ឥឡូវនេះ អុលឡោះធ្វើឲ្យខ្ញុំបាក់កម្លាំង… ទ្រង់បានធ្វើឲ្យគ្រួសារខ្ញុំ វិនាសទាំងស្រុង។
យ៉ូប 7:3 - អាល់គីតាប ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ ហើយរងទុក្ខសោកជាច្រើនយប់ យ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏ទទួលរងទុក្ខវេទនាជាច្រើនខែ ហើយក៏នឿយហត់រាល់តែយប់ដូច្នោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ ហើយរងទុក្ខសោកជាច្រើនយប់ យ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះដែលការរងវេទនាបានចែកដល់ខ្ញុំទាំងខែៗ ហើយខ្ញុំក៏ប្រកបដោយសេចក្ដីនឿយហត់រាល់តែយប់ |
ឥឡូវនេះ អុលឡោះធ្វើឲ្យខ្ញុំបាក់កម្លាំង… ទ្រង់បានធ្វើឲ្យគ្រួសារខ្ញុំ វិនាសទាំងស្រុង។
ទ្រង់វិនិច្ឆ័យទោសខ្ញុំយ៉ាងណា ទ្រង់នឹងដាក់ទោសខ្ញុំយ៉ាងនោះ ហើយនៅមានការវិនិច្ឆ័យជាច្រើនទៀត ដែលទ្រង់គ្រោងទុកដែរ។
ទ្រង់បានបង្កើតជីវិតខ្ញុំមក ដូចទឹកដក់លើស្លឹកឈូក គឺជីវិតខ្ញុំខ្លីបំផុតនៅចំពោះទ្រង់ ពិតមែនហើយ ជីវិតរបស់មនុស្សលោក ប្រៀបបាននឹងមួយដង្ហើម ប៉ុណ្ណោះ។ - សម្រាក
ខ្ញុំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។ រៀងរាល់យប់ ខ្ញុំយំសោកនៅលើគ្រែ ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។
ទុក្ខកង្វល់បានធ្វើឲ្យខ្ញុំស្លក់មុខ ភ្នែកខ្ញុំក៏ប្រែទៅជាស្រវាំង ព្រោះតែបច្ចាមិត្តរបស់ខ្ញុំ។
ខ្ញុំបានឃើញថាស្នាដៃទាំងប៉ុន្មាន ដែលមនុស្សធ្វើនៅលើផែនដី សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។