ក្រោយពីបានឮភរិយាពោលថា “ទាសកររបស់បងប្រព្រឹត្តបែបនេះមកលើខ្ញុំ!” ចៅហ្វាយរបស់យូសុះក្តៅក្រហាយយ៉ាងខ្លាំង។
យ៉ូប 29:16 - អាល់គីតាប ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រ ហើយជួយរកខុសត្រូវឲ្យមនុស្ស ដែលខ្ញុំពុំស្គាល់ផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ជាឪពុកដល់ពួកអ្នកកម្សត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រ ហើយជួយរកខុសត្រូវឲ្យមនុស្ស ដែលខ្ញុំពុំស្គាល់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ជាឪពុកដល់ពួកអ្នកកំសត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង |
ក្រោយពីបានឮភរិយាពោលថា “ទាសកររបស់បងប្រព្រឹត្តបែបនេះមកលើខ្ញុំ!” ចៅហ្វាយរបស់យូសុះក្តៅក្រហាយយ៉ាងខ្លាំង។
ទតប្រាប់ទៅកាន់ស្ត្រីនោះថា៖ «ចូរវិលទៅផ្ទះវិញចុះ យើងនឹងបង្គាប់គេឲ្យសំរួលរឿងនេះ»។
នៅគ្រានោះ លោកជាអ្នកអាណាព្យាបាលរបស់នាងហាដាសា គឺនាងអេសធើរ ដែលជាកូនស្រីរបស់ឪពុកមាលោក។ នាងអេសធើរគ្មានឪពុកម្ដាយទេ នាងជាស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតបំផុត។ ពេលឪពុកម្ដាយរបស់នាងស្លាប់អស់ទៅ លោកម៉ាដេកាយបានយកនាងមកចិញ្ចឹម ទុកដូចជាកូន។
គេដេញជនក្រីក្រឲ្យចេញពីផ្លូវ ហើយបង្ខំជនទុគ៌តនៅក្នុងស្រុក ឲ្យរត់ពួនទាំងអស់គ្នា។
ចំពោះខ្ញុំវិញ តើខ្ញុំមិនបានសម្រក់ទឹកភ្នែក រួមជាមួយនរណាម្នាក់ជួបទុក្ខលំបាក ហើយព្រួយចិត្ត ដោយឃើញនរណាម្នាក់ កំសត់ទុគ៌ត ទេឬ?
គឺតាំងពីខ្ញុំនៅក្មេង ខ្ញុំបីបាច់ថែរក្សាគេ ហើយតាំងពីខ្ញុំចេញពីផ្ទៃម្ដាយមក ខ្ញុំតែងតែដឹកនាំស្ត្រីមេម៉ាយជានិច្ច។
អស់អ្នកដែលរស់នៅក្នុងផ្ទះខ្ញុំ តែងតែពោលថា ខ្ញុំឲ្យអាហារ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា។
តាមពិត ខ្ញុំតែងតែបើកទ្វារផ្ទះរបស់ខ្ញុំ ទទួលអ្នកដំណើរ ទោះបីខ្ញុំមិនស្គាល់គេក្ដី ក៏ខ្ញុំមិនទុកឲ្យគេ ដេកនៅខាងក្រៅផ្ទះឡើយ។
អ្នកបានទូន្មានមនុស្សជាច្រើន ហើយអ្នកក៏បានជួយមនុស្សជាច្រើន ឲ្យមានកម្លាំងឡើងវិញដែរ។
អុលឡោះដែលនៅក្នុងដំណាក់ដ៏វិសុទ្ធ ទ្រង់ជាបិតារបស់ក្មេងកំព្រា ទ្រង់រកយុត្តិធម៌ឲ្យស្ត្រីមេម៉ាយ។
អ្នកទាំងនោះកាត់ក្តីឲ្យប្រជាជនគ្រប់ពេលវេលា។ កិច្ចការណាសំខាន់ៗ ពួកគេបញ្ជូនមកម៉ូសា រីឯកិច្ចការតូចតាច ពួកគេកាត់ក្តីខ្លួនឯង។
សិរីរុងរឿងរបស់អុលឡោះស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើសុភនិច្ឆ័យ។
មនុស្សសុចរិតតែងតែយល់អំពីសិទ្ធិរបស់ជនក្រីក្រ រីឯមនុស្សទុច្ចរិតវិញ មិនយល់អំពីសិទ្ធិទាំងនេះទេ។
យើងនឹងយកអាវកិត្តិយស និងសង្វាររបស់អ្នក មកបំពាក់ឲ្យគាត់។ យើងនឹងដកអំណាចរបស់អ្នក ប្រគល់ទៅឲ្យគាត់។ គាត់នឹងថែរក្សាអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចឪពុកថែរក្សាកូន។
សូមបងប្អូនយកតម្រាប់តាមអុលឡោះចុះ ព្រោះបងប្អូនជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ទ្រង់។
ពេលនោះ អ្នកត្រូវស៊ើបសួរ និងតាមដានមើល ព្រមទាំងសាកសួរដំណឹងឲ្យបានច្បាស់លាស់ថា តើការនោះ ពិត ឬមិនពិត។ ប្រសិនបើមានភស្តុតាងថា អំពើដ៏គួរស្អប់ខ្ពើមនោះពិតជាកើតមាន ក្នុងចំណោមអ្នករាល់គ្នាមែន
រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះអុលឡោះជាបិតាវិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ដ្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។