មិត្តភក្ដិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំ ខ្ញុំស្រែកអង្វរអុលឡោះទាំងបង្ហូរទឹកភ្នែក។
យ៉ូប 16:16 - អាល់គីតាប ខ្ញុំយំសោករហូតដល់ហើមភ្នែក ភ្នែករបស់ខ្ញុំក៏ខូងយ៉ាងជ្រៅដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំយំឡើងហើមភ្នែក ហើយភ្នែកខ្ញុំត្រូវរូងខ្មៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំយំសោករហូតដល់ហើមភ្នែក ភ្នែករបស់ខ្ញុំក៏ខូងយ៉ាងជ្រៅដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មុខខ្ញុំក្រហមដោយយំ ហើយមានម្លប់នៃសេចក្ដីស្លាប់នៅត្របកភ្នែកខ្ញុំ |
មិត្តភក្ដិរបស់ខ្ញុំនាំគ្នាចំអកដាក់ខ្ញុំ ខ្ញុំស្រែកអង្វរអុលឡោះទាំងបង្ហូរទឹកភ្នែក។
ភ្នែករបស់ខ្ញុំប្រែជាស្រវាំង ព្រោះតែទុក្ខព្រួយ រូបកាយរបស់ខ្ញុំនៅសល់តែស្បែក និងឆ្អឹង។
មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឲ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។
ឱអុលឡោះតាអាឡាអើយ សូមប្រណីសន្ដោសខ្ញុំផង ដ្បិតខ្ញុំកំពុងតែមានអាសន្ន! ខ្ញុំយំខ្សោះទឹកភ្នែក ព្រលឹង និងរូបកាយខ្ញុំកាន់តែសោកសង្រេង។
ដរាបណាខ្ញុំមិនសារភាពកំហុសទេនោះ ខ្ញុំកាន់តែរីងរៃទៅៗ ខ្ញុំថ្ងូរជារៀងរាល់ថ្ងៃ
ខ្ញុំលែងមានកម្លាំងស្រែកហៅ ឲ្យគេជួយទៀតហើយ ព្រោះខ្ញុំស្រែករហូតដល់ស្ងួតបំពង់ក ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំទន្ទឹងរង់ចាំទ្រង់រហូតដល់ផ្សាភ្នែក។
កាលពីមុន ពេលមហាជនឃើញគាត់ គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង ព្រោះគេមើលមុខគាត់លែងស្គាល់ គាត់លែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។
ទឹកភ្នែកខ្ញុំហូរឥតស្រាកស្រាន្ត ខ្ញុំយំសោកស្រណោះអ្នកទាំងនោះ គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំ គ្មាននរណាម្នាក់ធ្វើឲ្យខ្ញុំរស់រាន ឡើងវិញឡើយ។ កូនចៅរបស់ខ្ញុំត្រូវវិនាស ព្រោះខ្មាំងសត្រូវមានកម្លាំងជាង។
អ៊ីសាមានប្រសាសន៍ទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្ដយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី»។