Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 40:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ទូល‌បង្គំ​បាន​និយាយ​ម្តង​ហើយ ឥឡូវ​មិន​ឆ្លើយ​ទៀត​ឡើយ បាន​និយាយ​ពីរ​ដង​ផង តែ​លែង​ពោល​អ្វី​ទៀត​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ទូលបង្គំ​បាន​និយាយ​ម្ដង​រួច​មក​ហើយ ទូលបង្គំ​មិន​និយាយ​ទៀត​ទេ ហើយ​ទូលបង្គំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរ ទូលបង្គំ​គ្មាន​អ្វី​បន្ថែម​ទៀត​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទូលបង្គំ​បាន​និយាយ​ម្តង​ហើយ ឥឡូវ​មិន​ឆ្លើយ​ទៀត​ឡើយ អើ បាន​និយាយ​២​ដង​ផង តែ​លែង​ពោល​អ្វី​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​បាន​និយាយ​ម្ដង​រួច​មក​ហើយ ខ្ញុំ​មិន​និយាយ​ទៀត​ទេ ហើយ​ខ្ញុំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរ ខ្ញុំ​គ្មាន​អ្វី​បន្ថែម​ទៀត​ឡើយ»។

សូមមើលជំពូក ចម្លង




យ៉ូប 40:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អ៊ីស្រា‌អែល​ក៏​ចាត់​គេ ឲ្យ​ទៅ​កន្លែង​ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ប្រាប់​ឲ្យ​ប្រយ័ត្ន​នោះ ទ្រង់​ក៏​បាន​រួច​ពី​សេចក្ដី​អន្តរាយ​នៅ​ទី​នោះ មិន​មែន​តែ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ទេ។


តែ​ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​មក​ម្តង ជា​ពីរ​ដង​ផង ឥត​មាន​អ្នក​ណា ស្វែង​រក​ន័យ​សេចក្ដី​ទេ។


ទោះ​បើ​ខ្ញុំ​សុចរិត ក៏​ខ្ញុំ​មិនអាច​ទូល​ឆ្លើយ​នឹង​ព្រះ‌អង្គ​បាន​ដែរ គឺ​ខ្ញុំ​ត្រូវ​តែ​អង្វរ​សូម​សេចក្ដី​មេត្តា ពី​ចៅ‌ក្រម​របស់​ខ្ញុំ​វិញ ។


បើ​គេ​ចង់​តវ៉ា​ជា‌មួយ​ព្រះ‌អង្គ ក្នុង​មួយ​ពាន់​សំណួរ គេ​រក​ឆ្លើយ​តែ​មួយ​ក៏​មិន​បាន​ផង។


ខ្ញុំ​បាន​ឮ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល មួយ​លើក​ជា​ពីរ​លើកថា ឫទ្ធិ​អំណាចជា​របស់​ព្រះ


ឥឡូវ​នេះ យើង​ដឹង​ថា សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ គឺ​ចែង​សម្រាប់​ពួក​អ្នក​ដែល​សិ្ថត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បិទ​មាត់ ហើយ​ឲ្យ​ពិភព‌លោក​ទាំង​មូល ស្ថិត​នៅ​ក្រោម​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម