ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូល»។ ម៉ូសានាំយកចម្លើយរបស់ពួកគេ ទៅជម្រាបអុលឡោះតាអាឡាវិញ។
យ៉ូស្វេ 24:21 - អាល់គីតាប ប្រជាជនឆ្លើយតបទៅយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំគោរពបម្រើ អុលឡោះតាអាឡាតែមួយប៉ុណ្ណោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជាជនឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំគោរពបម្រើព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកជនគេឆ្លើយថា ទេ យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១ប៉ុណ្ណោះ |
ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូល»។ ម៉ូសានាំយកចម្លើយរបស់ពួកគេ ទៅជម្រាបអុលឡោះតាអាឡាវិញ។
ពួកគេពោលទៅកាន់ម៉ូសាថា៖ «សូមអ្នកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្តាប់អ្នក។ ប៉ុន្តែ សូមកុំឲ្យអុលឡោះមានបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។
ម៉ូសាក៏នាំបន្ទូល និងហ៊ូកុំទាំងប៉ុន្មានរបស់អុលឡោះតាអាឡាមកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែល អុលឡោះតាអាឡាមានបន្ទូល»។
បន្ទាប់មក គាត់យកគីតាបនៃសម្ពន្ធមេត្រីមកអានឲ្យប្រជាជនស្តាប់ ហើយពួកគេពោលថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិ និងធ្វើតាមសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូល»។
ពេលនោះ ម្នាក់ពោលថា ខ្ញុំជាកូនចៅរបស់អុលឡោះតាអាឡា ម្នាក់ទៀតថា ខ្លួនជាកូនចៅរបស់យ៉ាកកូប ម្នាក់ទៀតចារលើបាតដៃថា “ខ្ញុំជូនខ្លួនទៅអុលឡោះតាអាឡា” ព្រមទាំងមានមោទនភាព ព្រោះខ្លួនជាជនជាតិអ៊ីស្រអែល។
ថ្ងៃនេះ អ្នកសុខចិត្តទទួលស្គាល់ថាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយអ្នកយល់ព្រមដើរតាមមាគ៌ារបស់ទ្រង់ គោរពហ៊ូកុំ បទបញ្ជាទាំងឡាយរបស់ទ្រង់ ព្រមទាំងស្តាប់បង្គាប់ទ្រង់ទៀតផង។
ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលអុលឡោះតាអាឡា ហើយងាកទៅគោរពបម្រើព្រះដទៃទៀត ទ្រង់នឹងបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែទ្រង់ធ្លាប់ប្រទានពរដល់អ្នករាល់គ្នារួចមកហើយក៏ដោយ»។
យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាសាក្សីដឹងឮខ្លួនឯងផ្ទាល់ថា អ្នករាល់គ្នាសម្រេចចិត្តគោរពបម្រើអុលឡោះតាអាឡា»។ ពួកគេឆ្លើយថា៖ «ពិតមែនហើយយើងខ្ញុំជាសាក្សី»។