យ៉ូប 6:25 - អាល់គីតាប បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល តែពាក្យដែលអស់លោកស្ដីបន្ទោសនោះ មិនសមហេតុសមផលទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពាក្យសម្ដីត្រឹមត្រូវ នោះពូកែបណ្ដាលយ៉ាងណាហ្ន៎ តែសេចក្ដីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល តែពាក្យដែលអស់លោកស្ដីបន្ទោសនោះ មិនសមហេតុសមផលទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក្យសំដីត្រឹមត្រូវ នោះពូកែបណ្តាលយ៉ាងណាហ្ន៎ តែសេចក្ដីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះ |
ហេតុអ្វីបានជាអស់លោកយកពាក្យសំដី ឥតបានការ មកសំរាលទុក្ខខ្ញុំដូច្នេះ? ចម្លើយរបស់អស់លោកសុទ្ធតែពាក្យមិនពិត»។
អស់លោកផ្ទាល់ក៏ធ្លាប់ឃើញស្រាប់ហើយ ហេតុអ្វីបានជាអស់លោកនិយាយឥតខ្លឹមសារ ទាំងអស់គ្នាដូច្នេះ?
គាត់ក៏ខឹងនឹងមិត្តភក្ដិទាំងបីរបស់អៃយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅអៃយ៉ូបវិញបាន ធ្វើហាក់ដូចជាអុលឡោះមានកំហុសមែន។
ពាក្យដែលអ្នកមានប្រសាសន៍ បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញ អ្នកក៏បានធ្វើឲ្យមនុស្សដែលទន់ជង្គង់ អាចឈរមាំមួនឡើងវិញដែរ។
សូមប្រៀនប្រដៅខ្ញុំផង នោះខ្ញុំនឹងនៅស្ងៀម សូមប្រាប់ខ្ញុំផង តើខ្ញុំធ្វើខុសត្រង់ណា?
ពាក្យដែលខ្ញុំនិយាយនេះ តើអស់លោកចង់បន្ទោសកន្លែងណា តើអស់លោកយល់ថាពាក្យសំដីរបស់ មនុស្សអស់សង្ឃឹម ឥតបានការឬ?
អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសំដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។
ស្លាប់ ឬរស់ ព្រោះតែសំដី អ្នកណាចូលចិត្តនិយាយ អ្នកនោះត្រូវទទួលផលពីពាក្យសំដីរបស់ខ្លួន។
និយាយត្រូវតាមកាលៈទេសៈ មានតម្លៃដូចបន្តោងពេជ្រព្យួរជាប់នឹងខ្សែកមាស ឬប្រាក់។