ក្នុងចំណោមយើងខ្ញុំ ក៏មានពួកអះលីជំអះ ដែលមានវ័យចំណាស់ៗ មានអាយុវែងជាងឪពុករបស់អ្នកទៅទៀត!
យ៉ូប 15:18 - អាល់គីតាប គឺសេចក្ដីដែលអ្នកប្រាជ្ញបានទទួល ពីដូនតារបស់ពួកគេ ហើយយកមកថ្លែងប្រាប់ ដោយឥតលាក់លៀម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីបុព្វបុរសគេ ឥតលាក់ទុកឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺសេចក្ដីដែលអ្នកប្រាជ្ញបានទទួល ពីដូនតារបស់ពួកគេ ហើយយកមកថ្លែងប្រាប់ ដោយឥតលាក់លៀម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីពួកឰយុកោគេ ឥតលាក់ទុកឡើយ |
ក្នុងចំណោមយើងខ្ញុំ ក៏មានពួកអះលីជំអះ ដែលមានវ័យចំណាស់ៗ មានអាយុវែងជាងឪពុករបស់អ្នកទៅទៀត!
ឥឡូវនេះ សូមស្ដាប់ខ្ញុំ ខ្ញុំនឹងពន្យល់អ្នក ខ្ញុំនឹងប្រាប់អ្នកពីការដែលខ្ញុំបានឃើញ
អុលឡោះប្រទានទឹកដីឲ្យ ដូនតារបស់ពួកគេតែប៉ុណ្ណោះ គ្មានអ្នកដទៃទៀតមកឡូកឡំ ក្នុងទឹកដីនោះឡើយ។
អ្នកមិនជ្រាបទេឬថា តាំងពីបុរាណរៀងមក គឺចាប់ពីពេលដែលអុលឡោះដាក់មនុស្ស នៅលើផែនដីនេះ
ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុន ហើយរំពឹងគិតអំពីបទពិសោធ ដែលដូនតារបស់អ្នករកឃើញ
ឱអុលឡោះអើយ ឥឡូវនេះ ខ្ញុំចាស់សក់ស្កូវហើយ សូមកុំបោះបង់ចោលខ្ញុំឡើយ ដើម្បីឲ្យខ្ញុំអាចប្រកាសអំពីអំណាច របស់ទ្រង់ប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីអំណាចរបស់ទ្រង់ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។
មានតែអ្នកដែលនៅរស់ប៉ុណ្ណោះ ដែលអាចលើកតម្កើងទ្រង់ ដូចខ្ញុំលើកតម្កើងទ្រង់នៅថ្ងៃនេះ។ ឪពុកនឹងតំណាលប្រាប់កូនៗរបស់ខ្លួន អំពីចិត្តស្មោះស្ម័គ្ររបស់ទ្រង់។