Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 24:22 - អាល់គីតាប

22 យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ជា​សាក្សី​ដឹង​ឮ​ខ្លួន​ឯង​ផ្ទាល់​ថា អ្នក​រាល់​គ្នា​សម្រេច​ចិត្ត​គោរព​បម្រើអុលឡោះ‌តាអាឡា»។ ពួក​គេ​ឆ្លើយ​ថា៖ «ពិត​មែន​ហើយ​យើង​ខ្ញុំ​ជា​សាក្សី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 លោក​យ៉ូស្វេ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា អ្នក​រាល់​គ្នា​បាន​រើស​យក​ព្រះ‌យេហូវ៉ា ដើម្បី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ»។ ពួក​គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់​ពិត​មែន​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ជា​សាក្សី​ដឹង​ឮ​ខ្លួន​ឯង​ផ្ទាល់​ថា អ្នក​រាល់​គ្នា​សម្រេច​ចិត្ត​គោរព​បម្រើ​ព្រះ‌អម្ចាស់»។ ពួក​គេ​ឆ្លើយ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​ជា​សាក្សី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 រួច​យ៉ូស្វេ​បាន​មាន​ប្រសាសន៍​ទៅ​គេ​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា បាន​រើស​យក​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​គេ​ក៏​ទទួល​ថា យើង​ខ្ញុំ​ជា​ទី​បន្ទាល់​ពិត​មែន

សូមមើលជំពូក ចម្លង




យ៉ូស្វេ 24:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​មែន​ខ្ញុំ​ទេ ដែល​ថ្កោល​ទោស​អ្នក គឺ​មាត់​របស់​អ្នក​ផ្ទាល់​ថ្កោល​ទោស​អ្នក ហើយ​ពាក្យ​សំដី​របស់​អ្នក​ចោទ​ប្រកាន់​ខ្លួន​ឯង។


ខ្ញុំ​រក្សា​បន្ទូល​របស់​ទ្រង់ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​ទ្រង់។


សូម​សំដែង​អំណាច​សង្គ្រោះ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ឱវាទ របស់​ទ្រង់​ហើយ។


ប៉ុន្តែ មាន​កិច្ចការ​តែ​មួយ​គត់​ដែល​ចាំ‌បាច់ ម៉ារី​បាន​ជ្រើស​យក​ចំណែក​ដ៏​ល្អ​វិសេស​នោះ​ហើយ មិន​ត្រូវ​យក​ចេញ​ពី​នាង​ទេ»។


គាត់​និយាយ​ទៅ​អ្នក​បម្រើ​នោះ​ថា “នែ៎​អ្នក​បម្រើ​អាក្រក់! យើង​នឹង​កាត់​ទោស​អ្នក ឲ្យ​ស្រប​តាម​ពាក្យ​សំដី​របស់​អ្នក។ អ្នក​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រិត‌ប្រៀង យើង​ប្រមូល​យក​អ្វីៗ​ដែល​មិន​មែន​ជា​របស់​យើង ហើយ​ច្រូត​យក​ផល​ពី​ស្រែ​ដែល​យើង​មិន​បាន​សាប​ព្រោះ


ថ្ងៃ​នេះ អ្នក​សុខ​ចិត្ត​ទទួល​ស្គាល់​ថាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​អ្នក​យល់​ព្រម​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ គោរព​ហ៊ូកុំ បទ​បញ្ជា​ទាំង​ឡាយ​របស់​ទ្រង់ ព្រម​ទាំង​ស្តាប់​បង្គាប់​ទ្រង់​ទៀត​ផង។


ប្រជា‌ជន​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​គោរព​បម្រើ អុលឡោះ‌តាអាឡា​តែ​មួយ​ប៉ុណ្ណោះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម