ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 4:5 - អាល់គីតាប

ឥឡូវ​នេះ ដល់​វេន​អ្នក អ្នក​បែរ​ជា​បាក់​ទឹក​ចិត្ត ពេល​ហេតុ‌ការណ៍​នេះ​កើត​មាន​ដល់​អ្នក អ្នក​បែរ​ជា​វិល‌វល់​ក្នុង​ចិត្ត​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ឥឡូវ​នេះ សេចក្ដី​នោះ​បាន​មក​ដល់​អ្នក​វិញ ហើយ​អ្នក​ទ្រាំ​មិន​បាន ក៏​ប៉ះ​នឹង​អ្នក ហើយ​អ្នក​មាន​បែរជា​ស្រយុត​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ដល់​វេន​លោក លោក​បែរ​ជា​បាក់​ទឹក​ចិត្ត ពេល​ហេតុ‌ការណ៍​នេះ​កើត​មាន​ដល់​លោក លោក​បែរ​ជា​វិល‌វល់​ក្នុង​ចិត្ត​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឥឡូវ​នេះ សេចក្ដី​នោះ​បាន​មក​ដល់​អ្នក​វិញ ហើយ​អ្នក​ទ្រាំ​មិន​បាន ក៏​ពាល់​ប៉ះ​នឹង​អ្នក ហើយ​អ្នក​មាន​សេចក្ដី​ស្រយុត​ចុះ

សូមមើលជំពូក



យ៉ូប 4:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ទ្រង់​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នោះ​គាត់​មុខ​ជា​ប្រមាថ​ទ្រង់​មិន​ខាន»។


មិត្ត‌ភក្ដិ​របស់​ខ្ញុំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ សូម​អាណិត​មេត្តា​ខ្ញុំ​ផង! ដ្បិត​អុលឡោះ​យក​ដៃ​វាយ​ខ្ញុំ។


សូម​ទ្រង់​ធ្វើ​ឲ្យ​រូប​កាយ​គាត់​ឈឺ​ចាប់​មើល៍ នោះ​គាត់​មុខ​ជា​ដាក់​បណ្ដាសា​ទ្រង់​មិន​ខាន»។


ពាក្យ​ដែល​អ្នក​មាន​ប្រសាសន៍ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ដួល​អាច​ងើប​ឡើង​វិញ អ្នក​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​ទន់​ជង្គង់ អាច​ឈរ​មាំ‌មួន​ឡើង​វិញ​ដែរ។


អ្នក​ដែល​រង​ទុក្ខ​គ្រាំ‌គ្រា គួរ​តែ​ទទួល ចិត្ត​មេត្តា‌ករុណា​ពី​មិត្ត‌ភក្ដិ​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ គេ​មុខ​ជា​លែង​គោរព កោត​ខ្លាច​អុលឡោះ។


ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ខ្ញុំ​ទទូច​អង្វរ​អុលឡោះ‌តាអាឡា។


បើ​អ្នក​បាត់​បង់​សេចក្ដី​ក្លាហាន​ក្នុង​ពេល​មាន​អាសន្ន បាន​សេចក្ដី​ថា កម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ណាស់។


បើ​អុលឡោះ​មេត្ដា‌ករុណា ប្រគល់​មុខ‌ងារ​នេះ​មក​ឲ្យ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ដ​ឡើយ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ដ​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌ‌ទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជម្រៅ​ចិត្ដ​យើងកាន់​តែ​ចំរើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ


សូម​បង​ប្អូន​គិត​ពី​អ៊ីសា​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​គាត់​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​នឿយ​ណាយ​បាក់​ទឹក​ចិត្ដ​ឡើយ។


តែ​បង​ប្អូន​បែរ​ជា​ភ្លេច​បន្ទូល​ទូន្មាន​របស់​អុលឡោះ​មក​កាន់​បង​ប្អូន​ដូច​ឪពុក​ទូន្មាន​កូន​ដែរ គឺ​ថាៈ «កូន​អើយ មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង ការ​វាយ​ប្រដៅ​របស់​អុលឡោះ‌ជាអម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ដ នៅ​ពេល​ទ្រង់​ស្ដី​បន្ទោស​ដែរ