យ៉ូប 26:8 - អាល់គីតាប ទ្រង់បង្ខាំងទឹកទុកនៅក្នុងពពក តែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចងទប់ទឹកនៅក្នុងពពក យ៉ាងក្រាស់របស់ព្រះអង្គ ហើយពពកមិនធ្លាយពីក្រោមទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបង្ខាំងទឹកទុកនៅក្នុងពពក តែពពកមិនធ្លាយ ដោយសារទម្ងន់ទឹកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ចងទប់ទឹកនៅក្នុងពពកយ៉ាងក្រាស់របស់ទ្រង់ ហើយពពកមិនធ្លាយពីក្រោមទេ |
តើនរណាមានប្រាជ្ញាអាចរាប់ដុំពពក ព្រមទាំងផ្អៀងអាងនៅលើមេឃ ឲ្យបង្ហូរទឹកចុះមក
គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រ ទុកដូចជាសម្លៀកបំពាក់ ហើយយកភាពងងឹតទុកដូចជាផាហ៊ុម
ទ្រង់នាំពពកចេញពីជើងមេឃ ទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ ដើម្បីឲ្យភ្លៀងធ្លាក់ ហើយទ្រង់ក៏បានបញ្ចេញខ្យល់ ឲ្យបក់បោកមកដែរ។
ទ្រង់ធ្វើឲ្យមានពពកបាំងបិទផ្ទៃមេឃ ទ្រង់រៀបចំឲ្យមាន ភ្លៀងធ្លាក់មកលើផែនដី ទ្រង់ធ្វើឲ្យមានស្មៅដុះនៅតាមភ្នំ
តើមាននរណាបានឡើងទៅសូរ៉កា រួចចុះមកវិញ? តើមាននរណាក្ដាប់ខ្យល់ក្នុងបាតដៃរបស់ខ្លួន? តើមាននរណាខ្ចប់ទឹកដាក់ក្នុងអាវរបស់ខ្លួន? តើមាននរណាបានកំរិតព្រំផែនដី? អ្នកនោះឈ្មោះអ្វី? កូនរបស់គាត់ឈ្មោះអ្វី? បើអ្នកដឹង សូមប្រាប់ខ្ញុំផង!
ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែល គេបោះបង់ចោល គ្មានអ្នកណាលួសមែក គ្មានអ្នកណាជ្រួយដីទៀតឡើយ គឺមានតែរពាក់ បន្លាដុះពាសពេញ ខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀង មកលើចម្ការនេះតទៅទៀតឡើយ។
ពេលទ្រង់បន្លឺសំឡេង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ ពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។