សូម្បីតែពួកម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធរបស់ទ្រង់ ក៏ទ្រង់ទុកចិត្តពុំបាន ហើយសូម្បីតែផ្ទៃមេឃក៏ពុំបរិសុទ្ធ នៅចំពោះទ្រង់ទៅហើយ
យ៉ូប 5:1 - អាល់គីតាប ឥឡូវនេះ សូមអ្នកស្រែកចុះ ក្រែងលោមាននរណាម្នាក់ ឆ្លើយតបមកអ្នក។ តើអ្នកអាចហៅម៉ាឡាអ៊ីកាត់ណាមួយ ឲ្យមកជួយបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរអំពាវនាវឥឡូវចុះ តើមានអ្នកណានឹងឆ្លើយមកលោក? តើអ្នកនឹងបែរទៅរកតួបរិសុទ្ធណាទៀត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ សូមលោកស្រែកចុះ ក្រែងលោមាននរណាម្នាក់ ឆ្លើយតបមកលោក។ តើលោកអាចហៅទេវតាណាមួយ ឲ្យមកជួយបាន? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអំពាវនាវឥឡូវចុះ តើមានអ្នកណានឹងឆ្លើយមកឬទេ តើអ្នកនឹងបែរទៅរកតួបរិសុទ្ធណាទៀត |
សូម្បីតែពួកម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធរបស់ទ្រង់ ក៏ទ្រង់ទុកចិត្តពុំបាន ហើយសូម្បីតែផ្ទៃមេឃក៏ពុំបរិសុទ្ធ នៅចំពោះទ្រង់ទៅហើយ
ឱអុលឡោះអើយ សូមការពារខ្ញុំផង ដ្បិតក្រៅពីទ្រង់ គ្មាននរណាផ្សេង ហ៊ានធានារ៉ាប់រងខ្ញុំទេ។
សូម្បីតែពួកម៉ាឡាអ៊ីកាត់ ជាអ្នកបម្រើរបស់ទ្រង់ ក៏ទ្រង់ទុកចិត្តពុំបានទៅហើយ ព្រោះទ្រង់ឃើញគេមានកំហុស
នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងម៉ូសា ហើយច្រណែននឹងហារូន ដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះតាអាឡា
ប្រជាជនដ៏វិសុទ្ធនៅលើទឹកដីនេះ សុទ្ធតែជាមនុស្សល្អ ខ្ញុំពេញចិត្តនឹងនៅជាមួយពួកគេណាស់។
អុលឡោះតាអាឡាអើយ សូមឲ្យផ្ទៃមេឃ សរសើរតម្កើងស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ សូមឲ្យអង្គប្រជុំដ៏វិសុទ្ធច្រៀង សរសើរចិត្តស្មោះស្ម័គ្ររបស់ទ្រង់។
មនុស្សម្នានៅតាមកោះ ទាំងឡាយអើយ ចូរនៅស្ងៀមស្ងាត់ស្ដាប់ខ្ញុំនិយាយ! ប្រជារាស្ត្រទាំងឡាយអើយ ចូរមានកម្លាំងឡើងវិញ ចូរនាំគ្នាបោះជំហានចូលមក រួចសឹមនិយាយ! យើងឡើងមក ដើម្បីរកខុសត្រូវជាមួយគ្នា។
ខ្ញុំ ប៉ូល អុលឡោះគាប់ចិត្តតាំងជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសាសូមជម្រាបមកបងប្អូនជាប្រជារាស្ដ្របរិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើអាល់ម៉ាហ្សៀសអ៊ីសា។
ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមអុលឡោះដាក់ឲ្យយើងរត់។