Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 36:6 - អាល់គីតាប

6 ទ្រង់​មិន​ទុក​ជីវិត​ឲ្យ​មនុស្ស​អាក្រក់​ទេ ហើយ​ទ្រង់​តែងតែ​រក​យុត្តិធម៌​ឲ្យ ជន​ទុគ៌ត​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌អង្គ​មិន​គាំពារ​ជីវិត​របស់​មនុស្ស​អាក្រក់ នោះ​ទេ តែ​ព្រះ‌អង្គ​ប្រោស​មនុស្ស ដែល​ត្រូវ​វេទនា​តាម​ត្រឹម​ត្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​មិន​ទុក​ជីវិត​ឲ្យ​មនុស្ស​អាក្រក់​ទេ ហើយ​ព្រះអង្គ​តែងតែ​រក​យុត្តិធម៌​ឲ្យ ជន​ទុគ៌ត​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទ្រង់​មិន​គាំពារ​ជីវិត​របស់​មនុស្ស​អាក្រក់ នោះ​ទេ តែ​ទ្រង់​ប្រោស​មនុស្ស ដែល​ត្រូវ​វេទនា​តាម​ត្រឹម‌ត្រូវ

សូមមើលជំពូក ចម្លង




យ៉ូប 36:6
21 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​មាន​ទុក្ខ​វេទនា នៅ​ថ្ងៃ​ដែល​អុលឡោះ​មាន​កំហឹង មនុស្ស​អាក្រក់​តែងតែ​រួច​ខ្លួន។


ទ្រង់​វាយ​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រជា‌ជន ដូច​វាយ​ជន​ទុច្ចរិត


បំភ្លឺ​ជាយ​ផែនដី និង​អង្រួន​មនុស្ស​អាក្រក់​ពី​កន្លែង​ពួន​ឬ​ទេ?


សូម​អ្នក​គិត​មើល​ចុះ​ថា តើ​មនុស្ស​ស្លូត​ត្រង់​ដែល​វិនាស​សូន្យ ហើយ​មនុស្ស​សុចរិត​ដែល​អន្តរាយ​ឬ​ទេ?


ប៉ុន្តែ ទ្រង់​សង្គ្រោះ​ជន​ទុគ៌ត ឲ្យ​រួច​ផុត​ពី​មុខ​ដាវ ពី​ចង្កូម និង​ពី​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ។


មនុស្ស​ដែល​ស្អប់​អ្នក​នឹង​ត្រូវ​អាម៉ាស់ ហើយ​លំ‌នៅ​របស់​មនុស្ស​អាក្រក់​នឹង រលាយ​សូន្យ»។


ខ្ញុំ​ដឹង​ថា​អុលឡោះ‌តាអាឡារក​យុត្តិធម៌​ឲ្យ​មនុស្ស កំសត់​ទុគ៌ត ទ្រង់​ការពារ​មនុស្ស​ក្រីក្រ។


ពិត​មែន​ហើយ មនុស្ស​សុចរិត​នឹង​នាំ​គ្នា​លើក តម្កើង​នាម​របស់​ទ្រង់ ហើយ​មនុស្ស​សុចរិត​នឹង​បាន​ឃើញ​ទ្រង់។


ឱ​អុលឡោះ​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅ ពួក​នោះ​សុទ្ធ​តែ​ជា​ឃាតក និង​ជន​បោក​ប្រាស់ សូម​កុំ​ឲ្យ​ពួក​នោះ​អាច​រស់ បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់​ហើយ។


សូម​ស្តេច​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ សូម​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​កំសត់​ទុគ៌ត ហើយ​កំទេច​អស់​អ្នក​ដែល​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ


ដ្បិត​ទ្រង់​ដាក់​ទោស​អ្នក​ដែល​សម្លាប់​គេ ទ្រង់​ចង​ចាំ​ជា‌និច្ច ទ្រង់​មិន​ភ្លេច​សំរែក​របស់​ជន​រង​គ្រោះ​ឡើយ។


គាត់​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិធម៌ កាត់​ក្ដី​ឲ្យ​ជន​ទុគ៌ត ដោយ​ទៀង​ត្រង់។ គាត់​ប្រើ​បន្ទូល​របស់​អុលឡោះ​ជា​ដំបង ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពេល​គាត់​ចេញ​បញ្ជា មនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។


យ៉ាង​នេះ​ហើយ ដែល​អុលឡោះ‌ជាអម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ទ្រង់ ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ទ្រង់​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម