យ៉ូប 35:16 - អាល់គីតាប អ្វីៗដែលអៃយ៉ូបនិយាយសុទ្ធតែឥតបានការ អ្នកចេះតែពោលពាក្យសំដីឥតខ្លឹមសារ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូបបានបើកមាត់ បញ្ចេញតែសេចក្ដីឥតប្រយោជន៍ ហើយបញ្ចេញពាក្យសម្ដីឥតបើគិតវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលលោកយ៉ូបនិយាយសុទ្ធតែឥតបានការ លោកចេះតែពោលពាក្យសម្ដីឥតខ្លឹមសារ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំថាលោកបានបើកមាត់បញ្ចេញតែសេចក្ដីឥតប្រយោជន៍ ហើយបានចំរើនពាក្យសំដីឥតបើគិតវិញ។ |
អ្នកគិតថាទ្រង់មិនដាក់ទោស ហើយទ្រង់ក៏មិនចាប់ភ្លឹកនឹងការបះបោរ របស់អ្នកដែរ។