យ៉ូប 23:9 - អាល់គីតាប តើទ្រង់រវល់នៅទិសខាងជើងឬ បានជាខ្ញុំមិនអាចឃើញទ្រង់? ឬមួយទ្រង់ពួននៅទិសខាងត្បូង ហើយខ្ញុំមិនអាចឃើញទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទៅខាងឆ្វេងក្នុងពេលព្រះអង្គកំពុងធ្វើការ តែខ្ញុំមើលព្រះអង្គមិនឃើញ ហើយព្រះអង្គពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះអង្គរវល់នៅទិសខាងជើងឬ បានជាខ្ញុំមិនអាចឃើញព្រះអង្គ? ឬមួយព្រះអង្គពួននៅទិសខាងត្បូង ហើយខ្ញុំមិនអាចឃើញព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ទៅខាងឆ្វេងក្នុងកាលដែលទ្រង់ប្រកបកិច្ចការ តែខ្ញុំមើលទ្រង់មិនឃើញ ហើយទ្រង់ពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។ |
អុលឡោះជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ ប្រសិនបើទ្រង់ល្បងលមើលខ្ញុំ ទ្រង់មុខជាឃើញថា ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
ប្រសិនបើខ្ញុំទៅទិសខាងកើត ទ្រង់មិននៅទីនោះទេ ប្រសិនខ្ញុំទៅទិសខាងលិច ក៏មិនឃើញទ្រង់នៅទីនោះដែរ។
ប្រសិនបើអុលឡោះសំងំនៅស្ងៀម តើនរណាហ៊ានថ្កោលទោសទ្រង់? ប្រសិនបើទ្រង់លាក់បាំងនោះ តើនរណាមើលទ្រង់ឃើញ? ទ្រង់ពិនិត្យមើលមនុស្សម្នាក់ ក៏ដូចជាប្រជាជាតិមួយដែរ
អុលឡោះតាអាឡាអើយ តើទ្រង់ធ្វើព្រងើយ កន្តើយដល់កាលណាទៀត តើកំហឹងរបស់ទ្រង់ នៅតែឆាបឆេះដល់ពេលណាទៀត?
ឱអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលជាអ្នកសង្គ្រោះអើយ មនុស្សលោកពិបាករកឃើញទ្រង់ណាស់!
ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ខ្ញុំផ្ញើជីវិតលើទ្រង់ ដែលបានលាក់មុខនឹងកូនចៅរបស់យ៉ាកកូប។