ និងជូនកូនចៀម
ពួកលេវីបានយកហិបរបស់អុលឡោះតាអាឡា ព្រមទាំងប្រអប់ដែលដាក់វត្ថុធ្វើអំពីមាសជាប់មកជាមួយ ទៅដាក់លើផ្ទាំងសិលា។ នៅថ្ងៃនោះ ប្រជាជននៅបេតសេម៉េសនាំគ្នាធ្វើគូរបានដុត ព្រមទាំងគូរបានផ្សេងៗជូនអុលឡោះតាអាឡា។