ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 21:6 - អាល់គីតាប

ពេល​ណា​ខ្ញុំ​នឹក​ឃើញ​ហេតុ‌ការណ៍​ដែល កើត​មាន​ចំពោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​ភ័យ​តក់‌ស្លុត និង​ព្រឺ‌សម្បុរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ណា​ខ្ញុំ​នឹក​ពី​សេចក្ដី​ទាំង​នេះ ខ្ញុំ​តក់‌ស្លុត​ណាស់ ហើយ​សេចក្ដី​ភ័យ​ខ្លាច​ក៏ធ្វើឲ្យ​ខ្ញុំព្រឺ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ណា​ខ្ញុំ​នឹក​ឃើញ​ហេតុ‌ការណ៍​ដែល កើត​មាន​ចំពោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​ភ័យ​តក់‌ស្លុត និង​ព្រឺ‌សម្បុរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​ខ្ញុំ​នឹក​ពី​សេចក្ដី​ទាំង​នេះ នោះ​ខ្ញុំ​មាន​សេចក្ដី​តក់‌ស្លុត ហើយ​សេចក្ដី​ភ័យ​ខ្លាច​ក៏​បំព្រឺ​សាច់​ខ្ញុំ

សូមមើលជំពូក



យ៉ូប 21:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត ដ្បិត​ខ្ញុំ​ដឹង​ថា ទ្រង់​មិន​ចាត់​ទុក​ខ្ញុំ​ជា មនុស្ស​គ្មាន​ទោស​ឡើយ។


រូប​កាយ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដោយ​កោត​ខ្លាច​ទ្រង់ ខ្ញុំ​ភ័យ​ខ្លាច​វិន័យ​របស់​ទ្រង់។


ខ្ញុំ​ភ័យ​ខ្លាច និង​រន្ធត់​ចិត្ត​ជា​ខ្លាំង ហើយ​ខ្ញុំ​ព្រឺ‌ព្រួច​ក្នុង​ចិត្ត​ពន់​ប្រមាណ។


ពេល​នឹក​ដល់​អុលឡោះ​ខ្ញុំ​ស្រែក​ថ្ងូរ ហើយ​ពេល​រំពឹង​គិត ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ដែរ។ - សម្រាក


ខ្ញុំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ តក់‌ស្លុត​អស់​សង្ឃឹម។


ពួក​គេ​ស្លៀក​បាវ​កាន់​ទុក្ខ ទាំង​ភ័យ​ញ័រ​រន្ធត់ ពួក​គេ​បាក់​មុខ ហើយ​កោរ​សក់​ទាំង​អស់​គ្នា។


ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះ ខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់ ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។ ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កំរើក ទន្ទឹង​រង់‌ចាំ​ថ្ងៃ​អាសន្ន គឺ​នៅ​ពេល​ដែល​ពួក​ឈ្លាន‌ពាន លើក​គ្នា​មក​ប្រហារ​ប្រជា‌ជន​របស់​យើង។