កាលស្តេចស៊ូឡៃម៉ានស្លាប់ គេបានយកសពទៅបញ្ចុះ នៅបុរីស្តេចទតជាបិតា។ ស្តេចរេហូបោមជាកូនឡើងស្នងរាជ្យ។
យ៉ូប 3:14 - អាល់គីតាប រួមជាមួយស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដី ជាអ្នកដែលបានកសាងប្រាសាទសិលាទុកសម្រាប់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅជាមួយពួកស្តេច និងពួកអ្នកប្រាជ្ញនៃលោកីយ ជាពួកអ្នកដែលបានសង់ទីសម្ងាត់សម្រាប់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួមជាមួយស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដី ជាអ្នកដែលបានកសាងប្រាសាទសិលា ទុកសម្រាប់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅជាមួយពួកស្តេច នឹងពួកអ្នកប្រាជ្ញនៃលោកីយ ជាពួកអ្នកដែលបានសង់ទីសំងាត់សំរាប់ខ្លួន |
កាលស្តេចស៊ូឡៃម៉ានស្លាប់ គេបានយកសពទៅបញ្ចុះ នៅបុរីស្តេចទតជាបិតា។ ស្តេចរេហូបោមជាកូនឡើងស្នងរាជ្យ។
គេនឹងកាន់កាប់ទីក្រុងបាក់បែក រស់នៅក្នុងផ្ទះដែលគេបោះបង់ចោល ជាផ្ទះដែលជិតរលំ។
ខ្ញុំដឹងហើយថាទ្រង់នាំខ្ញុំ ទៅរកសេចក្ដីស្លាប់ គឺនៅកន្លែងដែលមនុស្សលោកទៅជួបជុំគ្នា។
អ្នកទាំងនោះប្រៀបដូចជាកូនចៀម ដែលយកទៅសម្លាប់។ អ្នកគង្វាល ឃ្វាលហ្វូងចៀមយ៉ាងណា មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។ មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ រូបកាយរបស់ពួកគេនឹងរលាយសូន្យ ហើយទៅនៅក្នុងផ្នូរខ្មោច។
ពុំដែលមាននរណាអាចរស់រហូត ឥតស្គាល់សេចក្ដីស្លាប់នោះឡើយ ហើយក៏ពុំដែលមាននរណា អាចធ្វើឲ្យជីវិតរបស់ខ្លួន គេចផុតពីមច្ចុរាជបានដែរ! - សម្រាក
មនុស្សគ្មានអំណាចនឹងឃាត់ដង្ហើមជីវិតរបស់ខ្លួនបានឡើយ ហើយក៏ពុំអាចពន្យារថ្ងៃស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេចផុតពីការតយុទ្ធទេ រីឯអំពើអាក្រក់ពុំអាចជួយមនុស្សដែលប្រព្រឹត្តអាក្រក់ ឲ្យរួចជីវិតបានជាដាច់ខាត។
តើអ្នកមានឋានៈអ្វី ជាពូជពង្សស្ដេចណា បានជាអ្នកហ៊ានជីកផ្នូរទុកនៅក្នុងវាំងដូច្នេះ? អ្នកដាប់ថ្មធ្វើផ្នូរទុកសម្រាប់ខ្លួន នៅលើទីខ្ពស់!
អស់អ្នកដែលរឹបអូសយកផ្ទះគេ មកធ្វើជាផ្ទះខ្លួនឯង មុខជាត្រូវវេទនាពុំខាន! អស់អ្នកដែលយកដីគេ មកបញ្ចូលក្នុងដីខ្លួនឯង ក៏ត្រូវវេទនាដែរ! ពួកគេធ្វើដូច្នេះរហូតទាល់តែអ្នកផ្សេង លែងមានដីទៀត ហើយនៅទីបំផុត ក្នុងស្រុកមាននៅសល់ តែពួកគេប៉ុណ្ណោះ។
អ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញ អ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់ ពីបុរាណកាល។ គេនឹងដាក់ឈ្មោះអ្នកថា “អ្នកជួសជុលកំពែងធ្លុះធ្លាយ អ្នករៀបចំផ្លូវ ធ្វើឲ្យមានមនុស្សរស់នៅ ក្នុងក្រុងឡើងវិញ”។
យើងនឹងទម្លាក់អ្នកចុះទៅជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅមុនអ្នក។ យើងនឹងឲ្យអ្នករស់នៅក្នុងទីជម្រៅនៃផែនដី ជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ជាកន្លែងវិនាសបង់អស់កល្បជានិច្ច។ អ្នកនឹងមិនវិលត្រឡប់មកផែនដីទទួលកន្លែងក្នុងពិភពរបស់អស់អ្នកដែលមានជីវិតឡើយ។