ទ្រង់មិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ ហើយទ្រង់តែងតែរកយុត្តិធម៌ឲ្យ ជនទុគ៌តជានិច្ច។
យ៉ូប 4:7 - អាល់គីតាប សូមអ្នកគិតមើលចុះថា តើមនុស្សស្លូតត្រង់ដែលវិនាសសូន្យ ហើយមនុស្សសុចរិតដែលអន្តរាយឬទេ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរអ្នកពិចារណាចុះ តើអ្នកឥតទោសដែលវិនាសឬ? តើមានកន្លែងណាដែលមនុស្សទៀងត្រង់ ត្រូវកាត់ចេញនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលោកគិតមើលចុះថា តើមនុស្សស្លូតត្រង់ដែលវិនាសសូន្យ ហើយមនុស្សសុចរិតដែលអន្តរាយឬទេ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអ្នកនឹកចាំចុះ បើអ្នកណាឥតទោស តើដែលវិនាសដែរឬអី តើមានកន្លែងណា ដែលមនុស្សទៀងត្រង់ត្រូវកាត់ចេញនោះ |
ទ្រង់មិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ ហើយទ្រង់តែងតែរកយុត្តិធម៌ឲ្យ ជនទុគ៌តជានិច្ច។
ទ្រង់មិនបែរចេញឆ្ងាយ ពីមនុស្សសុចរិតឡើយ ទ្រង់ប្រទានឲ្យគេគ្រងរាជ្យ រួមជាមួយស្ដេចនានា ហើយប្រទានឲ្យរាជសម្បត្តិរបស់គេ នៅស្ថិតស្ថេរ ព្រមទាំងលើកតម្កើងគេថែមទៀតផង។
អុលឡោះមិនបោះបង់ចោល មនុស្សគ្មានកំហុសឡើយ ហើយទ្រង់ក៏មិនពង្រឹងអំណាចរបស់ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលខ្ញុំចាស់នេះ ខ្ញុំមិនដែលឃើញអុលឡោះតាអាឡាបោះបង់ចោល មនុស្សសុចរិតឡើយ ហើយក៏មិនដែលឃើញកូនចៅ របស់គេសុំទានដែរ។
ក្នុងជីវិតដ៏ឥតន័យរបស់ខ្ញុំនេះ ខ្ញុំបានសង្កេតឃើញហេតុការណ៍គ្រប់យ៉ាង។ ខ្ញុំឃើញមនុស្សសុចរិតបាត់បង់ជីវិត ព្រោះតែអំពើសុចរិត ហើយមនុស្សទុច្ចរិតមានអាយុវែងដោយសារអំពើទុច្ចរិតរបស់ខ្លួន។
កាលអ្នកកោះនោះឃើញពស់ចឹកដៃគាត់ជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្ដិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។
យ៉ាងនេះហើយ ដែលអុលឡោះជាអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ទ្រង់ ឲ្យរួចពីទុក្ខលំបាក តែទ្រង់ទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលទ្រង់នឹងវិនិច្ឆ័យទោសមនុស្សលោក