ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 21:21 - អាល់គីតាប

ពួក​គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​មាន​ក្រុង​ស៊ីគែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ឲ្យ​ក្រុង​ស៊ីគែម និង​វាល​ស្មៅ​ជុំ‌វិញ​ដល់​ពួក​គេ នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ទុក​ជា​ក្រុង​ជម្រក សម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​ក្រុង​កេស៊ើរ និង​វាល​ស្មៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​សម្លាប់​គេ គឺ​មាន​ក្រុង​ស៊ីគែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ឲ្យ​ក្រុង​ស៊ីគែម នឹង​ដី​នៅ​ជុំវិញ ដល់​ពួក​នោះ នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ទុក​ជា​ទី​ក្រុង​ពំនាក់​សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ក្រុង​កេស៊ើរ នឹង​ដី​នៅ​ជុំវិញ

សូមមើលជំពូក



យ៉ូស្វេ 21:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បាន​ទិញ​ដី​មួយ​កន្លែង ពី​កូន​ចៅ​របស់​ហាម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​ស៊ីគែម តម្លៃ​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង សម្រាប់​បោះ​ជំរំ​នោះ។


ស្តេច​ទត​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គាត់​វាយ​ឈ្នះ​ពួក​ភីលី‌ស្ទីន ហើយ​ដេញ​តាម​ពួក​គេ​ចាប់​តាំង​ពី​ក្រុង​កេ‌បា រហូត​ដល់​ក្រុង​កេ‌ស៊ើរ។


សម្តេច​រេហូ‌បោម​បាន​ទៅ​ស៊ី‌គែម ដ្បិត​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​តែង‌តាំង​សម្តេច​ជា​ស្តេច។


គេ​បាន​ប្រគល់​ក្រុង​ជំរក​ឲ្យ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ី‌គែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


ពេល​នោះ​ស្តេច​ហោរ៉ាម ជា​ស្តេច​ក្រុង​កេស៊ើរ​បាន​ឡើង​ទៅ​ជួយ​ក្រុង​ឡាគីស ប៉ុន្តែ យ៉ូស្វេ​វាយ​ប្រហារ​ទាំង​ស្តេច ទាំង​ប្រជា‌ជន​របស់​ស្តេច​នោះ ឥត​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។


កូន​ចៅ​អេប្រា‌អ៊ីម​ពុំ​បាន​បណ្តេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​កេស៊ើរ​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អេប្រា‌អ៊ីម មក​ទល់​សព្វ​ថ្ងៃ ប៉ុន្តែ ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលីឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម និង​ក្រុង​គារយ៉ាត-អើបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។


ក្រុង​គីប‌សែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។


នៅ​តំបន់​ភ្នំ​អេប្រា‌អ៊ីម មាន​បុរស​ម្នាក់​ឈ្មោះ​មីកា។


លោក​អប៊ី‌ម៉ា‌ឡេក ជា​កូន​របស់​លោក​យេរូ‌បាល បាន​ទៅ​ស៊ីគែម រក​បង‌ប្អូន​ខាង​ម្តាយ​របស់​គាត់ និង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន​ខាង​ម្តាយ ហើយ​ពោល​ថា៖