ហាម៉ោរបាននិយាយទៅកាន់យ៉ាកកូប និងកូនថា៖ «ស៊ីគែមកូនរបស់ខ្ញុំស្រឡាញ់នាងក្រមុំនេះយ៉ាងខ្លាំង ដូច្នេះ សូមមេត្តាលើកនាងមកឲ្យវាធ្វើជាភរិយាទៅ។
យ៉ូប 7:2 - អាល់គីតាប ទាសករប្រាថ្នាជ្រកក្រោមម្លប់ ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចជាទាសករ ដែលប្រាថ្នាចង់ជ្រកម្លប់ ហើយដូចជាអ្នកស៊ីឈ្នួល ដែលទន្ទឹងរង់ចាំបើកប្រាក់ឈ្នួល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាសករប្រាថ្នាជ្រកក្រោមម្លប់ ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បែបដូចជាអ្នកបំរើ ដែលទន្ទឹងចាំពេលងងឹត ហើយដូចជាអ្នកស៊ីឈ្នួល ដែលចាំតែបើកប្រាក់ឈ្នួល |
ហាម៉ោរបាននិយាយទៅកាន់យ៉ាកកូប និងកូនថា៖ «ស៊ីគែមកូនរបស់ខ្ញុំស្រឡាញ់នាងក្រមុំនេះយ៉ាងខ្លាំង ដូច្នេះ សូមមេត្តាលើកនាងមកឲ្យវាធ្វើជាភរិយាទៅ។
ជីវិតរបស់មនុស្សនៅលើផែនដី មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ ឲ្យធ្វើការជាទម្ងន់ទេ ហើយអាយុជីវិតរបស់គេ ក៏មិនខុសពី អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។
ខ្ញុំត្រងត្រាប់ស្ដាប់បន្ទូល របស់ទ្រង់ដោយយកចិត្តទុកដាក់ ដ្បិតខ្ញុំចង់ស្គាល់បទបញ្ជា របស់ទ្រង់ណាស់។
ពួកគេស្រែកថា: “ចូរវាយសំរុកក្រុងនេះ ចូរក្រោកឡើង យើងវាយលុកទាំងថ្ងៃត្រង់! ប៉ុន្តែ គួរឲ្យស្ដាយណាស់ ព្រោះថ្ងៃកាន់តែទាបទៅៗ ហើយយប់ក៏កាន់តែងងឹតទៅៗដែរ!
មិនត្រូវជិះជាន់សង្កត់សង្កិនជនរួមជាតិរបស់អ្នកឡើយ កុំប្លន់យកទ្រព្យគេ ហើយក៏កុំទុកប្រាក់ឈ្នួលរបស់កម្មកររហូតដល់ថ្ងៃស្អែកដែរ។
ពេលនោះ អុលឡោះតាអាឡាជាម្ចាស់ធ្វើឲ្យមានរុក្ខជាតិមួយដើម ដុះឡើងពីលើយូណើស ធ្វើជាម្លប់ដល់គាត់ ដើម្បីកុំឲ្យគាត់មួម៉ៅតទៅទៀត។ យូណើសសប្បាយចិត្តនឹងម្លប់រុក្ខជាតិនោះណាស់។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។
ត្រូវបើកប្រាក់ប្រចាំថ្ងៃឲ្យគេមុនពេលថ្ងៃលិច ដ្បិតគ្នាជាជនក្រីក្រ ហើយត្រូវការប្រាក់ឈ្នួលរបស់ខ្លួនជាចាំបាច់។ ប្រសិនបើគេមិនបានទទួលប្រាក់ទេ ពេលគេទូរអាអង្វរអុលឡោះតាអាឡាប្រឆាំងនឹងអ្នក នោះអ្នកមុខជាធ្វើឲ្យខ្លួនឯងមានបាបមិនខាន។
ឥតបើកប្រាក់ឈ្នួលឲ្យពួកកម្មករដែលច្រូតកាត់ ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ មើល៍! សំរែកអ្នកច្រូតទាំងនោះបានលាន់ទៅដល់អុលឡោះជាអម្ចាស់នៃពិភពទាំងមូល។