ទ្រង់បានកត់ត្រាទុកនូវអំពើអាក្រក់ផ្សេងៗ ដែលខ្ញុំប្រព្រឹត្ត ទ្រង់ឲ្យខ្ញុំទទួលខុសត្រូវលើកំហុស ដែលខ្ញុំប្រព្រឹត្តកាលពីនៅក្មេង។
យ៉ូប 20:11 - អាល់គីតាប រូបរាងកាយរបស់គេពោរពេញ ដោយកម្លាំងរបស់យុវវ័យ តែកម្លាំងនេះនឹងរលាយទៅជាធូលីដី ជាមួយគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្អឹងគេពេញកម្លាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែ នឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយខ្លួនគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រូបរាងកាយរបស់គេពោរពេញ ដោយកម្លាំងរបស់យុវវ័យ តែកម្លាំងនេះនឹងរលាយទៅជាធូលីដី ជាមួយគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឆ្អឹងគេពេញកំឡាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែនឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយនឹងខ្លួនគេដែរ។ |
ទ្រង់បានកត់ត្រាទុកនូវអំពើអាក្រក់ផ្សេងៗ ដែលខ្ញុំប្រព្រឹត្ត ទ្រង់ឲ្យខ្ញុំទទួលខុសត្រូវលើកំហុស ដែលខ្ញុំប្រព្រឹត្តកាលពីនៅក្មេង។
អ្នកខ្លះស្លាប់ ក្រោយពីបានរស់នៅយ៉ាងស្រណុក ហើយស្គាល់តែសេចក្ដីសុខសាន្ត ឥតទុក្ខកង្វល់
សូមបំភ្លេចអំពើបាប និងកំហុស ដែលខ្ញុំធ្លាប់ប្រព្រឹត្ត កាលនៅពីក្មេងនោះទៅ!។ ឱអុលឡោះតាអាឡាអើយ ទ្រង់តែងមានចិត្ត មេត្តាករុណា និងចិត្តសប្បុរសជានិច្ច សូមកុំបំភ្លេចខ្ញុំឡើយ!។
មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។
យេរូសាឡឹមអើយ នាងប្រឡាក់ដោយអំពើប្រាសចាកសីលធម៌។ ទោះបីយើងខំជម្រះនាងឲ្យបរិសុទ្ធក្ដី ក៏នាងនៅតែមិនបរិសុទ្ធដដែល។ ដូច្នេះ នាងនៅសៅហ្មង រហូតដល់យើងសម្រេចតាមកំហឹងរបស់យើងចប់សព្វគ្រប់។
ពួកគេមិនស្ថិតនៅជាមួយពួកវីរបុរសពីជំនាន់ដើមទេ ដ្បិតពួកគេជាមនុស្សទមិឡ។ ពួកគេចុះទៅផ្នូរ ដោយមានទាំងគ្រឿងសស្រ្ដាវុធទៅជាមួយផង ដាវរបស់គេស្ថិតនៅពីក្រោមក្បាលដំណេក បាបរបស់ពួកគេស្ថិតនៅជាប់ជាមួយឆ្អឹងរបស់ខ្លួន ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំ តែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។
ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។
ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។