Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូណាស 4:6 - អាល់គីតាប

6 ពេល​នោះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ធ្វើ​ឲ្យ​មាន​រុក្ខ‌ជាតិ​មួយ​ដើម ដុះ​ឡើង​ពី​លើ​យូណើស ធ្វើ​ជា​ម្លប់​ដល់​គាត់ ដើម្បី​កុំ​ឲ្យ​គាត់​មួម៉ៅ​ត​ទៅ​ទៀត។ យូណើស​សប្បាយ​ចិត្ត​នឹង​ម្លប់​រុក្ខ‌ជាតិ​នោះ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ក៏​ឲ្យ​មាន​ដើម​វល្លិដុះ​ឡើង​គ្រប​បាំង​ហោរា​យ៉ូណាស ដើម្បី​ឲ្យ​បាន​ជា​ម្លប់​ពី​លើ​ក្បាល ដើម្បី​កុំ​ឲ្យ​លោក​តប់‌ប្រមល់។ ហោរា​យ៉ូណាស​មាន​អំណរ​ណាស់ ដោយ​ព្រោះ​ដើម​វល្លិ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពេល​នោះ ព្រះ‌ជា‌អម្ចាស់​ធ្វើ​ឲ្យ​មាន​រុក្ខ‌ជាតិ​មួយ​ដើម ដុះ​ឡើង​ពី​លើ​លោក​យ៉ូណាស ធ្វើ​ជា​ម្លប់​ដល់​លោក ដើម្បី​កុំ​ឲ្យ​លោក​មួម៉ៅ​ត​ទៅ​ទៀត។ លោក​យ៉ូណាស​សប្បាយ​ចិត្ត​នឹង​ម្លប់​រុក្ខ‌ជាតិ​នោះ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​បំរុង​ឲ្យ​មាន​ដើម​វល្លិ​ដុះ​ឡើង​គ្រប​បាំង​យ៉ូណាស ដើម្បី​ឲ្យ​បាន​ជា​ម្លប់​ពី​លើ​ក្បាល ប្រយោជន៍​ឲ្យ​លោក​បាន​រួច​ពី​សេចក្ដី​តប់‌ប្រមល់​ទៅ ដូច្នេះ​យ៉ូណាស​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ដោយ​ព្រោះ​ដើម​វល្លិ​នោះ

សូមមើលជំពូក ចម្លង




យ៉ូណាស 4:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​នោះ លោក​ហាម៉ាន​ចាក​ចេញ​ទៅ ដោយ​មាន​ចិត្ត​ត្រេក​អរ​សប្បាយ រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន។ គាត់​ឃើញ​លោក​ម៉ាដេ‌កាយ​នៅ​មាត់​ទ្វារ​វាំង តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ក្រោក​ឈរ ដើម្បី​ធ្វើ​គារវ‌កិច្ច​ចំពោះ​គាត់​ទេ។ ដូច្នេះ លោក​ហាម៉ាន​ខឹង​នឹង​លោក​ម៉ាដេ‌កាយ​ជា​ខ្លាំង។


ទាសករ​ប្រាថ្នា​ជ្រក​ក្រោម​ម្លប់ ហើយ​អ្នក​ស៊ី​ឈ្នួល​ទន្ទឹង​រង់‌ចាំ​ប្រាក់​បៀវត្ស​យ៉ាង​ណា


អ្នក​តាម​សម្លឹង​មើល​ប្រាក់ តែ​ប្រាក់​នឹង​ហើរ​បាត់​ទៅ ដូច​ឥន្ទ្រី​កំពុង​ហើរ​ឡើង​ទៅ​លើ​មេឃ។


ស្តេច​ហេ‌សេគា មាន​ចិត្ត​រីក‌រាយ​ណាស់ ស្ដេច​នាំ​រាជ‌ទូត​របស់​ស្រុក​បាប៊ី‌ឡូន​ទៅ​ទស្សនា​កន្លែង​ដែល​ស្ដេច​ទុក​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វា‌វុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ស្តេច​ហេ‌សេគា​បង្ហាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​រាជ‌វាំង និង​ក្នុង​នគរ​ឲ្យ​រាជ‌ទូត​របស់​ស្ដេច​បាប៊ី‌ឡូន​ឃើញ​ឥត​មាន​ចន្លោះ​អ្វី​ឡើយ។


អ្នក​រាល់​គ្នា​អួត​ថា ខ្លួន​ដណ្ដើម​យក​បាន ក្រុង​ឡូដា‌បា ហើយ​អ្នក​រាល់​គ្នា​ពោល​ថា “ពួក​យើង​វាយ​យក​បាន​ក្រុង​កាណា‌អ៊ីម ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​ពួក​យើង”


ខណៈ​នោះ យូណើស​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង។ គាត់​សង់​ខ្ទម​មួយ​តូច ហើយ​អង្គុយ​ក្រោម​ម្លប់ រង់‌ចាំ​មើល​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់​ក្រុង​នីនីវេ។


នៅ​ថ្ងៃ​បន្ទាប់ មុន​ពេល​ថ្ងៃ​រះ អុលឡោះ​បញ្ជា​ឲ្យ​ដង្កូវ​មួយ​មក​ស៊ី​រុក្ខ‌ជាតិ​នោះ រុក្ខ‌ជាតិ​ក៏​ក្រៀម​ស្រពោន​អស់​ទៅ។


ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កុំ​ត្រេក​អរ​នឹង​ឃើញ​អ៊ីព្លេស​ចុះ​ចូល​អ្នក​រាល់​គ្នា គឺ​ត្រូវ​ត្រេក​អរ ដោយ​អ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​សូរ៉កា​វិញ»។


អស់​អ្នក​ដែល​យំ​សោក ដូច​ជា​មិន​យំ​សោក អស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញ ដូច​ជា​មិន​មែន​ម្ចាស់​ទ្រព្យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម