Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 17:7 - អាល់គីតាប

7 ភ្នែក​របស់​ខ្ញុំ​ប្រែ​ជា​ស្រវាំង ព្រោះ​តែ​ទុក្ខ​ព្រួយ រូប​កាយ​របស់​ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ភ្នែក​ខ្ញុំ​ក៏​ស្រវាំង ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អវយវៈ​រូប​កាយ​ខ្ញុំ​ទាំង​អស់ ទុក​ដូច​ជា​ស្រមោល​ទទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ភ្នែក​របស់​ខ្ញុំ​ប្រែ​ជា​ស្រវាំង ព្រោះ​តែ​ទុក្ខ​ព្រួយ រូប​កាយ​របស់​ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ភ្នែក​ខ្ញុំ​ក៏​ស្រវាំង ដោយ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​អវយវៈ​រូប‌កាយ​ខ្ញុំ​ទាំង​អស់​ទុក​ដូច​ជា​ស្រមោល​ទទេ

សូមមើលជំពូក ចម្លង




យ៉ូប 17:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​យំ​សោក​រហូត​ដល់​ហើម​ភ្នែក ភ្នែក​របស់​ខ្ញុំ​ក៏​ខូង​យ៉ាង​ជ្រៅ​ដែរ។


មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​ចំអក​ដាក់​ខ្ញុំ ខ្ញុំ​ស្រែក​អង្វរ​អុលឡោះទាំង​បង្ហូរ​ទឹក​ភ្នែក។


ទ្រង់​ឲ្យ​ខ្ញុំ​នៅ​សល់​តែ ស្បែក និង​ឆ្អឹង ដែល​ជា​ភស្តុតាង ឲ្យ​គេ​ចោទ​ប្រកាន់​ថា ខ្ញុំ​មាន​កំហុស។


រូប​កាយ​របស់​ខ្ញុំ​មាន​សុទ្ធ​តែ​ដង្កូវ និង​ក្រមរ ស្បែក​របស់​ខ្ញុំ​ប្រេះ ហើយ​រលួយ។


ខ្ញុំ​កំពុង​តែ​រសាត់​បាត់​ទៅ ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច គេ​កំចាត់​ខ្ញុំ​ដូច​កំចាត់​សត្វ​ល្អិត។


ទុក្ខ​កង្វល់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លក់​មុខ ភ្នែក​ខ្ញុំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ខ្ញុំ។


អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ​ ដ្បិត​អុលឡោះ‌តាអាឡា ទ្រង់​ស្តាប់​ឮ​សំឡេង យំ​សោក​របស់​ខ្ញុំ​ហើយ។


ជីវិត​របស់​មនុស្ស​ប្រៀប​បាន​នឹង​ស្រមោល។ គ្មាន​នរណា​អាច​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​អ្វី​ដែល​ប្រសើរ​ជាង​គេ នៅ​ពេល​ដែល​ខ្លួន​រស់​នៅ​ក្នុង​ជីវិត​ដ៏​ខ្លី ហើយ​ឥត​ន័យ​នេះ​ឡើយ។ គ្មាន​នរណា​អាច​ថ្លែង​ប្រាប់​មនុស្ស​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន នៅ​លើ​ផែនដី ក្រោយ​ពេល​គេ​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ដែរ។


ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ខ្លោច‌ផ្សា យើង​ខ្ញុំ​យំ​រហូត​ដល់​ហើម​ភ្នែក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម