Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 10:13 - អាល់គីតាប

13 ពេល​ទ្រង់​បន្លឺ​សំឡេង ទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ ពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កាល​ណា​ព្រះ‌អង្គ​បព្ចោញ​ព្រះ‌សៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេក‌បន្ទោរ សម្រាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង ទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ ពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កាល​ណា​ទ្រង់​បព្ចោញ​ព្រះ‌សៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ទ្រង់​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេក‌បន្ទោរ សំរាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ទ្រង់​ផង

សូមមើលជំពូក ចម្លង




យេរេមា 10:13
23 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​លើ​ផែនដី​ពុំ​ទាន់​មាន​កូន​ឈើ​អ្វី​តាម​ទី​វាល​ទេ សូម្បី​តែ​ស្មៅ​មួយ​ទង​ក៏​ពុំ​ទាន់​ពន្លក​ចេញ​មក​ដែរ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​ពុំ​ទាន់​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​នៅ​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ភ្ជួរ​រាស់​ដែរ។


អេលី‌យ៉េស​ជម្រាប​ស្តេច​អហាប់​ថា៖ «សូម​ស្តេច​អញ្ជើញ​ពិសា ដ្បិត​ខ្ញុំ ឮ​សូរ​សន្ធឹក​ភ្លៀង​ជិត​មក​ដល់​ហើយ»។


តើ​អ្នក​ធ្លាប់​ទៅ​ដល់​ប្រភព​របស់​ព្រិល​ឬ​ទេ? តើ​អ្នក​ធ្លាប់​ឃើញ​ប្រភព​របស់​ព្រឹល​ឬ​ទេ?


ពី​ស្ថាន​ដ៏​ខ្ពស់ ទ្រង់​បាន​ស្រោច​ស្រព ភ្នំ​ទាំង‌ឡាយ ហើយ​ទ្រង់​ប្រទាន​ឲ្យ​ផែនដី មាន​ទឹក​យ៉ាង​បរិបូណ៌។


មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ ព្រះ​ទាំង​នោះ​គ្មាន​ដង្ហើម​ចេញ​ចូល​ទេ​ ។


ទ្រង់​នាំ​ពពក​ចេញ​ពី​ជើង​មេឃ ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ ដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់ ហើយ​ទ្រង់​ក៏​បាន​បញ្ចេញ​ខ្យល់ ឲ្យ​បក់​បោក​មក​ដែរ។


ទ្រង់​ធ្វើ​ឲ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ ទ្រង់​រៀបចំ​ឲ្យ​មាន ភ្លៀង​ធ្លាក់​មក​លើ​ផែនដី ទ្រង់​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ


អុលឡោះ‌តាអាឡាធ្វើ​ឲ្យ​មាន​ស្នូរ​ផ្គរ‌លាន់​នៅ​លើ​មេឃ អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​សំឡេង​ ។


ទ្រង់​នៅ​លើ​រទេះ​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ទៅ​ទៀត ទ្រង់​បន្លឺ​សំឡេង​យ៉ាង​រន្ទឺ​ខ្ទរ‌ខ្ទារ។


ម៉ូសា​លើក​ដំបង​តម្រង់​ទៅ​លើ​មេឃ អុលឡោះ‌តាអាឡា ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់ និង​ព្រឹល ហើយ​មាន​រន្ទះ​បាញ់​មក​លើ​ផែនដី។ អុលឡោះ‌តាអាឡា​ក៏​បង្អុរ​ព្រឹល​ឲ្យ​ធ្លាក់ មក​លើ​ស្រុក​អេស៊ីប។


ក្នុង​ចំណោម​ព្រះ​ដ៏​ឥត​បាន​ការ​របស់ ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​អាច​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​បាន​ទេ! សូម្បី​តែ​មេឃ​ផ្ទាល់ ក៏​មិន​អាច​បង្អុរ​ភ្លៀង​ចុះ​មក​បាន​ដែរ។ ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ មាន​តែ​ទ្រង់​ទេ​ដែល​អាច​បង្អុរ​ភ្លៀង​បាន យើង​ខ្ញុំ​សង្ឃឹម​លើ​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ ត្បិត​ហេតុ‌ការណ៍​ទាំង​នេះ​កើត​មក​ពី​ទ្រង់។


យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ ព្រម​ទាំង​ប្រជា‌ជន​បាន​ដូច​តូផេត​ដែរ -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


គេ​ពុំ​ព្រម​រិះ‌គិត​ក្នុង​ចិត្ត​ថា “ចូរ​យើង​នាំ​គ្នា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។ ទ្រង់​ប្រទាន​ទឹក​ភ្លៀង​មក​យើង តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ និង​ភ្លៀង​នៅ​ចុង​រដូវ ហើយ​ទ្រង់​ក៏​បាន​កំណត់​ទុក​នូវ​សប្ដាហ៍ ដែល​យើង​ត្រូវ​ច្រូត​កាត់​ដែរ”។


ពេល​ទ្រង់​បន្លឺ​សំឡេង ទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ ពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។


មើល៍! ម្ចាស់​ដែល​បាន​សូន​ភ្នំ និង​បង្កើត​ខ្យល់ ម្ចាស់​ដែល​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់ បំណង​របស់​ទ្រង់ ម្ចាស់​ដែល​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​រះ​ប្រែ​ជា​ងងឹត ម្ចាស់​ដែល​នៅ​តាម​ទី​ខ្ពស់ៗ​នៃ​ផែនដី ទ្រង់​មាន​នាម​ថាអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


ចូរ​ទូរអា​សូមអុលឡោះ‌តាអាឡា​ប្រទាន ទឹក​ភ្លៀង​មក​អ្នក​រាល់​គ្នា នៅ​ចុង​រដូវ! អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ ទ្រង់​ប្រទាន​ទឹក​ភ្លៀង​មក​យ៉ាង​បរិបូណ៌ ទ្រង់​ធ្វើ​ឲ្យ​ដំណាំ​លូត​លាស់ នៅ​តាម​ចម្ការ​របស់​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម