ស្តេចស្រុកអ៊ីស្រអែលចាត់មនុស្សឲ្យទៅស៊ើបការណ៍ នៅកន្លែងដែលអ្នកជំនិតរបស់អុលឡោះប្រាប់។ ហេតុការណ៍កើតមានជាច្រើនលើកច្រើនសា ដូចពាក្យអេលីយ៉ាសាក់ជម្រាបស្តេចឲ្យប្រុងប្រយ័ត្នជាមុន។
យ៉ូប 40:5 - អាល់គីតាប ខ្ញុំបាននិយាយម្ដងរួចមកហើយ ខ្ញុំមិននិយាយទៀតទេ ហើយខ្ញុំក៏បាននិយាយជាលើកទីពីរដែរ ខ្ញុំគ្មានអ្វីបន្ថែមទៀតឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ បាននិយាយពីរដងផង តែលែងពោលអ្វីទៀតហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំបាននិយាយម្ដងរួចមកហើយ ទូលបង្គំមិននិយាយទៀតទេ ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ ទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ អើ បាននិយាយ២ដងផង តែលែងពោលអ្វីទៀតហើយ។ |
ស្តេចស្រុកអ៊ីស្រអែលចាត់មនុស្សឲ្យទៅស៊ើបការណ៍ នៅកន្លែងដែលអ្នកជំនិតរបស់អុលឡោះប្រាប់។ ហេតុការណ៍កើតមានជាច្រើនលើកច្រើនសា ដូចពាក្យអេលីយ៉ាសាក់ជម្រាបស្តេចឲ្យប្រុងប្រយ័ត្នជាមុន។
ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹង ទ្រង់បានដែរ គឺខ្ញុំមានតែទូរអាសូមចៅក្រមរបស់ខ្ញុំ មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។
បើគេចង់ជជែកវែកញែកជាមួយទ្រង់ ក្នុងមួយពាន់សំណួរ សូម្បីតែមួយ ក៏មនុស្សពុំអាចឆ្លើយបានផង។
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំ សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះហ៊ូកុំ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះអុលឡោះ។